នៅក្នុងសង្គមសិល្បៈមានរឿងភ្ញាក់ផ្អើលមួយទៀតហើយបន្ទាប់ពីតារាចម្រៀងល្បីពីររូបផ្លែផ្កាឱ្យគ្នាពេលនេះស្រាប់តែធ្លាយរឿងថ្មី Producer ធ្វើបទចម្រៀងដោះដូរខ្លួនប្រា.ណជាមួយមនុស្សស្រី។ នេះគឺជាការទម្លាយដ៏ក្តៅគគុកពី Emo Composer ខណៈលោកបានព្រមានទៅ Producer ប្រយ័ត្នមនុស្សស្រីទាំងអស់នោះចេញមកហែកនិងកុំឱ្យប៉ះប្អូនរបស់ខ្លួន។

នៅយប់ថ្ងៃទី២ ខែកក្កដា Emo Composer ដែលជាសិល្បករតន្រ្តីមួយរូបធ្លាប់ធ្វើការឱ្យតារាល្បីៗនិងពេលនេះសហការជាមួយនឹងផលិតកម្ម M បានចេញមកទម្លាយរឿងក្តៅគគុកទៅកាន់ Producer។ លោកបានឱ្យមនុស្សម្នាក់នោះនិយាយឱ្យស្រួលបួលជាមួយខ្លួនពីព្រោះលោកមិនមែនស៊េរីធ្វើចម្រៀងដោះដូរខ្លួនប្រាណជាមួយមនុស្សស្រីនោះទេ។ Emo បានហៅមនុស្សម្នាក់ដែលទស្សនិកជនមិនទាន់អត្តសញ្ញាណនេះថាជាកាក Producer បន្តិចទៀតមនុស្សស្រីទាំងអស់នោះនាំគ្នាហែក។ 
Emo បានព្រមានទៅកាន់ Producer នោះថាកុំប៉ះប្អូនរបស់ខ្លួនបើមិនដូច្នេះលោកនឹងហែកបុគ្គលនោះខ្ទេចខ្ទីមិនទុកនោះទេ។ សារដ៏ភ្ញាក់ផ្អើលនេះបានជំរុញឱ្យមានការបញ្ចេញមតិមួយចំនួន។ ក្នុងនោះដែរគេបានឃើញ Rith Omega ដែលជាអ្នកដឹកនាំវីដេអូចម្រៀងបានចូលទៅខម្មិនយ៉ាងខ្លីថា «ថីប្អូន»។ ទោះយ៉ាងណា Emo Composer បានឆ្លើយតបដោយសម្តីមុតស្រួចថា «ធ្វើអីដឹងខ្លួនឯងហើយ»។
.png)
ការលាតត្រដាងនៅក្នុងវិស័យសិល្បៈនេះបាននាំឱ្យអ្នកមួយចំនួនដែលមិនដឹងមានការភ្ញាក់ផ្អើលនិងមិននឹកស្មានថាមានរឿងបែបនេះនោះទេ ប៉ុន្តែក៏ត្រូវ Emo Composer បានបញ្ជាក់ថាពិតជាមានរឿងបែបនេះមែន។

គួរឱ្យដឹងថា Emo Composer ធ្លាប់បានចូលរួមផលិតចម្រៀងឱ្យតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស រួមទាំងកន្លែងមកធ្លាប់ធ្វើការឱ្យតារាក្នុងផលិតកម្មរស្មីហង្សមាស។ ទោះយ៉ាងណា លោកស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមកខណៈចុងក្រោយនេះ Emo Composer បានបង្ហាញពីការចុះកុងត្រាសហការជាមួយនឹងផលិតកម្ម M ដែលទើបតែដំណើរការឡើងវិញ៕










