Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ ឥណ្ឌាប្រកាសត្រៀមផ្គត់ផ្គង់កំពូលមីស៊ីល BrahMos ដល់ឥណ្ឌូណេស៊ី

ស្ងាត់ៗ ឥណ្ឌាប្រកាសត្រៀមផ្គត់ផ្គង់កំពូលមីស៊ីល BrahMos ដល់ឥណ្ឌូណេស៊ី

103
0

ដើរតាមគន្លងហ្វីលីពីន និងវៀតណាម ឥណ្ឌូណេស៊ីទើបតែបានចាយលុយរហូតដល់ទៅ ៦៣០ លានដុល្លារអាម៉េរិក ក្នុងការចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្របញ្ជាទិញប្រព័ន្ធមីស៊ីលលឿនជាងសំឡេងពីមហាយក្សឥណ្ឌា ដើម្បីពង្រឹងវិស័យការពារជាតិខ្នាតយក្សរបស់ខ្លួន ចំពេលដែលឥណ្ឌាកំពុងតែបោះជំហានយ៉ាងលឿនក្នុងការអនុវត្តគោលនយោបាយ “Act East” ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញអាវុធយុទ្ធសាស្ត្រដ៏ធំមួយនៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7tL_bxqkE8NBc-SuVIZ5As8tB-LJ1eU3TOGHlSs4PnXK50ukE-xLbm9n9jDIcU3z6Q6JPtBHPxhlvYfDmpySuLZ3YODDZ9qABW_OkPQtOmIhOD0ZjpZcR2J7kgn7sFHvi1SiXu_Jcx4wWMHZRvWzSxtYYSHDtmIn4BFOQ6fx8oeRb67MprhPysDxJSpE/s1280/photo_2026-07-09_09-05-15%20(2).jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កិច្ចព្រមព្រៀងការពារជាតិខ្នាតយក្សតម្លៃ ៦៣០ លានដុល្លារនេះ ត្រូវបានចុះហត្ថលេខាយ៉ាងផ្លូវការ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយតូ (Prabowo Subianto) នៅទីក្រុងហ្សាការតា។ កញ្ចប់ថវិការបស់ឥណ្ឌូនេស៊ីមានទំហំធំជាងបណ្តាប្រទេសជិតខាង ព្រោះវារួមបញ្ចូលទាំងការទិញមីស៊ីលគ្រូសលឿនជាងសំឡេង BrahMos (ដែលអភិវឌ្ឍរួមគ្នាដោយឥណ្ឌានិងរុស្ស៊ី) និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra របស់ឥណ្ឌាបន្ថែមទៀត ព្រមទាំងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ វគ្គបណ្តុះបណ្តាលយោធា និងការថែទាំបច្ចេកទេសរយៈពេលវែង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpRZek-tqCtSNJCEtqW0TS9bU84T_ETaHbsdcSczvYLdEyNfC0SRISxQi55Qgm-bAV0kkRvBg1LqgEY0OOPqoQLGrOCOIfgNeSs6nd6TjgpyCjLcRFJ5znC6Cgv2JBDdiqCXNXqM7hdhhndvDgvHt8biu6jopBBmFKOvYovrO1TafcQboJmOvRJuIwxk/s803/photo_2026-07-09_09-05-15.jpg

    ក្រឡេកមកមើលប្រវត្តិនៃការបំពាក់អាវុធប្រភេទនេះនៅក្នុងតំបន់អាស៊ានវិញ ហ្វីលីពីនគឺជាប្រទេសដំបូងគេបង្អស់ ដែលបានបញ្ជាទិញមីស៊ីល BrahMos តាំងពីឆ្នាំ២០២២ ក្នុងតម្លៃ ៣៧៥ លានដុល្លារ ហើយបានដាក់ពង្រាយជាផ្លូវការរួចរាល់តាមបណ្តោយឆ្នេរក្នុងឆ្នាំ២០២៤ ខណៈវៀតណាមជាប្រទេសទី២ ដែលបានចុះកិច្ចសន្យាយុទ្ធសាស្ត្រនេះ។ ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានមើលឃើញថា និន្នាការនៃការសម្រុកទិញកំពូលមីស៊ីលរបស់បណ្តាប្រទេសអាស៊ានធំៗទាំងបីនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរួមគ្នាកសាងកម្លាំងយោធា ដើម្បីស្វែងរកតុល្យភាពអំណាចជើងទឹក និងទប់ទល់នឹងការកើនឡើងឥទ្ធិពលដ៏គួរឱ្យព្រួយបារម្ភរបស់មហាយក្សចិននៅក្នុងឆាកអន្តរជាតិ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLbKNK1O0_kgpRcKJTmXs2CbqsIYRq81dmfrYNlxIFwzK6u-CIDamtAyy-o5cs2oiYHjkC5082uoK0QP2Y2Mt5K-dL5AKTx2voKR0smiS94uSsx6IMhBt7LULSSo2TUs_IKjg8QwzemhQMuxRR_604seb2PgwDcod4u53pgP5gKbbiNzMiIQXUxJUnqsc/s1280/photo_2026-07-09_09-05-15%20(3).jpg
    ការសម្រេចចិត្តបោះទុនទឹកប្រាក់ជិត ៧០០លានដុល្លាររបស់ឥណ្ឌូនេស៊ី ក្នុងការដើរតាមគន្លងហ្វីលីពីន និងវៀតណាម បានបង្ហាញឱ្យឃើញពីចំណុចរបត់ថ្មីមួយនៃការប្រជែងអាវុធយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះបីជាការបញ្ជាទិញនេះធ្វើឡើងក្នុងទម្រង់ជាការការពារខ្លួនក្តី ប៉ុន្តែវត្តមាននៃមីស៊ីលលឿនជាងសំឡេង BrahMos របស់មហាយក្សឥណ្ឌានៅក្នុងកណ្តាប់ដៃរបស់សមាជិកអាស៊ានកាន់តែច្រើន នឹងធ្វើឱ្យតំបន់សមុទ្រចិនខាងត្បូង ក្លាយជាសមរភូមិភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវ និងត្រូវតាមដានយ៉ាងម៉ត់ចត់បំផុតនៅថ្ងៃអនាគត៕