Home តារាជាតិ ហ្វីយ៉ាតា ថាទោះមិនចេញទៅប្រកួតនៅថៃក៏នៅមានអ្នករារាំងព្រោះមានមនុស្សមួយក្រុមមិនចង់ឱ្យឈ្នះមកុដ

ហ្វីយ៉ាតា ថាទោះមិនចេញទៅប្រកួតនៅថៃក៏នៅមានអ្នករារាំងព្រោះមានមនុស្សមួយក្រុមមិនចង់ឱ្យឈ្នះមកុដ

91
0

ហ្វីយ៉ាតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហាញថាទោះបីជានាងមិនចេញទៅប្រកួតកាលពីឆ្នាំមុននៅឯប្រទេសថៃហើយរង់ចាំការប្រកួតនៅប្រទេសផ្សេងក៏មានអ្នករារាំងមិនឱ្យនាងចេញទៅប្រកួតដែរ។ ហ្វីយ៉ាតា បានលើកហេតុផលថាមានមនុស្សមួយក្រុមមិនចង់ឱ្យនាងគ្រងមកុដឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEfhtkt_ryWBL3vjdB0uhyNV1dAAr9BJVM6P2fS7OxcAbIgu36Z-UkTrgroknXX-ftw_RsMzl0eTAy_M1_r_10PFDiC9gJ5k6BGONuTI2mhApFzf4Yi6NSm7R-vK6pU8AGCOl_JrBMW5W5BI0pW8Ew7JJXB0Tt2UPvDO9u-oLBRH9G_bGaXFcP8V0rcd0/s2048/image_2026-06-29_15-59-13.png

ដូចប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយអំពីដំណើរការគ្រងមកុដរបស់ ហ្វីយ៉ាតា ក្នុងនាមជា Miss Universe Cambodia 2025 បានរងនូវភាពចម្រូងចម្រាសយ៉ាងច្រើនទាំងការប្រកួតនៅក្នុងស្រុកនិងការចេញទៅប្រកួតនៅក្រៅស្រុកនៅឯប្រទេសថៃស្របពេលប្រទេសសៀមឈ្លានពានខ្មែរ។ ទោះបីជារឿងនេះបានកន្លងផុតក្តីប៉ុន្តែអ្នកមួយចំនួនបានបង្ហាញការសោកស្តាយពីសមត្ថភាពរបស់ ហ្វីយ៉ាតា ដែលចេញទៅប្រកួតខុសប្រទេសទើបធ្វើឱ្យសមត្ថភាពរបស់នាងមិនត្រូវបានគេមើលឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8T-irGijW45hb46TRtLoMdedeFLOx7tOiByF6zQ9vvew2Us8WWrqQiNn7dEaaFrcCLDpyW1n7Km8SeLYFkiFkqoMHFJK7uaZokL35kFY2k9QvqYLujsmxhY2XkqzgafhfpOEEgFt-HU4y1KZQXAOGIbosMoAhHCOEjkxGouvmGCMkDsMpqiAqN8hjL7U/s2048/image_2026-06-29_15-59-16.png

តាមការបង្ហោះ Story របស់ ហ្វីយ៉ាតា មានអ្នកគាំទ្រម្នាក់បានសរសេរថា «នៅតែស្តាយគាត់ បើឆ្នាំមុនកុំទៅប្រកួតនៅថៃឆ្នាំនេះឱ្យគាត់ទៅវិញសមណាស់ស្តាយមនុស្សមានទាំងព្រមមិនងាយរកបានតែ ចូលខុសឆ្នាំ»។ ការលើកឡើងនេះ ហ្វីយ៉ាតា បានឆ្លើយតបវិញថា « ទោះបីមានការរង់ចាំមិនទៅឆ្នាំមុន ហើយឆ្នាំនេះចាំទៅប្រទេសផ្សេង..ក៏ឆ្នាំនេះគេរារាំងផ្លូវមិនឱ្យនាងទៅដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMD5_AkQbbCj5pSr4D6Xf4s-nvPFNmpAJGJLXQsoxNMoCocBPkRo5xP3ezyxDLCKY3UvBBWuSD3xfeSir3wynnN0lXJi2QwMxGiM0_4WADP-OJuN1HViqygy5a2k-iz2-XC7AI10lILkyzB8_PKSeugaV5z9S8ljcZ_eVS90CSiG6fUzqArC8H3zlTCPQ/s2048/image_2026-06-29_15-59-20.png
បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសង្កត់ធ្ងន់ថា «តាំងពីដើមមក…គេមិនចង់ឱ្យខ្ញុំជាម្ចាស់ ស្រាប់ទៅ ហើយ (មនុស្សមួយក្រុម)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdUpAXKzuHxPj6obxsadVebWjlmgbO-9MJI-EDEc0FONChGC6JC3fnVXfutZrwsTqhi4T7rq3HwpZUAKxg1-PBVKR2QctaMLcNMuynotOIKpcia1qqdQb8hvL-VsItUrgmxCOJnt2Es51M91LKJpZaGs9HNjpl2K_vWGuMkq-K8b92183ql15tPWO0C4U/s2048/image_2026-06-29_15-59-21.png

ហ្វីយ៉ាតា បានតំណាងប្រទេសកម្ពុជាយ៉ាងមុតមាំក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃ។ ទោះយ៉ាងណា ការប្រកួតតស៊ូយ៉ាងលំបាកនេះមិនអាចឱ្យកម្ពុជាឈានចូលដល់ TOP ឡើយ។ នៅក្នុងការប្រកួតនេះបវរកញ្ញាដែលស្ថិតនៅតំបន់អាស៊ានមានតែ២ប្រទេសប៉ុណ្ណោះដែលអាចចូលTOP30 គឺបេក្ខនារីថៃដែលជាម្ចាស់ផ្ទះ និងបវរកញ្ញាមកពីប្រទេសហ្វីលីពីន ខណៈកម្មវិធីទាំងមូលតាំងពីដើមដល់ចប់មានភាពចម្រូងចម្រាសជាប្រវត្តិសាស្រ្តនៃកម្មវិធីប្រកួតសម្រស់នេះ៕