Home ព័ត៌មានជាតិ អន្តរជាតិមើលឃើញថា ថៃបរាជ័យយ៉ាងអាម៉ាសក្នុងការដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា

អន្តរជាតិមើលឃើញថា ថៃបរាជ័យយ៉ាងអាម៉ាសក្នុងការដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា

89
0

ចង់ច្រានគេទម្លាក់តែចុងក្រោយជ្រុលជើងធ្លាក់ចូលជ្រោះខ្លួនឯង! យុទ្ធសាស្ត្រគាបសង្កត់សេដ្ឋកិច្ចកម្ពុជាពីសំណាក់ភាគីថៃ ត្រូវបានសារព័ត៌មានអូស្ត្រាលី New Mandala លាតត្រដាងថាជា “ការបរាជ័យដ៏អាម៉ាស” និងកំពុងហុចផលអាក្រ.ក់វាយបកទៅរកសេដ្ឋកិច្ចថៃវិញយ៉ាងដំណំ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUHDNVnB0ecusgxhRQlaXOZx9mgrBxwz5-iB7bRaFIv_si866qxrs_7yswnvWb-27uZr0glb2g5QuHUn4Ky3MlFGwRLLiihDAebZJkXraZ13Ln_Xte18Yxdat5AtDwVNkAcszb_07sGhNfW626yj8Zy_msDn6PZcsH6KSfSpCVFJJVdqjN48q55Jskus/s1193/photo_2026-06-16_10-28-20.jpg
យោងតាមអត្ថបទវិភាគស៊ីជម្រៅរបស់លោក Richard Yarrow ដែលត្រូវបានចុះផ្សាយនៅលើសារព័ត៌មានអូស្ត្រាលីដ៏ល្បីឈ្មោះ New Mandala កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញថា កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបំបែកគំនាបសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្វែរការនាំចូលទៅកាន់ដៃគូពាណិជ្ជកម្មថ្មីៗ។ របាយការណ៍របស់លោកនេះ បានឆ្លុះបញ្ចាំងថា ទោះបីជាថៃបានព្យាយាមប្រើប្រាស់គំនាបសេដ្ឋកិច្ចភូមិសាស្ត្រតាមរយៈការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកម្លាំងពលកម្មយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដួលរលំ ឬបង្ខំឱ្យកម្ពុជាចុះចាញ់តាមការចង់បានរបស់ថៃនោះឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbo9USuSXRtUSqSiUn1t8YqE3lmPY5vKiUuFRF700MITy5OLLj-ZY-aXCBE3J8_soy316Ak-YR7iUSF-or7w-gNSe_BiEajQGf3fd9QhFPkntn1OL9xwFzO3jzZmIBJzAd6R95Rk-1E0XrgDjeA-wVmLco-gqTDMsN4ZHZNMsbNB-c1absVqCxTBI2Cp4/s960/photo_2026-06-16_10-28-21%20(2).jpg
ផ្ទុយទៅវិញ កម្ពុជានៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ (GDP) ក្នុងរង្វង់ប្រមាណ ៥% យ៉ាងរឹងមាំ។ គន្លឹះដែលធ្វើឱ្យកម្ពុជាអាចវាយបក និងរំដោះខ្លួនចេញពីសម្ពាធនេះបាន គឺដោយសារតែកម្ពុជាបានបង្វែរទិសដៅពាណិជ្ជកម្មភ្លាមៗ ទៅស្វែងរកដៃគូអន្តរជាតិថ្មីៗ និងកាត់បន្ថយការពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលទំនិញពីប្រទេសថៃ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm4Fj2iziP5IwdLoes97jX9qR1JQbctucgdMXQSjXqoiol4xNaHt9wt6AD_bh6mAl-ZS_BwxpDFpg912NX8RutlerHKzaH8ApAU5sf1Cv7QvU6WYWdlgd6ouX0DjqAglgBtPLgs-E4HbgbBO9Qm_nwRP_SnfARl9aRm8J5WGGJBQT38yLdbsFqPvVtmj4/s480/photo_2026-06-16_10-28-21%20(3).jpg
អត្ថបទរបស់ New Mandala បានសង្កត់ធ្ងន់ពី «ភាពអាម៉ាស» ខាងននយោបាយ និងសេដ្ឋកិច្ចរបស់ថៃ ដោយសារតែវិធានការគាបសង្កត់ឯកតោភាគីនេះ បានបង្កើតជាដុំថ្មទម្លាក់ចំជើងខ្លួនឯង។ តាមរយៈការកាត់ផ្តាច់ និងការបិទច្រកព្រំដែន វាបានជំរុញឱ្យក្រុមហ៊ុនថៃ ព្រមទាំងអាជីវករថៃដែលធ្លាប់តែពឹងផ្អែកលើការនាំចេញទំនិញមកទីផ្សារកម្ពុជា ត្រូវបាត់បង់ចំណូលយ៉ាងមហាសាល។ ដូចគ្នានេះ សេដ្ឋកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនរបស់ថៃបានធ្លាក់ចុះយ៉ាងគំហុក និងជួបវិបត្តិយ៉ាងដំណំ ដោយសារតែគ្មានការដោះដូរពាណិជ្ជកម្ម និងកង្វះកម្លាំងពលកម្មក្រោយពេលពលករខ្មែររាប់សែននាក់បានធ្វើដំណើរត្រឡប់មកស្រុកវិញអស់។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4aSskX-CqWivjL6srNTofQfi97P8OfC9E8CHKQf4qYQBh2PHCZy0pZvWn_TC7Uor1K3H4SZ6IAj5sxKXZPZ0mujo7pvlLDnkFl-HM2kXG2-SqdAIXvPWBpqpnSeMr-iD_-9TCpJaGj9-r6eSG00ubsODaaVB1RhA5zXAc7teQAR58qQ8M6OIxGLRGhKs/s1024/photo_2026-06-16_10-28-21.jpg
ហេតុដូចនេះ របាយការណ៍ខាងលើបានសន្និដ្ឋានថា នៅក្នុងបរិបទនយោបាយអាស៊ីអាគ្នេយ៍បច្ចុប្បន្ន ការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចដើម្បីគំរាមកំហែងប្រទេសជិតខាង លែងមានប្រសិទ្ធភាពដូចមុនទៀតហើយ។ ភាពធន់របស់កម្ពុជាបានក្លាយជាគំរូមួយដែលបង្ហាញថា ប្រទេសតូចៗនៅក្នុងតំបន់អាចការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ខ្លួនបាន តាមរយៈការបើកចំហរពាណិជ្ជកម្មពហុភាគី និងមិនពឹងផ្អែកលើប្រទេសណាមួយតែមួយគត់ឡើយ៕