Home តារាជាតិ ទីបំផុត ជា សុជាតិ និយាយប៉ុន្មានម៉ាត់ក្រោយមានរឿងចម្រូងចម្រាសផ្អើលអស់មហាជន

ទីបំផុត ជា សុជាតិ និយាយប៉ុន្មានម៉ាត់ក្រោយមានរឿងចម្រូងចម្រាសផ្អើលអស់មហាជន

102
0

បន្ទាប់ពីតារាចម្រៀង ជី ដេវីត ចុចឈ្មោះចំៗទីបំផុតតារាចម្រៀង ជា សុជាតិ បាននិយាយប៉ុន្មានម៉ាត់ហើយជុំវិញភាពចម្រូងចម្រាសនាពេលថ្មីៗនេះប៉ុន្តែយ៉ាងណាលោកមិនបកស្រាយឬឆ្លើយតបទៅកាន់ ជី ដេវីត នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoh7IH0ChAxYZ03bIIvvZBMucBD3OXfHsYkVTlm1y4T1-ESHvi5-DGXAWLMUcx_abl4G0DHALr0VoaGu8Hh-nkUVqS_fWat3AJO05GlW6RHZT2aLlGXvu_9iuslKCCzoIVXMNz9HT9qXN9nJt92ahAfReE5WwEfoaCsrqQfDoUurRw_H3c7DehPO0-Fso/s2048/image_2026-07-03_08-50-37.png
វេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែកក្កដា តារាចម្រៀង ជា សុជាតិ បានបង្ហោះសំណេរមួយថា «បងប្អូនទាំងអស់គ្នាឈប់ Comment ឆ្លើយឆ្លងពាក្យអសុរោះដាក់គ្នាទៅវិញទៅមកទៀតទៅ អ្នកឈ្លោះមិនដែលចេះចាញ់ឈ្នះគ្នាទេ»។ មុននឹងបង្ហោះសំណេរខាងលើនេះនៅល្ងាចថ្ងៃទី២ កក្កដា ជា សុជាតិ បានបង្ហោះរូបអមដោយខ្លឹមសារថា «តាមយោបល់របស់ខ្ញុំ ប្រទេសដែលរីកចម្រើនខ្លាំងលុះត្រាតែចំនួនអ្នកប្រាជ្ញមានច្រើនជាងចំនួនអ្នកវិភាគ ចុះបងប្អូនទាំងអស់គ្នាគិតយ៉ាងណាដែរ?»។ សំណេររបស់តារាចម្រៀងរូបនេះហាក់ដូចជាមិនចង់ឱ្យអ្នកដទៃវិភាគរឿងរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjJ4gDcwS87vjGdl9uuJITVyL6Thj7T1MeQoXjFuN0fxa7qpEyldvSdAJt0oS3vJPNG2YQbpHC3-f-9V2IdM-aW8UP7dY_2OHeAYELb8OUzkWoKJfXpDvBglANG5FglOAN66hYjcs9oJvoa8cOgYyrKeHvf4ROceLwd8qI4aTmnUt40gq10RBWMJnz8Ts/s2048/image_2026-07-03_08-50-29.png

យ៉ាងណាមិញក្រៅតែពីជំរុញកុំឱ្យមានការឈ្លោះប្រកែកគ្នាដោយពាក្យអសុរោះ អ្នកឈ្លោះមិនដែលចេះចាញ់ឈ្នះគ្នា សមាជិកក្មេងខ្មែរក្មេងខ្មែររូបនេះក៏បានបង្ហាញសារមួយដែលទទួលបានឱវាទពីតេជគុណកុំឱ្យមានការឈ្លោះប្រកែកគ្នា ឈប់ចងកម្មគ្នារម្ងាប់ដោយការមិនចងពៀរ។ ជា សុជាតិ បានឆ្លើយតបដោយការសំពះដែលហាក់ទទួលយកការផ្តល់ឱវាទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_o6V3XqSomeZj2fAZTPEXdGYWwKbTOmlE2k6CVfHpgb7i10CXCp_jNFoGTtMmx8jBQAXLZ78rwHsCxc5860iVOgn5TrpHtZZfYqLUjzAqFU5rG775a4-cWPo8bIgjT2LjEhnWH1E4Ejs_k9nCo_aTGM9KAit8CDkMgUHbDdabQgLkf8-uH0J-s0Sgm0U/s2048/image_2026-07-03_08-50-31.png

ទោះយ៉ាងណាបន្ទាប់ពីបង្ហោះសារខាងលើនេះ ជា សុជាតិ បានរងនូវពាក្យសម្តីឌឺដងយ៉ាងច្រើនពីអ្នកគាំទ្របណ្តាញសង្គមជាពិសេសពីអ្នកគាំទ្រ ជី ដេវីត ផ្ទាល់តែម្តង។ ពួកគេបានបញ្ចេញមតិថា ជា សុជាតិ ធ្វើចរិតតួឯក យក status គេដាក់ខ្លួនហើយមកធ្វើតួកម្សត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxyL0D4pN602vnBV3pSn62ysHAKPLQJ355to65Xx9KST8li8ox4OVqVntdo3dJJgsF73z13XTYqLQXeqZ2v6saTP8h_DXDvaPMJ5l00pSg9IfWFaX5MY85YHaL3ZjcB_jYGxAF9-WQPWVFhluB_Uk3OiZCSqXiVtUaNOewXlD5Nkb8fgfpqNvuKhhg8uk/s842/image_2026-07-03_08-40-10.png

គួរបញ្ជាក់ផងដែរថា ភ្លើងកម្តៅនៅលើបណ្តាញសង្គមបានចាប់ផ្តើមបន្ទាប់ពីតារាចម្រៀង ជី ដេវីត និងតារាចម្រៀង ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរ បង្ហោះសារដែលមនុស្សជាច្រើនជឿថាត្រូវគ្នា។ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ជី ដេវីត បានបង្ហោះសំណេរមួយនៅលើគណនីផ្ទាល់ខ្លួនថា «ឡានកញ្ចាស់ធ្វើ ព្យែរ(Pjair) ដាក់ G-Devith អីណា អត់ស្គាល់មួកអត់ស្គាល់មកុដមែន»។ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ជា សុជាតិ បានបង្ហោះថា «ដីអញមួយប្លង់ទិញឡានហែងបាន១០ អត់មានគីឡូស៊ីពែប្រពន្ធអ្នកមានមក ព្យែរ (Pjair) គេទេ»។ ក្រោយមក ជី ដេវីត បានចេញមកបញ្ជាក់ថារូបគេមិនសំដៅលើ ជា សុជាតិ ឡើយប៉ុន្តែ ជា សុជាតិ ខ្លួនឯងរើសដាក់ខ្លួនប៉ុណ្ណោះ៕