Home ព័ត៌មានអន្តរជាតិ ថៃបញ្ចេញ F-16 ឲ្យហោះឆ្វែលតាមព្រំដែនសារជាថ្មី និងអះអាងពីការត្រៀមលក្ខណៈប្រយុទ្ធ

ថៃបញ្ចេញ F-16 ឲ្យហោះឆ្វែលតាមព្រំដែនសារជាថ្មី និងអះអាងពីការត្រៀមលក្ខណៈប្រយុទ្ធ

397
0

តើនេះជាចេតនាអ្វី? នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុករបស់ថៃបានរាយការណ៍ថា មេទ័ពកំពូលរបស់ថៃ បានឡើងបើកបរយន្តហោះចម្បាំងប្រភេទ F-16 ដោយផ្ទាល់ ដើម្បីហោះហើរល្បាត និងពិនិត្យស្ថានភាពតាមបណ្តោយព្រំដែន។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យការត្រៀមលក្ខណៈប្រយុទ្ធ និងបង្កើតទំនុកចិត្តលើសមត្ថភាពការពារលំហអាកាសរបស់កងទ័ពអាកាសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2fxpFTsdwwN1l58t19CEwQ1W902eYEc8EqHZRdyRFnGEs3bNANQZOcwcAEMqDXZer9hBMi01MA8HDLxYF5bfT3Ww9qEtPEFLacL_yIojCVHriI-SEPdAy8GgKHKY6d-yLyS7mO7HylLfK3tfINzsrsd7G-B4leGJPL5pFQaonJj8ZjX_6b1nNItg1HcU/s1280/photo_2026-05-20_09-38-20%20(2).jpg
យោងតាមការចុះផ្សាយរបស់កាសែត Khaosod និង Thairath បេសកកម្មនេះត្រូវបានធ្វើឡើងដោយសេនាប្រមុខទ័ពអាកាស នាយឧត្តមសេនីយ៍ឯកអាកាស សេកសាន កាន់តា បានដឹកនាំឧត្តមសេនីយ៍ អ៊ុគ្រីត ប៊ុនតាណុន មេបញ្ជាការកងទ័ពអាកាស ក្នុងការត្រួតពិនិត្រការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាសភូមិន្ទថៃ។ ភារកិច្ចនេះរួមបញ្ចូលទាំងការធ្វើសមយុទ្ធសាកល្បងប្រព័ន្ធស្ទាក់ចាប់ រវាងក្រុមយន្តហោះចម្បាំង F-16 និងយន្តហោះហ្វឹកហ្វឺនយុទ្ធសាស្ត្រ T-50TH ដើម្បីធានាថាប្រព័ន្ធការពារដែនអាកាសមានប្រសិទ្ធភាពខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcOoGeIXC2c9QVEelPB2IfS9QWO9v3Ifme66EDq0EDvOWb8wA5mVonsgtO-dj7I7HB2d34DfjvIl6VVQhTi9gAtCoPe7O7V0ahY8pEuGOBLobPtxalQMT1NC3X2zAbr3Su5NJZLr21BP6xDN_TrCGXorEP4hS0kgpwUjBWS6WSAHrIC52FZlt1xJFLMCQ/s1280/photo_2026-05-20_09-38-20%20(3).jpg

ការហោះហើរយន្តហោះចម្បាំង F-16 នៅក្នុងពេលបច្ចុប្បន្ននេះ កងទ័ពថៃបានបញ្ជាក់ពីគោលបំណងចម្បងចំនួនពីរ នោះគឺពិនិត្យត្រួតពិនិត្យការត្រៀមលក្ខណៈប្រយុទ្ធរបស់កងទ័ពអាកាស និង ល្បាតការពារដែនអាកាសតាមបណ្តោយព្រំដែន ដែលផ្ដោតសំខាន់លើប៉ែកខាងលិច (ជាប់ប្រទេសមីយ៉ាន់ម៉ា) ដែលកំពុងមានភាពតានតឹង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4cxx8CbCgJmFp6R5QvOtDpdF_WtZGbJlk1aDf3q8eQ-fCTZEAuWlTB1gXRh6GRwqpk_QHl9bJtaiyIwEVqlVd4KFtQg78iYH9HGPcOcl6Nfmlu2PEUuzjnAo7ZvC39twJB4nRmHgQQskEr9ulAGWkOzTqdoDkCJ6B2ONw6EKCo1qS4nTxPcWo7FJI7fE/s1280/photo_2026-05-20_09-38-20.jpg
គួរបញ្ជាក់ថា នៅក្នុងរយៈពេលថ្មីៗចុងក្រោយនេះយោធាថៃបានបង្កើនប្រតិបត្តិការហោះហើរយន្តហោះ F-16 យ៉ាងខ្លាំងក្លា។ ក្រៅពីសម្ញែងការហោះហើរយន្តហោះចម្បាំង F-16 និងសាកល្បងប្រព័ន្ធស្ទាក់ចាប់ដែលបង្ហាញពីភាពទំនើបនៃបច្ចេកវិទ្យាក្នុងវិស័យការពារជាតិរបស់ខ្លួន យោធាថៃក៏បានអះអាងពីការត្រៀមខ្លួនប្រយុទ្ធយ៉ាងពេញលេញផងដែរ។ ការណ៍នេះបានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសដែលនៅជិតខាងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSj3Ua8DZKGc17PZTyF6I3l8n7OFMtIz29TWgenuvZhvVq9SjIdKnDZuJdwrzUej6cuU99U9Xrkz35MptW2mqHLhj-HAWJh89XAxX8bQi8oWVuF_Im-t2yHz6RmELDC1fAKJSY7LYjlCqb-j1mSxLYpU9HyUjSLD-P3bLgYLCir_euY8HTJOehplKGHjI/s1280/photo_2026-05-20_09-38-21%20(2).jpg
ក្នុងនាមជាអ្នកជិតខាងម្នាក់ កម្ពុជាតែងតែបង្ហាញជំហរដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងកិច្ចព្រមព្រៀងសន្តិភាពនានា ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវយោធាជាថ្មី។ ហើយក្រៅពីនេះ មីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ក៏តែងតែជំរុញឲ្យថៃរក្សាភាពស្ងប់ស្ងាត់នៅតាមព្រំដែនផងដែរ ដោយប្រទេសទាំងនេះចង់ឃើញការត្រៀមខ្លួនរបស់យោធាថៃបម្រើដល់សន្តិសុខរួមក្នុងតំបន់ ជាជាងការបង្កើតការប្រជែងអាវុ.ធដែលមើលទៅហាក់ដូចជាការគំរា.មកំហែង៕