Home ព័ត៌មានអន្តរជាតិ អាមេរិកកំពុងជំរុញឲ្យមានទោ.ស «ប្រហា.រជីវិត» ដល់ជនណាដែលបានរំលោ.ភបំពានលើកុមារ

អាមេរិកកំពុងជំរុញឲ្យមានទោ.ស «ប្រហា.រជីវិត» ដល់ជនណាដែលបានរំលោ.ភបំពានលើកុមារ

82
0

កែប្រែប្រវត្តិសាស្ត្រច្បាប់អាមេរិក! យុទ្ធនាការផ្លូវច្បាប់ដ៏ក្តៅគគុក និងចម្រូងចម្រាសបំផុតកំពុងតែអង្រួនប្រព័ន្ធយុត្តិធម៌សហរដ្ឋអាមេរិក បន្ទាប់ពីតំណាងរាស្ត្រ និងអភិបាលរដ្ឋជាច្រើន បានរួមដៃគ្នាបង្កើត និងជំរុញការអនុម័តច្បាប់ដាក់ទោស «ប្រហា.រជីវិត» ទៅលើឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសរំលោ.ភសេពសន្ថវៈលើកុមារ ដោយគ្មានការលើកលែងឬយោគយល់អ្វីទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpvgS8v1I21TAp-RpdKVHBEp8i-5qz0INMuQTOE0HxJ9UAFDhDBUk5t1NFFQYJ7TRg87St23DC_nICd9bwTBVNzyzMRUO1tDppi1vNQKXw6z2IHd05mCP6JoFvs1HRIwlD1XHubkG10-s7rB8g43mbrlxT-aAdjIluROqZiQ-Tt7fYDUSJ0yJGDzzWJ-0/s1024/photo_2026-06-15_14-59-25.jpg
យោងតាមរបាយការណ៍ផ្លូវការដែលបានចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ AP ចលនាច្បាប់ប្រហារជីវិតជនរំលោភកុមារកំពុងរីករាលដាលខ្លាំងពីបណ្តារដ្ឋ (ផ្លរីដា ថេណេស៊ី អៃដាហូ អូក្លាហូម៉ា) ឆ្ពោះទៅកម្រិតសហព័ន្ធ។ ហើយថ្មីៗនេះ សមាជិកសភាអាមេរិក លោកស្រី ណានស៊ី ម៉េស បានដាក់ស្នើ «ច្បាប់ទោសប្រហារជីវិតសម្រាប់អ្នករំលោភកុមារ» ដោយសង្កត់ធ្ងន់លើវិធានការដាច់ខាតចំពោះជនល្មើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJDLuo2sVYkqqUFAj1OyFd0yh7IDSe4bMUdDZ7G0Ca3CU0Uj0Dw3UoEAMZHq6Ol_kaYxJt2pMSSTYkXyyajzjkNJAiZ2-fheQGnSskbXaC5Bao1TVI592dbMzFP2_1ghCJ87s0tsQK5noO_MrTX8sRHssTXckh3mxLumPq6DZcHxUz9XCW-j5KfbdKCY/s1280/photo_2026-06-15_14-59-25%20(2).jpg
តាមរយៈសារដែលបានបង្ហោះនៅលើ Facebook Page កាលពីថ្ងៃទី១១ មិថុនា លោកស្រី ណានស៊ី បានគូសបញ្ជាក់ថា៖ «នៅលើលោកនេះ គ្មានឧក្រិដ្ឋកម្មណាដែលយង់ខ្នង និងអាក្រក់ជូរចត់ជាងការធ្វើបាបកុមារនោះឡើយ។ ពួកបិសាចដែលរំលោភសេពសន្ទេវៈលើកុមារ គឺមិនសមនឹងរស់នៅលើផែនដីនេះបន្តទៀតទេ។ នេះហើយជាមូលហេតុចម្បងដែលយើងបានដាក់ស្នើច្បាប់ទោសប្រហារជីវិតសម្រាប់អ្នករំលោភកុមារ។ ចប់រឿងតែប៉ុណ្ណឹង!»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFT0xd06wJ2P1IYOBTm5UFmUVkXKAVrfExJcyV_Ml1CjCtvtiXXC-OPAvcoxa83e-fDgDuIAgeW2ezmy3HV9syIhirZyKaHw8d3dchzD7hR_6YpbGz2dXWUYluak7T9RnU0wBorAuqoaCZL5bq9FnKsoYJ-BUu9XQNT-MICWWgMBMnEtaCr9TQ-U7pOqk/s976/photo_2026-06-15_14-59-25%20(3).jpg
ទោះជាយ៉ាងណា សំណើច្បាប់ដ៏ក្តៅគគុកនេះ បានបង្កើតឱ្យមានការជជែកដេញដោលបែកផ្សែងដោយក្រុមអ្នកគាំទ្របានលើកឡើងថា ការរំលោភបំពានលើកុមារមិនដឹងក្តី គឺជាការសម្លាប់ព្រលឹង និងផ្លូវចិត្តរបស់ជនរងគ្រោះទាំងរស់ ដូចនេះមានតែទោសប្រហារជីវិតមួយគត់ ទើបជាការកាត់ទោសដ៏សមស្រប និងអាចជួយបង្ក្រាបក្រុមព្រាននារីកុំឱ្យហ៊ានប្រព្រឹត្តបទល្មើស។ ផ្ទុយទៅវិញ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកច្បាប់មួយចំនួនបានសម្តែងការបារម្ភថា ច្បាប់នេះអាចនឹងក្លាយជាអាវុធមុខពីរ ព្រោះនៅពេលដែលជនល្មើសដឹងថាខ្លួននឹងត្រូវប្រឈមមុខនឹងទោសប្រហារជីវិត ពួកគេអាចនឹងដាច់ចិត្តសម្លាប់កុមាររងគ្រោះចោល ដើម្បីបំបិទមាត់ និងបំបាត់ភស្តុតាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NtTBInPIOtLWK9yUNE3K5QXfDacd_jLvnZkrJL9dHVSCRkM9uN-rVk_XNQtqcwuyqQ9RoqspjAm2hPp-xj2jND71YkHCZDiF__90pCsgrUBRPmm52BshA_2YedDyqPMfbuS7kwkhCi6rBV9yKT73ozs0azIXDLC6awBppMWT2MkgJ1rjjkq71dbYkLY/s1280/photo_2026-06-15_14-59-25%20(4).jpg

សូមជម្រាបថា បច្ចុប្បន្ន ពិភពលោក និងអ្នកច្បាប់អន្តរជាតិកំពុងតែអ៊ុតមើលយ៉ាងអន្ទះសារ ចំពោះការវិវត្តនៃសង្គ្រាមផ្លូវច្បាប់មួយនេះ ព្រោះវានឹងក្លាយជាការផ្លាស់ប្តូរទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រព័ន្ធតុលាការសហរដ្ឋអាមេរិក ក្នុងការកំណត់ទណ្ឌកម្មលើបទល្មើសឧក្រិដ្ឋកម្មផ្លូវភេទលើកុមារ។ ចុះសម្រាប់លោកអ្នកវិញយល់យ៉ាងណាដែរ? តើអ្នកគិតថាប្រទេសកម្ពុជាយើងគួរបង្កើតនូវទោសប្រហារជីវិតសម្រាប់ជនល្មើសករណីរំលោភបំពាននេះដែរឬទេ?