Home ព័ត៌មានអន្តរជាតិ ព្រានព្រៃម៉ាឡេស៊ីចាប់បានក្រពើយក្ស ២ក្បាល ប្រវែងជាង៥ម៉ែត្រពីទន្លេ Kemena

ព្រានព្រៃម៉ាឡេស៊ីចាប់បានក្រពើយក្ស ២ក្បាល ប្រវែងជាង៥ម៉ែត្រពីទន្លេ Kemena

97
0

ផ្អើលអស់មនុស្សម្នាក្នុងតំបន់! ក្រពើយក្សដ៏ធំចំនួន ២ក្បាល ដែលមានប្រវែងរហូតដល់ទៅជាង ៥ ម៉ែត្រ ត្រូវបានក្រុមព្រានព្រៃជំនាញព័ទ្ធចាប់បានទាំងលំបាក មុននឹងកាប់សាច់ ហើយប្រឡះស្បែកលក់។ ព្រឹត្តិការណ៍ដ៏រន្ធត់ចិត្តនេះ បានកើតឡើងពិតៗ និងកំពុងធ្វើឱ្យប្រជាជននៅក្នុងទីក្រុង Bintulu នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែទំហំដ៏មហិមារបស់ពួកវា ដែលមិនធ្លាប់មាននរណាប្រទះឃើញងាយៗនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipbESe6F4Vzt4H0uF5Kf5uTokiqF2VRq683U6HWDEuJOlYbpjXdipka6o0hgPVDe8EIV7uYA2RTiKWvQoXwjKvRvVUVsWwEVjXgM355oNpOi-jbPS557K2SGcancCSoMFptzVxZF6-_KL2HZP7rQgkfyj-9a5oAabgxl3R5okI0UypyCfRsQYksNVlif0/s640/photo_2026-06-12_15-22-23.jpg
យោងតាមការចុះផ្សាយរបស់កាសែត Sin Chew Daily បានលាតត្រដាងថា ប្រតិបត្តិការតាមប្រមាញ់បិសាចទឹកដ៏ធំមហិមាចំនួន ២ក្បាលនេះ ធ្វើឡើងដោយក្រុមព្រានព្រៃជំនាញមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួន ១០នាក់ ដឹកនាំដោយលោក Juni Kung ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ Kemena។ ការប្រឈមមុខដាក់គ្នារវាងមនុស្ស និងសត្វសាហាវបានប្រែជាសមរភូមិដណ្តើមជីវិតគ្នាយ៉ាងព្រឺរោមអស់រយៈពេលជាងមួយម៉ោងពេញ។ សត្វក្រពើទឹកប្រៃយក្សទាំងពីរ ដែលមួយក្បាលមានប្រវែង ៥,៥ ម៉ែត្រ និងមួយក្បាលទៀតមានប្រវែង ៥,៣ ម៉ែត្រ មានកម្លាំងបុកបោកខ្លាំងរហូតដល់ថ្នាក់អាចអូសទាញទូកប្រវែង ២២ហ្វីត របស់ក្រុមព្រានព្រៃឱ្យរេពេញផ្ទៃទឹក ស្ទើរតែក្រឡាប់លិចចូលទៅក្នុងទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpjbPRDP5zP-wMT5_remvBzyZg5_OgChSyHKhrp0IXCaxQ8Rn5Ywr2uWGW9owVY11GLmAJ7U88vacbuvxetu3LJjfK6Kz-DLlP2bcQ38sZPI-CBKpMWs1OJeKZnWkGj9kwJHkgf6FAlWKpLrcr8Xyr427EyaJb4Zj8NgbFn_QKnXQqRYbgxuwLFMGsOLI/s745/photo_2026-06-12_15-22-23%20(2).jpg

ភាពភ្ញាក់ផ្អើលមិនទាន់បញ្ចប់ត្រឹមការចាប់បាននោះទេ បន្ទាប់ពីយកឈ្នះបិសាចទឹកទាំងពីរនេះបាន ក្រុមព្រានព្រៃបានជួបឧបសគ្គធំមួយទៀត គឺពួកវាមិនអាចផ្ទុកលើឡានដឹកទំនិញ (Pickup) ធម្មតាបានឡើយ ព្រោះតែទម្ងន់ដ៏ធ្ងន់ និងទំហំដ៏មហិមារបស់ពួកវា។ ស្ថានភាពនេះ បង្ខំឱ្យពួកគេត្រូវទាក់ទងហៅឡានស្ទូចធុនធ្ងន់ (Crane) មកជួយយោងស្ទូចសត្វក្រពើទាំងពីរនេះឡើង បង្កើតបានជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យមនុស្សម្នារាប់រយនាក់ឈរចោមរោមមើលទាំងបើកភ្នែកធំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjectDUtNyMaTw60oIrJLPHKyswJJMM9LtQpVk4jx6f3yRtCXG2k94bOmSLFdDLUIayT9VjJWGgJkLc2lVqTiaZsf9ZILXZCUbqSBqCzqjpAEtc47k_gHgvVBIT8GCtOrWe_IYk6mwOQQT49PUhikQ_bO-nuFneM3TY4bi1dLWtI3VIBvQX8Gr9xKrsAM/s650/photo_2026-06-12_15-22-23%20(3).jpg

ប៉ុន្តែ ចំណុចដែលធ្វើឱ្យមហាជនស្រឡាំងកាំង និងជជែកដេញដោលគ្នាច្រើនជាងគេបំផុត គឺការសម្រេចចិត្តរបស់ក្រុមព្រានព្រៃទៅលើសាកសពរបស់សត្វក្រពើយក្សទាំងពីរនេះ។ មេក្រុមព្រានព្រៃបានប្រកាសយ៉ាងច្បាស់ៗថា ក្រោយពេលបំពេញនីតិវិធីច្បាប់រួចរាល់ សាច់របស់ស្តេចក្រពើទាំងពីរនេះ នឹងត្រូវកាត់ហាន់លក់នៅលើទីផ្សារក្នុងតម្លៃចន្លោះពី ៣៥ ទៅ ៦៥ រីងហ្គីត (ប្រហែល ៨ ទៅ ១៥ ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម。 ការលក់សាច់សត្វសាហាវនេះ មិនមែនធ្វើឡើងដើម្បីមានបានផ្ទាល់ខ្លួននោះទេ ប៉ុន្តែគឺដើម្បីយកលុយមកទូទាត់ថ្លៃចំណាយប្រតិបត្តិការដ៏ថ្លៃ និងគ្រោះថ្នាក់នេះវិញ ដូចជាថ្លៃប្រេងទូក ថ្លៃជួលឡានស្ទូច និងថ្លៃខូចខាតឧបករណ៍បរបាញ់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV7PU07Ywhsar4fdo1XTnt5k_Z57CaxZt4R4zu_yflBR46j_I-M89wRHa0WIiGypSMLcXUsFFsYJcJgkSPkjcOeqBNnqzmGN8g-tFJ3WD3G9LmuGVZig5mv3x_cby_aOcWPy_uwWed3bCEZUaOSl826tfqh-pwsQxEWSylgrvJyKeEtnTXpc_1ctNt5NA/s1280/photo_2026-06-12_15-22-23%20(4).jpg

ទោះបីជាបេសកកម្មនេះទទួលបានជោគជ័យ និងជួយសម្រាលការភ័យខ្លាចបានមួយកម្រិតក៏ដោយ លោក Juni Kung ក៏បានចេញសារព្រមានយ៉ាងក្តៅគគុកទៅកាន់អ្នកស្រុកវិញផងដែរថា សូមកុំទាន់អាលធ្វេសប្រហែសឱ្យសោះ ព្រោះនៅក្នុងជម្រៅទឹកទន្លេ Kemena នោះ នៅមានក្រពើយក្សសាហាវៗជាច្រើនក្បាលទៀតកំពុងលាក់ខ្លួនសម្ងំរង់ចាំចំណី ដែលអាចឆក់យកជីវិតមនុស្សគ្រប់ពេល៕