Home តារាជាតិ ជា សុជាតិ ព្រ.មានចាត់វិធានការតាមផ្លូវច្បាប់ក្រោយមានមតិវាយប្រ.ហារលើភរិយា

ជា សុជាតិ ព្រ.មានចាត់វិធានការតាមផ្លូវច្បាប់ក្រោយមានមតិវាយប្រ.ហារលើភរិយា

97
0

តារាចម្រៀង ជា សុជាតិ ព្រមានចាត់វិធានការតាមច្បាប់ទៅលើជនណាដែលប្រមាថគ្រួសាររបស់ខ្លួនបន្ទាប់ពីព្យាយាមរក្សាការអត់ធ្មត់រយៈពេលជាង១ឆ្នាំចាប់តាំងពីភរិយាសម្រាលបុត្រហើយត្រូវទទួលរងការបន្តុះបង្អាប់លើរូបសម្រស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxhsrinEGPoKshTKhxILkPpOb_E9yfHQ6HmeePAx06GKTPLvghm0PbyRFMs9MQizaEkLVmqGk5A4HSAAsv7H6z-_n3Q6Q-IBBuFYpl5WVHSUy0YrXIvYA84l35aU2eav4wM6tqHIUiIqg3N6BNCc4Pdyx283_qC2XqO2f1KdW32idUVvVLpgoaLM7VFw/s2048/image_2026-07-08_09-09-04.png
មានរឿងចម្រូងចម្រាសលើខ្លួនឯង ត្រូវរងការវាយប្រហារពីសំណាកអ្នកលេងបណ្តាញសង្គមក៏មិនជាបញ្ហានោះទេប៉ុន្តែតារាចម្រៀង ជា សុជាតិ មិនអាចទ្រាំឃើញភរិយារបស់ខ្លួនរងទុក្ខត្រូវការ Bully ទៅលើរូបសម្រស់ពីអ្នកលេងបណ្តាញសង្គមឡើយ។ រយៈពេលចុងក្រោយនេះវីដេអូចាស់ៗមួយចំនួនរបស់អ្នកលេង រឹម លក្ស៊ី ភរិយារបស់តារាចម្រៀង ជា សុជាតិ ឆ្លើយតបទៅកាន់ពាក្យសម្តីរិះគន់លើនាងត្រូវរងនូវមតិវែកញែកឡើងវិញដោយចាត់ទុកថាសកម្មភាពរបស់នាងហាក់ដូចជាមិនសូវចេះអត់ធ្មត់ខណៈដែលស្វាមីរបស់ខ្លួនជាមនុស្សសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtdB0Nt9rdN5yneSixYCetNwiVjlWUR8i-8lZ1517c9PLQc7nK974l24Ev7JjA4rM_VacIrDWnsFuvy097Hl3ajJtm6RfUuAy6tllJMnJ_eoHczmXHjduDMsakK6OmTx6wG5c6-i74DFuvUZFH_DaWYKRfkwb5ya6q3hq6fPu0q8nLlSZN_VNrAFCkvIs/s2048/image_2026-07-08_09-09-00.png

ទោះយ៉ាងណា ស្របពេលមានការរិះគន់លើភរិយារបស់ខ្លួន សមាជិកក្មេងខ្មែររូបនេះ បានប្រកាសចាត់វិធានការយ៉ាងតឹងរ៉ឹងដែលនេះជាសកម្មភាពដ៏កម្ររបស់លោកចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈ។ នៅយប់ថ្ងៃទី៧ ខែកក្កដា ជា សុជាតិ បានបង្ហោះសំណេរយ៉ាងក្តៅគគុកថា «គិតមកដល់ថ្ងៃនេះរយៈពេល១ឆ្នាំ៥ខែគត់ តាំងពីថ្ងៃដែលកូនប្រុសខ្ញុំកើត ខ្ញុំទ្រាំជាមួយពាក្យសម្តីប្រមាថមើលងាយសព្វគ្រប់បែបយ៉ាង ជាពិសេសមកលើប្រពន្ធរបស់ខ្ញុំដែលទើបសម្រាលកូនរួចថាគាត់មិនស្អាត មិនសមជាប្រពន្ធតារា ។ល។ រហូតមកដល់ថ្ងៃនេះ អ្នកទាំងនោះបែរជាយកសម្តីរបស់ខ្ញុំក្នុងវីដេអូឆ្លើយសំនួរ មកចោទខ្ញុំថាបង្អាប់ប្រពន្ធខ្លួនឯងទៅវិញ ខ្ញុំឆ្ងល់ណាស់ ចិត្តអ្នកសាងពីអ្វី? ខ្ញុំចង់ប្រាប់ថា គ្រួសារខ្ញុំរស់នៅសប្បាយចិត្តហើយ ខ្ញុំក៏មិនដែលយកសម្តីអ្នកដាក់ក្នុងចិត្តដែរ ប៉ុន្តែការអត់ធ្មត់មានដែនកំណត់ ចាប់ពីថ្ងៃនេះទៅ អ្នកណាក៏ដោយដែលហ៊ានប្រមាថមើលងាយគ្រួសារខ្ញុំ អ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmwpXLSnVCtBf_hC6xq0_EVMCubYxs6uqdx0PGH182oELFcU8X0wdtKZ704qdqqmdfdrQeziYntf_ZNroGITRb2SwYGx1xGUBPo6RenXB5_sddenmyiEe_yIbTIaFJLbnzkzm3l6QzpdO0COTOvZWwbCMu70sWip47NQ_yozQKqGisyYdSpRfRXqOKtPo/s2048/image_2026-07-08_09-09-01.png

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីតារាចម្រៀង ជា សុជាតិ បង្ហាញសកម្មភាពផ្តើមស្នេហ៍ជាមួយនឹងភរិយាចាប់តាំងពីហ្វេនរហូតក្លាយជា Artist Manager របស់ក្មេងខ្មែរ រហូតដល់ចាប់ដៃកសាងគ្រួសារជាមួយនឹង ជា សុជាតិ មក អ្នកនាង លក្ស្មី បានរងនូវមតិឌឺដងជាច្រើនដោយសារតែនាងបានប្តីជាតារានិងមានរូបរាងសង្ហា។ យ៉ាងណាសកម្មភាពរបស់តារាចម្រៀង ជា សុជាតិ ទៅលើចំណាត់ការផ្លូវច្បាប់ការពារភរិយាគឺបង្ហាញពីទំហំសេចក្តីស្រលាញ់របស់លោកចំពោះ លក្ស្មី ដោយក្នុងនាមជាប្តីមិនអាចឱ្យអ្នកដទៃប្រមាថភរិយារបស់លោកស្រេចតែចិត្តឡើយ៕