Home ព័ត៌មានអន្តរជាតិ ឥណ្ឌាផ្អាកនាំចេញស្ករសភ្លាមៗ ក្រោយវិបត្តិគ្រោះរាំងស្ងួតបំផ្លា.ញទិន្នផលអំពៅ

ឥណ្ឌាផ្អាកនាំចេញស្ករសភ្លាមៗ ក្រោយវិបត្តិគ្រោះរាំងស្ងួតបំផ្លា.ញទិន្នផលអំពៅ

78
0

តើពិភពលោកនឹងរងផលប៉ះពាល់ខ្លាំងប៉ុនណា បើខ្វះខាតស្ករសពីឥណ្ឌា? ការសម្រេចចិត្តផ្អាកនាំចេញស្ករសភ្លាមៗរបស់មហាអំណាចកសិកម្មមួយនេះ បន្ទាប់ពីផ្ទៃដីដាំអំពៅរាប់លានហិកតារងការបំផ្លា.ញ និងខ្វះខាតទឹកស្រោចស្រពដោយសារគ្រោះរាំងស្ងួត កំពុងធ្វើតែឱ្យតម្លៃស្ករសនៅលើទីផ្សារពិភពលោក ហក់ឡើងខ្ពស់កប់ពពក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGQjaP9gYjzNl8CeqcuDwI6vtCyXInB5WHlZujc1xhI8YLpvpIWA7NI73TamVXf2wfgBlgx1LuCxdkvha6vCP3t5ImFrDOlr6tJC4qHF3j3KtpWXRzgp8O0GgxPzwXilmJ8q_Bjdnro1JdAcAN5v3TdIbQICgEkhfm5VyXB6TA0vyHN2xlcdbxPYFBKc/s960/photo_2026-06-23_09-38-13%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌាបានប្រកាសផ្អាកនាំចេញស្ករស ដោយមានប្រសិទ្ធភាពភ្លាមៗរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃស្ករសក្នុងស្រុក បន្ទាប់ពីការប្រមូលផលអំពៅរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរាំងស្ងួតដោយសារបាតុភូតអែលនីញ៉ូ (El Nino)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzeXGoyNRFchWFfO4LWgnf0d5Mpm8EGKxTYJb3EK2S6xB-Tm5wRj0WtTRcrTXxRcPio3F1kT1z8MhMR_nYhM9v4D2RX0oe1ahiBgYW5B1bUwamgN5zZK51Ju3P2eL-n0FSzh-4Ciw2yRAW2kVib58N14euGhpgsKqqr50Ts2POoQpeb04B1t08sGdi8L0/s800/photo_2026-06-23_09-38-13%20(4).jpg

បាតុភូតនេះបង្កឱ្យមានគ្រោះរាំងស្ងួត និងកម្រិតទឹកភ្លៀងក្នុងរដូវវស្សាធ្លាប់ចុះទាបបំផុតក្នុងរយៈពេល១១ឆ្នាំកន្លងមក ហើយកង្វះខាតទឹកស្រោចស្រពធ្វើឱ្យផ្ទៃដីដាំដុះអំពៅកាន់តែតិច ព្រោះកសិករមួយចំនួនសម្រេចចិត្តកាត់បន្ថយផ្ទៃដីដាំដុះ ឬប្តូរទៅដាំដំណាំផ្សេងដែលត្រូវការទឹកតិចជាង។ វាធ្វើឱ្យទិន្នផលស្ករសរបស់ឥណ្ឌាសម្រាប់រដូវកាលនេះអាចធ្លាក់ចុះមកនៅត្រឹម ២៧,៩លានតោន ដែលទាបជាងតម្រូវការប្រើប្រាស់ក្នុងស្រុកប្រចាំឆ្នាំ ស្មើប្រមាណ ២៨,៥លានតោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg78LKe8p8j8jJAM3ZkoxIc5Sj5rgTCYcdjKe2JeuN3C6wDgG6TGShZk49PUUKqQGbc6MW96wdBpnZTIAgKF-Sg0r48z07Rq9gPrKnphQleV9hhkRVJz0_IHIyCrU8Wcjpax1y6w15B65QY6WEOtACEpScAvP_moj-YIGwhVKgS731Ph03z6pCzgC2LAuc/s1280/photo_2026-06-23_09-38-13%20(3).jpg

ទោះបីជាមានបម្រាមជាទូទៅក៏ដោយ ក៏រដ្ឋាភិបាលឥណ្ឌានៅតែអនុញ្ញាតឱ្យនាំចេញស្ករសក្នុងបរិមាណកំណត់ទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នៅក្រោមកិច្ចព្រមព្រៀងកូតាពិសេសដែលមានស្រាប់ រួមទាំងនាំចេញតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីជួយដល់សន្តិសុខស្បៀងក្នុងប្រទេសមួយចំនួន។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌាបានជំរុញគោលនយោបាយបង្វែរទឹកអំពៅទៅផលិតជាជីវឥន្ធនៈអេតាណុលកាន់តែច្រើនសម្រាប់លាយជាមួយប្រេងសាំងប្រើប្រាស់ជាមួយរថយន្ត និងម៉ូតូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWG8Q78wRdnzU0C1rO79tHGNkB8eX8rUK6S6nCn-Ux_L40H6NH-6qSW3Tk9tzq5Po2ZQJA4tFdtZ1Zq1xkRoJ1pdcWFBvoINkpeyw9boTh_gDfLy7FF2kSO6wiglJN31IJKgP6FX8zLT9u9Zj3Sv3zp5lhDQugFKgab0X2ugWjMv2XXaWOT8teJOQHzIE/s665/photo_2026-06-23_09-38-13%20(5).jpg

អ្នកជំនាញពាណិជ្ជកម្មព្យាករថា ឥណ្ឌាធ្លាប់ជាប្រទេសនាំចេញស្ករស លំដាប់ទី២ លើពិភពលោក (ដែលការនាំចេញជាមធ្យមស្មើ៦លាន ៨សែនតោនក្នុង១ឆ្នាំ ឬប្រមាណ ១០% នៃការនាំចេញរបស់ពិភពលោក) អាចនឹងមិនមានស្ករសលើសសម្រាប់នាំចេញក្នុងបរិមាណច្រើនទេក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ប្រសិនបើស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយ ប្រទេសនេះនឹងត្រូវបង្ខំចិត្តនាំចូលស្ករសពីក្រៅប្រទេសវិញជាលើកដំបូង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI1cwS5MWzr-fQ2y5h8po65rMQ3tRr3Zf9menpUlnyRbesqrByLdqzJcxbP-XOBAIfd1XVGh06RnAS-Rh9wx08xz1uTmkst_p_WM03WE1idxDg72hMBO5_5Mbt9JCvERwkcZDz0OUU4dDSngKD_TSt1KtVt-YjwxRFTK4fkXdeSJMDbGtXW3aNc8elokU/s800/photo_2026-06-23_09-38-13.jpg

    សូមរំឭកថា ឥណ្ឌាបាននាំចេញស្ករសទៅកាន់បណ្តាប្រទេសជាច្រើន ក្នុងនោះការនាំចេញទៅទីផ្សារចម្បងៗស្ថិតនៅតំបន់អាស៊ី អាហ្វ្រិក និងមជ្ឈឹមបូព៌ា ហើយអវត្តមានស្ករសឥណ្ឌានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់លើទីផ្សារពិភពលោក និងជំរុញឱ្យតម្លៃស្ករសកើនឡើងខ្ពស់៕