Home ព័ត៌មានសេដ្ឋកិច្ច International SOS និង WorldBridge Group ប្រកាសពីកិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារថែទាំសុខភាពនៅកម្ពុជា

International SOS និង WorldBridge Group ប្រកាសពីកិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារថែទាំសុខភាពនៅកម្ពុជា

75
0

ភ្នំពេញ ៖ ក្រុមហ៊ុន International SOS របស់ប្រទេសបារាំង និងក្រុមហ៊ុន WorldBridge Group របស់កម្ពុជា បានបង្កើតនូវរបត់ថ្មីមួយនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា ជាមួយនឹងការ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការរួមគ្នា ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjywuX4jSc7FvkZJ8_eZdFpPR33wI9t_f1MmlKcgriHRaZTqGjZSjBiLnmahv8_oVz5CuJJaUhj1qtoIul6AFrKlcy0EvtKeibxUPPPHXd1g7UpfKc3zq8XmjzncaLNVb7GI-3ZUHfiJZeh0Dy_DV5md7u2PgQpFYTpabBMLbYVWUYhtKKld_RZhx9WeAg/s4752/DSC00125.jpg
ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ មិថុនា ២០២៦ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីការទូត តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យនេះ ដើម្បីអបអរសាទរ និងជាសក្ខីភាព នៃភាពជាដៃគូ ដែលរួមបញ្ចូលគ្នានូវបទពិសោធន៍ជាសកលរយៈពេលបួនទសវត្សរ៍របស់ក្រុមហ៊ុន International SOS ក្នុងសេវាកម្មវេជ្ជសាស្ត្រ និងសន្តិសុខ ជាមួយនឹងភាពជាអ្នកដឹកនាំក្នុងស្រុកយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group ដែលកំពុងប្រតិបត្តិការពហុធុរកិច្ច ក្នុងវិស័យចម្រុះនៅកម្ពុជា ។ក្នុងឱកាសនោះក៏មានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងងប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs7tnivIdHLCeDXPsInIptPiVHDBz3Kz5crTxyDRteDQ1vI8AEpImdSAqFQU9Ue8foqA_RfuVJa-bD_LwFLsng2UhiRVtZ8Ke8b5oyJOKL7fn4q-cRVWeUjCsbGonXUzDl8jHewAkzoR2BUKAVWygBdyBmhCSLDs98BVZMedONmIJv7McfGe9Qm14tPyc/s6089/SOS%20event-103.jpg

កម្មវិធីផ្លូវការបានចាប់ផ្តើមជាមួយនឹងការបង្ហាញបទបង្ហាញអំពីបេសកកម្មជាសកល និងសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន International SOS ព្រមទាំងមតិស្វាគមន៍បើកកម្មវិធីពីសំណាក់លោក Laurent Sabourin នាយកគ្រប់គ្រងក្រុមប្រឹក្សាភិបាល (Group Managing Director) នៃក្រុមហ៊ុន International SOS ដែលបានលើកឡើងពីហេតុផលយុទ្ធសាស្ត្រសម្រាប់ការបង្កើតការសហការនេះ និងមហិច្ឆតាក្នុងការផ្លាស់ប្តូរការផ្តល់សេវាសុខភាព សន្តិសុខ និងសេវាផ្គត់ផ្គង់វេជ្ជសាស្ត្រនៅទូទាំងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTfWaNhi9OmQX6-EMKT6zlCqkeJUp7ZeVhpFgowMwJEBF4IWqYIv-gzkIaqozExLnUNnylhtaYr6kf8knQNGkkrMKxppN2iyG-UHmaz2QV6ZPRvDOwLMjA9MSrJmQPUPwXaQqPat68DVziRcoYLkBhAd-OjP8eL4CaIyMO7re0_g3LntwMLiDTbY9tay4/s6851/SOS%20event-100.jpg

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានថ្លែងថា ការសហការនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការដ៏សំខាន់របស់ប្រទេសកម្ពុជាសម្រាប់សន្តិសុខសុខភាព ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងពន្លឿនដំណើររបស់ខ្លួនឆ្ពោះទៅរកការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTF5y5Mo3msVncmNQylgZd1ISt2y52SpeZB85JKHzXmkpfLLhO5J2kjn5DJZKFJG-SnxquZhPivcDaFGxiuQmLEjefbrueN90lSE_jHL9OT3QC8PmfIut6qMFdPjHXKBA-cv2UWSvoj_yIIVFjKD95nAoYZSfn90f-sgYG50nXQtSUP3rG1QuDYovS6cI/s3786/DSC00153.jpg
ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានគូសបញ្ជាក់ពីសសរស្តម្ភស្នូលមួយចំនួន ដែលនាំឱ្យកិច្ចសហការនឹងនាំយកមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា រួមមាន៖ ការជួយសង្គ្រោះតាមស្តង់ដារអន្តរជាតិ (International Standard Assistance)ជាបណ្តាញជំនួយវេជ្ជសាស្ត្រសកល ២៤ម៉ោង/៧ថ្ងៃ ដែលផ្តល់ឱ្យអាជីវកម្មក្នុងស្រុកនូវការទទួលបានដោយផ្ទាល់នូវដំបូន្មានព្យាបាលឈានមុខគេលើពិភពលោក និងការសម្របសម្រួលសង្គ្រោះបន្ទាន់ ដែលពីមុនមានផ្តល់ជូនតែនៅក្នុងមជ្ឈមណ្ឌលសកលធំៗប៉ុណ្ណោះ។ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Resilience) ដោយដោះស្រាយនូវអ្វីដែលអ្នកឧកញ៉ាបានពិពណ៌នាថាជា “ភស្តុភារកម្មនៃសុខភាព” តាមរយៈបណ្តាញលទ្ធកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់សម្រាប់ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfipicfijMRHnDUG8jX9m-Veh3txgkjSCk0ihuxG3UM2LvsZy5au6XbAPoioAod0kqmVgxApQqo6WqTIg2OsOidM242LrdtDdTTefUwRsSXQAutDxpOurrxqKmjmaXY_e-TCbLHkV4fDl5m7jST0FTzHpzVJ9W3t28r8kAIGq7udTgTcg2es6F4fgAa5I/s3955/DSC00209.jpg

ការច្នៃប្រឌិតសុខភាពឌីជីថល (Digital Health Innovation) ដោយរួមបញ្ចូលការត្រួតពិនិត្យហានិភ័យសុខភាពកម្រិតខ្ពស់ និងឧបករណ៍ឌីជីថល ដើម្បីជួយដល់ស្ថាប័ននានាក្នុងការព្យាករណ៍ និងការពារវិបត្តិសុខភាពមុនពេលវាកើតឡើង ដែលជាការឈានទៅមុខលើសពីការព្យាបាលពេលមានជំងឺ មកជាការការពារ និងគ្រប់គ្រងសុខភាពទុកជាមុនវិញ។
អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា « យើងចាត់ទុកការសហការនេះជាការគាំទ្រដោយផ្ទាល់ដល់គោលដៅរបស់ក្រសួងសុខាភិបាល។ យើងប្តេជ្ញាចិត្តដើរតួជាស្ពានចម្លងមួយ ដើម្បីផ្សាភ្ជាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រសិទ្ធភាពរបស់វិស័យឯកជន និងជំនាញកម្រិតសកល » ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhpP-F5tdkA0WP2gKUpWdiyz4hydrn89GjxblRB9reFp-1AIygU2e5xeWv9O68RB6DFh2o-PgpCoUCcyGB3Zei9lVuqA7UB1eZC-pjTsdjjjlMCtpyZlUuO63aihtexzb5XoIKKFRuvFdhPTXhvYGoCEKXbN79QvUjdaqh5wv-R-8XMTNgXFbF_fukYi0/s3964/DSC00253.jpg

ឯកឧត្តម Olivier Richard ក្នុងនាមជាភ្ញៀវកិត្តិយសបានថ្លែងសុន្ទរកថា គន្លឹះសម្តែងនូវការគាំទ្រយ៉ាងខ្លាំងរបស់ប្រទេសបារាំងចំពោះភាពជាដៃគូអន្តរជាតិ ដែលលើកកម្ពស់ស្តង់ដារសេវាថែទាំសុខភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះស្ថាប័នទាំងពីរ ដែលមានចក្ខុវិស័យរួមគ្នាក្នុងការនាំយកសក្តានុពលនេះមកកាន់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន International SOS និង WorldBridge Group នឹងផ្តល់នូវកញ្ចប់សេវាកម្មរួមបញ្ចូលគ្នាដល់ក្រុមហ៊ុនពហុជាតិ ស្ថានប័នការទូត ស្ថាប័នអន្តរជាតិ និងអតិថិជនឯកជនលំដាប់ជាន់ខ្ពស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញជាសកលនៃអ្នកជំនាញវេជ្ជសាស្ត្រ អ្នកជំនាញសន្តិសុខ និងប្រព័ន្ធបច្ចេកវិទ្យាសុខភាពឌីជីថលរបស់ក្រុមហ៊ុន International SOS ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ទំនាក់ទំនង និងជំនាញប្រតិបត្តិការដែលបានបង្កើតឡើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន WorldBridge Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9I-e7Xhuaf31Vd_ssMGJs9nvsRXs76d0A6an-vUDj8bjb-Oq5xDpG_grUpc3eBjjDZ0VvmjzIINdneFON3_6V_1rkDFFtsxLOGxMjL8Iu-jgYtLpb-axHec6_y_FQ3p7jNWBpMTVU4i54QIlhIYE0yJhGplEFjJ2aWWknkyJAjiVwFnu8VRND27l5vkY/s6154/SOS%20event-104.jpg

បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះបានបញ្ចប់ ភ្ញៀវកិត្តិយសទាំងអស់ក៏បានសំណេះសំណាលទាក់ទងផ្ទាល់ជាមួយក្រុមការងារ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។ ការសហការនេះតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងមានភាពធន់ជាងមុន ព្រមទាំងធានាថា សន្តិសុខសុខភាពលំដាប់ពិភពលោកត្រូវបានផ្តល់ជូនដល់អាជីវកម្ម និងប្រជាជនដែលចាត់ទុកព្រះរាជាណាចក្រកម្ពុជាជាផ្ទះរបស់ពួកគេ ៕