Home តារាអន្តរជាតិ Shu Qi ប្រឆាំងនឹងពេលវេលាមិនចាស់តាមវ័យទោះអាយុ៥០ឆ្នាំនៅតែស្រស់ស្អាត

Shu Qi ប្រឆាំងនឹងពេលវេលាមិនចាស់តាមវ័យទោះអាយុ៥០ឆ្នាំនៅតែស្រស់ស្អាត

68
0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិននៅល្ងាចថ្ងៃទី២១ ខែសីហា តារាសម្តែង Shu Qi បានចូលរួមកម្មវិធីសម្ពោធពិព័រណ៍គ្រឿងអលង្ការថ្មីមួយក្នុងនាមជាទូតសុច្ឆន្ទៈសកល។ តារាស្រីរូបនេះបានស្លៀករ៉ូបពណ៌ផ្កាឈូកដោយបង្ហាញពីរាងដ៏ទាក់ទាញរបស់ខ្លួន។ រ៉ូបនេះគឺមានការរចនាបែបបើកស្មាដែលបានបង្ហាញពីសម្រស់ដ៏ទាក់ទាញរបស់អ្នកស្លៀក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJB7WyVr9n1vcFLhYLTkREIKyxrsxp-2GjxyEfOQDBIJBav2fXQSR78XgzAsr-reiDc0XBt8z9956l1YEpJOaxwFYul3abZSyPPEUVzPl9h7Zx1lEMXU-_m4MKQasT8NaX_G4kq8DCV98lfDFeRaCwyZ9qFzCXX-4ac68NKaq37Pi_Ht92t1lz9Jex9uk/s2085/image_2026-08-22_15-30-31.png

ភ្លាមៗនោះសម្រស់ដ៏ស្រស់ស្អាតរបស់ Shu Qi ក្នុងវ័យ៥០ ឆ្នាំបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើ Weibo ជាមួយនឹងពាក្យគន្លឹះថា «តើ Shu Qi អាចព្រួយបារម្ភអំពីអ្វីបាននៅពេលដែលតារាស្រីរូបនេះនៅតែស្រស់ស្អាតយ៉ាងនេះ?»។ មានមនុស្សជាច្រើនសរសើរបានសរសើរពីសម្រស់តារាស្រីរូបនេះទាំងភាពឆើតឆាយ ភាពស្ងប់ស្ងាត់របស់ស្រ្តី មិនថាស្លៀកពាក់អ្វីក៏ដោយនៅតែជាខ្លួនឯងដែលមិនអាចប្រកែកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghKTSCJRh7TGF8s9DJatXuwM33270KnvxoyRqYue470mKfr63c9fwgg12JNcbQ5wCTgKGOih22nja7hZdZYlatMVyA1M3sHEE_HNRHhKn0OeoFc9XJ-Da7nC_mkBxuMNujtdhzdEk2jPxAarmHI3a4xgjOY_zlOTQuBIY3-YF_sEE7R-XrfUW3U_YCty4/s2048/image_2026-08-22_15-30-33.png
តារាស្រី Shu Qi បានចែករំលែកថាអ្នកស្រីមិនបារម្ភពីភាពចាស់ជរា ឬមានស្នាមជ្រួញលេចឡើងនៅលើមុខនោះទេផ្ទុយទៅកាន់តែជឿជាក់ថា ជំនួសឱ្យការចំណាយពេលព្រួយបារម្ភអំពីភាពចាស់ជរា មនុស្សម្នាក់គួរតែផ្តោតលើការងារ។ ទំនុកចិត្ត និងធម្មជាតិដែលមានសេរីភាពរបស់ខ្លួនគឺជាអ្វីដែលធ្វើឱ្យ Shu Qi មានភាពទាក់ទាញខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQa2wrkxd-MrQeDTk3JUOwlUzu3bnJfws_GA4eChYGRJY86gWaFe3r4yXXyUW5RH2zfO5bDUW2KZMkspZOa7yIY4X8yKwepFMDw27P6RsJM-f6QN6EGDzESj-czMe_cdZo65rJIa56xi2LDQ69kizJzPI3E_mtN1YiHWtqBGfSL_GKn4ZiJrSZf8jVplQ/s2048/image_2026-08-22_15-30-33%20(2).png

ដើម្បីរក្សារាងដ៏ល្អឥតខ្ចោះនៅអាយុ ៥០ ឆ្នាំ Shu Qi បានកំណត់ច្បាប់មួយគឺមិនបរិភោគអាហារក្រោយម៉ោង ៦ ល្ងាច និងជៀសវាងអាហារចៀនជាដាច់ខាត។ តារាស្រីរូបនេះបានបង្ហាញថាបន្ទាប់ពីអាយុ ៣៥ឆ្នាំ រាងកាយត្រូវការសាច់បន្តិច។ ប្រសិនបើអ្នកស្គមពេក ស្បែករបស់អ្នកនឹងក្លាយទៅជារដុបនិងយារធ្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZCTOWnpA-tBS8n9iNnTrYJ-nM3GcrTeURbKRcc4RQtZv5kgfueq_jGRdtETHQkWhZtrzOyG-DFJL7POc9Tl9kbjsGwdqOsa4JJPx9j4LbEQkbjGT0Jt_fbv5cCGOG0TRcTwmyMlIqxf06APHiMd-_urfRMAoPbRm6rCePojIjc11dYNvyiqbAto7NPAw/s2119/image_2026-08-22_15-30-32.png

Shu Qi ក៏តែងតែរក្សាទម្ងន់របស់ខ្លួននៅត្រឹម ៥០ គីឡូក្រាមផងដែរ។ តារាសម្តែងរូបនេះធ្លាប់បានបង្កឱ្យមានភាពចម្រូងចម្រាសជាមួយនឹងពាក្យសម្តីរបស់ខ្លួនថា «សម្រាប់សិល្បករដូចជាពួកយើង ការធាត់លើសទម្ងន់គឺដូចជាការប្រព្រឹត្តបទឧក្រិដ្ឋ» ប៉ុន្តែនេះគឺជាតម្រូវការទូទៅមួយនៅក្នុងឧស្សាហកម្មកម្សាន្តចិន៕