Home តារាជាតិ វ៉ាន់ នីឡា សរសើរ អ៊ីៗ រាំសាហាវជាងគេនៅស្រុកខ្មែរ

វ៉ាន់ នីឡា សរសើរ អ៊ីៗ រាំសាហាវជាងគេនៅស្រុកខ្មែរ

68
0

តារាចម្រៀង និងជាពិធីការិនី វ៉ាន់ នីឡា បានសរសើរចំៗទៅលើការរាំរបស់ អ៊ីៗ ដែលជាកូនស្រីក្រោយរបស់ឧកញ៉ា យឹម តាស្រង់ និងមានម្តាយដែលជាម្ចាស់ប្រ៊េនមួយរូប។ ការរាំចង្វាក់ K-Pop លះៗរបស់នាង វ៉ាន់ នីឡា ថានៅស្រុកខ្មែរគឺមាន អ៊ីៗ នេះហើយរាំសាហាវណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHEBsyfIuSs5IvMGpCf8KbpDDSm7h2lbY0bRFmna6n-hRtbKgxMiYnN-DLM5bXIUuS2TVtknVSA6Kkm-QjThpR2juxrxhtVzwf65nm4p-Sox0hpQslI0f07f3nrq7j1TO1ps5p_qBvuNLSJLQECPmlO9oGNlx243-cr7sV_CN1FwkqE04G_IMxCPSfcBk/s1674/image_2026-09-28_14-05-36%20(2).png

អ៊ីៗ គឺជាយុវតីមួយរូបដែលស្រលាញ់វិស័យ K-Pop និងធ្លាប់សាកល្បងប្រកួតប្រជែងលើវិស័យនេះប៉ុន្តែពុំបានសម្រេជោគជ័យឡើយ។ ទោះយ៉ាងណា ដ្បិតមិនបានក្លាយខ្លួនជាអ្នកហ្វឹកហាត់ក្នុងក្រុម Kpop ទេពកោសល្យរបស់ អ៊ីៗត្រូវបានទស្សនិកជនមើលឃើញយ៉ាងច្បាស់ថានាងពូកែរាំ ថែមទាំងបច្ចុប្បន្ននេះបើកកន្លែងរៀនរាំទៀតផងបន្ទាប់ពីបណ្តុះបណ្តាលរៀនរាំនៅឯប្រទេសកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHb7nn4lM5G65y38kIPJRhNLi-nCFohEywx3aFsTcfkeGNshzaN-Qkp8kc7gm0ry7n6VF7Mn8hTZr2KUyZaGw7aY85XhRP66hgSIx2R6fpbStRz2fnbOZmx3WvP1M4VFm6yz4X2bHSvx-Y1GFAdeXX2FSpBQplQyJpLAPvtNvpv1Yu9yXVhX5XZ0olGo/s1440/image_2026-09-28_14-05-34.png
នៅលើបណ្តាញសង្គម ទស្សនិកជន បានឃើញ អ៊ីៗបញ្ចេញក្បាច់រាំ Kpop ទាំងកាចទាំងស្លូតបង្ហាញទៅទស្សនិកជន ខណៈតារាចម្រៀង វីរៈនិច្ច ក៏ទទួលបានការបណ្តុះបណ្តាលផ្នែករាំពី អ៊ីៗផងដែរ។ ឃើញ អ៊ីៗ រាំលះទៅលើផ្នែក Kpop បានជំរុញឱ្យ វ៉ាន់ នីឡា ចែករំលែកវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «នៅស្រុកខ្មែរហ៊ាននិយាយថាអ៊ីៗហើយ រាំសាហាវណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUPbFIklu1STUE2cqdFyjFwDoSocBOsKR-DixnFMsA-6Mxou9anOZcX-mdz9YUu5hkYRyigCNgR5GydmWqK4mu3tN_oKPyjqnutog89oEjl_ZbXWYgh4cVSqyRp4SMPfzVUqgNYbInKHhdyrp7cdeSzLqziOs9mRxnlmPIY3YEzjP85L-WP_xPQXUyIY/s1800/image_2026-09-28_14-05-34%20(4).png

មិនត្រឹមតែ វ៉ាន់ នីឡា ប៉ុណ្ណោះទេដែលសរសើរទៅលើការរាំរបស់ អ៊ីៗ អ្នកលេងបណ្តាញសង្គមជាច្រើនទៀតក៏បានបញ្ចេញមតិស្រដៀងគ្នាក្នុងន័យសរសើរកូនស្រីចុងឧកញ៉ា យឹម តាស្រង់ ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDM90iKAV5q2AqHec4Di660fAQsT6Jn0BnUDfTZOiweVj_Q5tQilPk4cQJyyUMzJMZNiaiuT7T1GraCJlJ85t-Hx7062miuk-NzDH1hy7vU7Y_5BKhiuYUt6I-2cr9n7mJH63WEvK1axpcKzSpF8xsW1xxeN2L-mfS0WJlt1JZIehRMSZ6jtg5_g0AkoY/s1280/image_2026-09-28_14-05-36.png

គួរឱ្យដឹងថា ដ្បិតតែបើកសាលារាំបង្រៀនរាំ Kpop និងទទួលបានការរៀនសូត្រពីអ្នកជំនាញនៅប្រទេសកូរ៉េ ប៉ុន្តែ អ៊ីៗ ក៏មិនភ្លេចរៀនពីវប្បធម៌របស់ខ្លួនដូចគ្នាដោយពេលនេះនាងកំពុងទទួលបានការបណ្តុះបណ្តាលរាំរបាំពីកញ្ញា ព្រះកាយច័ន្ទ ផងដែរ៕