Home តារាជាតិ ជី ដេវីត និង ជា សុជាតិ ធ្វើឱ្យបណ្តាញសង្គមក្តៅគគុក

ជី ដេវីត និង ជា សុជាតិ ធ្វើឱ្យបណ្តាញសង្គមក្តៅគគុក

88
0

ភ្លើងកម្តៅនៅលើបណ្តាញសង្គមចាប់ផ្តើមកើតឡើងម្តងទៀតរវាងតារាចម្រៀង ជី ដេវីត និងតារាចម្រៀង ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរ បន្ទាប់ពីបង្ហោះសារដែលមនុស្សជាច្រើនជឿថាត្រូវគ្នា។ ទោះជាយ៉ាងណា ជី ដេវីត បានចេញបកស្រាយសំណេររបស់ខ្លួនមិនសំដៅលើនរណាម្នាក់ និងបញ្ជាក់ថាពេលនេះ Level ពួកគេខុសគ្នាគួរយកពេលថែរក្សាប្រពន្ធកូនវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3bz__nsnkWSt1bvSPdl1o9UbdbkyxtPSEsg5WpxhSUPfQFwVY-ZsmaF0VZsmtHWHIRbN38ixR0QRbbHtihVk-CVfiSFx5ijzG0jhWUETrzvw9RNyzi5f-D6yBtSZ9B0XnbWP1uCroZkgQT4HCUglcWMvjrGrSd7rlfQSadOxUf51N_EtnDoKiZyPbHMw/s2048/image_2026-06-30_08-44-10.png
កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ជី ដេវីត បានបង្ហោះសំណេរមួយនៅលើគណនីផ្ទាល់ខ្លួនថា «ឡានកញ្ចាស់ធ្វើ ព្យែរ(Pjair) ដាក់ G-Devith អីណា អត់ស្គាល់មួកអត់ស្គាល់មកុដមែន»។ សារមួយនេះដំបូងឡើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់និងចង់ដឹងថាតារាចម្រៀង ជី ដេវីត ចង់សំដៅទៅកាន់នរណា និងកំពុងមានរឿងអ្វីកើតឡើងពីព្រោះពួកគេតាមមិនទាន់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv03n36ACS5FKmFlR81RThX6e3donkYFxxwDFep8GmAIraqvXkryUYIpsCbePmVuY_Bm7Yz0x7J0E0vpm5bnZhmGrd5d9HfFF65xOX52dsLjBRg69__luDlc5oPCBvU25wN49RiPvHYYbPkvjda-sHl6BbHfvS9c9wrY6YsGbzlqdSgW7cpcXnC74se5A/s2048/image_2026-06-30_08-44-05.png
បន្ទាប់ពីបង្ហោះសារនេះរួចមិនដល់២៤ម៉ោងផងទស្សនិកជនស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ជា សុជាតិ ចេញសារមួយ។ លោកបានបង្ហោះនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ថា «ដីអញមួយប្លង់ទិញឡានហែងបាន១០ អត់មានគីឡូស៊ីពែប្រពន្ធអ្នកមានមក ព្យែរ (Pjair) គេទេ»។ ការចេញសារនេះបានធ្វើឱ្យបណ្តាញសង្គមក្តៅគគុកដោយមនុស្សជាច្រើនគិតថាតារាចម្រៀងទាំងពីររូបនេះកំពុងតែឆ្លើយឆ្លងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJw88Z0bTejRg8idOnnIl3nP3FsShXLC1R6v1W2lFbtg7Frj1fKopn29G_fqlg3JoxKS5PlTsI4YtjPIFIc_5vDqveUWdaonvgSGuhd6wo1qwCGh-AQjgDC1ACU6y2Yb-wqzCJ5Kw4Aa4QvzSirohL15wQ8TZja0D6rNky3wkAFN8Ka9fMD9QhpydzyE0/s960/image_2026-06-30_08-44-07.png
សំណេរទាំងពីរនេះបានធ្វើឱ្យមានមតិវែកញែកជាច្រើនដោយអ្នកខ្លះថែមទាំងរម្លឹកទៅកាន់ពេលវេលាដែលមានសង្គ្រាម Diss Track គ្នាដោយ ជី ដេវីត ត្រូវតទល់នឹងមនុស្សច្រើននាក់ ខណៈកន្លងមក ក្មេងខ្មែរ និង ជី ដេវីត ក៏ធ្លាប់ប៉ះទង្គិចគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGTZwHN6_Parx6rKInO-0Iqoq13W1sZ9ZuWCkI3UdjofPFYCBKjVAVNxy3MVEFoL5xKGE_u4w4rpFG4NyAo_5_Pfd6BmF1KoGlfaGylBx24xiNbtgas_uja6YHLBmS6D78TeSNyvObzpUzFvPkyJqmlfRs8x-6oRgiTPMSr_16Uf-f-Ch7QQko_6coVk/s2048/image_2026-06-30_08-44-04.png
ទោះយ៉ាងណា បន្ទាប់ពីមានរលកនៃមតិវែកញែក ការ Mention មិនឈប់ឈរនិងមិនចង់មានរឿងវែងឆ្ងាយនិងយល់ច្រឡំ ជី ដេវីត បានបង្ហោះសំណេរមួយទៀតដោយចង់បញ្ជាក់ឱ្យកាន់តែច្បាស់ចំពោះសំណេររបស់ខ្លួនកាលពីយប់ថ្ងៃទី២៨។ ជី ដេវីត បានទទួលស្គាល់ថារូបលោកពិតជាបានបង្ហោះសំណេរមួយនោះពិតមែនប៉ុន្តែបុគ្គលនេះមិនមាននៅក្នុងការគិតរបស់ខ្លួនឡើយ។ ជី ដេវីត ថាសម័យនេះទៅហើយមិនគួរគប្បីកុំកេងប្រយោជន៍ចង់ល្បីល្បាញពីតំណរភ្ជាប់ដោយប្រយោលពីឈ្មោះអ្នកដទៃប្រសិនបើខ្លួនគ្មានសមត្ថភាពបង្កើតដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuitUfFGtvW6AqaR1vQhp__ILaSHku2u8oS5Xru0PNvr657ElIYWT8sTV1Z-qAr6z5wVO8LxzLmDz_49sCpYIhfAgif0FX3XOVz2ULMBHBDXZRYPuyH-jhKkrdUUcVnMbfqQsLrYOfEhyphenhyphenihk9TTxhi_N3CoOdd3IBorV6_o-SB_Lqebjyx_V5wtmAh7_U/s2048/image_2026-06-30_08-44-09.png
តារាចម្រៀង ជី ដេវីត បានបញ្ជាក់ទៀតថាការបង្ហោះនោះគ្រាន់ជាការបង្ហាញអារម្មណ៍ហួសចិត្ត មិនបានចង្អុលបង្ហាញ ឬចោទអ្នកណានោះទេ ប្រៀបដូចជាការជុះលាមកចោលប៉ុន្តែឆ្កែលួចហិត។ ជី ដេវីត បានអំពាវនាវដល់បុគ្គលខ្លះកុំបន្តបង្កើតឱកាសការងារតាមរយៈរូបភាពនេះវាមិនគាប់ប្រសើរទេ ដោយឱ្យកែចរិតចាស់ចោលមិនមែន១០ឆ្នាំមុនដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEw3Im7HFMJCf4r682Svrg5vCqyk_mb-lBNnGvlU5OcLBXxPVT0lXE6CDQV-Zo_RL_SY0PwmzT-n1Xm1I-OEC0cyl8SareR_NBytPbaKq38PtTohz5bSldrEwUQI07TZ1vpiND0xxAuXEXmdXhOZRB4aX3gnbUjfhHfDQDeroiLB3hqUK8tYLkVy_Y5LM/s2048/image_2026-06-30_08-44-03.png

ជី ដេវីត សង្កត់ធ្ងន់ថាខណៈពេលនេះបើប្រៀបធៀបLevel ពួកយើងគឺមិនអាចប្រៀបធៀបគ្នាបានទេ ដោយយកឱកាសនៅសេសសល់យកចិត្តទុកដាក់មើលថែរក្សាការពារប្រពន្ធកូន និងខិតខំបន្ថែមដើម្បីរក្សាកិត្តិយសដែលនៅសេសសល់គ្រាន់ជាការចងចាំបានខ្លះ។ ម្ចាស់បទ « I’m Bored» បញ្ជាក់ថា ជី ដេវីត ជាបុរសដែលជោគជ័យដោយសមត្ថភាព៕