Home តារាជាតិ 4T5 បង្ហាញដំរួយត្រឡប់មកវិញក្រោយពីជាប់ទោ.ស

4T5 បង្ហាញដំរួយត្រឡប់មកវិញក្រោយពីជាប់ទោ.ស

100
0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកន្លងមកនេះមានវីដេអូជាសំឡេងរបស់តារាចម្រៀង 4T5 កំពុងជាប់ពន្ធនាគារឆ្លើយឆ្លងជាមួយនឹងប្អូនស្រីបង្កឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីបាត់មុខបាត់មាត់អស់រយៈពេលជាច្រើនខែថ្មីៗនេះ 4T5 បានបង្ហាញដំរួយវិលត្រឡប់មកវិញ ខណៈនៅតែមានការស្វាគមន៍ពីអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJS8no_V3lw9rmRWFFYHWXtvAO3rcfbnTHMsJGp6k8J_nxoCDpbowYbfkl8ZlsjZHjYT7wPjsaU8gTDaE-ntIuEo3IxKQAyAlUWw79AilDe4ehi4rbG-zeUxO7YyB71uRDNquGfsWFl6AnYIR5oHizAKQe3JQwOW6AnlhVgBzwtrsQAUSvBxKDg4at7qE/s1294/image_2026-07-10_13-56-40%20(2).png

នៅលើបណ្តាញសង្គមហ្វេកប៊ុក 4T5 បានបង្ហាញខ្លួនបន្តិចម្តងៗដោយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សិល្បកររូបនេះបានបង្ហោះសំណេរមួយថា « បើគេសួរបង បាត់បងទៅណាប្រាប់គេចុះថាបងជាប់គុក!»។ សំណេរនេះ 4T5 ហាក់ចង់បញ្ជាក់និងទទួលស្គាល់ថាការបាត់ខ្លួនរបស់លោកកន្លងមកគឺពិតជាមានទោសជាប់ពន្ធនាគារពិតប្រាកដមែន ប៉ុន្តែទៅលើករណីអ្វីទស្សនិកជនពុំបានដឹងឡើយ តែមានពាក្យគេលើកឡើងថាទាក់ទងនឹងការប្រើប្រាស់អំពើហិង្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3-vdsb5Vt8rYuki0IQJGr8V9qrWjLriFI52rM5cemExjri5leIoqKrxd2ZhLa53LWTQQHvPjwRS8M5UV8Rvoqh7w7b5k9qb5Lw8gdqMHfrU0-4camJY4IQNoYa9HHEmqEscnQlqydWHSey5Lq81qEG80VaxReZLi88gbKrN83j4zrgT4y9M2mDqBiFMY/s721/image_2026-07-10_13-56-37%20(2).png

ក្រោយរងនូវរឿងអាស្រូវបែបនេះថ្មីៗនេះគេស្រាប់តែបានឃើញ 4T5 បង្ហាញដំរួយវិលចូលអាជីពសិល្បៈវិញដោយប្រកាសត្រៀមចេញបទចម្រៀងថ្មី។ អ្វីដែលសំខាន់មិនមែនចេញតែមួយបទនោះទេប៉ុន្តែ 4T5 បានចេញចម្រៀងជាអាល់ប៊ុមតែម្តងព្រមទាំងមានការសហការជាមួយនឹង MC Sey ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTExT0CwMXriDkq-9ia3dGPE8aS_U9fozJAFhur2EGMMa9XXsU76shCJwQ8qQzum9Twy9ICsefvzOz-WcNL5k4MPFWpyiCt36EfBIm12CNPtnPBwdxeoM-TBqLCfeLIJ4RMf8Rgd9ijAVhyQUMCfQE47lUuSufWyo8TCNgMBkiLE60wCxpmWlNaimKF04/s1440/image_2026-07-10_13-56-37.png

ការប្រកាសរបស់ 4T5 ទៅលើអាល់ប៊ុម 4life5back ទាក់ទងនឹងការរក្សាកម្មសិទ្ធិបញ្ញាបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការស្វាគមន៍សិល្បកររ៉េបរូបនេះវិលមកកាន់អាជីពសិល្បៈវិញនិងចាប់ផ្តើមជីវិតសាជាថ្មីបន្ទាប់ពីជាប់ពន្ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpwQxKnM1yDukPjWtQTGs793nFqOfZvi77KwKyA1Mu7C1AjgH7pUE-klGlLr0XMK4HMEw1pq9-FySFlqUGRxbSZ9TwYBrOOTUFPBOBzk2sCIR9ttEUo5TrE3rmQKa3AKd9uE7yOFasm56WqHIdq0BB2ZDJ_RzS-VgWtWFeGaINX-oKBHdDsBkXUQ3m3OI/s2048/image_2026-07-10_13-56-39.png

គួរបញ្ជាក់ថា 4T5 គឺជាតារារ៉េបមួយរូបដែលជាអតីតសិល្បករក្នុងផលិតកម្ម CG ។ បទរបស់លោកនៅលើឆាណែលយូធូបផ្ទាល់ដែលមានការចូលស្តាប់ច្រើនជាងគេមានចំណងជើងថា «ជីវិតវាគ្រាន់ជារឿងព្រេង» មានការទស្សនាជាង១៤លានដង។ នៅក្នុងផលិតកម្ម CG មានបទដូចជា «នាងកុហក» មានការស្តាប់ជាង២៨លានដង និងបទ «កូនជ្រូកទាំងបី» Feat ជាមួយ Kingchi មានការស្តាប់ជាង២៨លានដង៕