Home ព័ត៌មានអន្តរជាតិ អត្រាកំណើតធ្លាក់ចុះ វៀតណាមប្រើយុទ្ធសាស្ត្រចែកប្រាក់ឱ្យពលរដ្ឋដែលមានកូនចាប់ពី២នាក់ឡើង

អត្រាកំណើតធ្លាក់ចុះ វៀតណាមប្រើយុទ្ធសាស្ត្រចែកប្រាក់ឱ្យពលរដ្ឋដែលមានកូនចាប់ពី២នាក់ឡើង

76
0

ធ្លាប់តែដឹងថា វៀតណាមមានពលរដ្ឋច្រើនបំផុតក្នុងតំបន់ ហើយចំនួនពលរដ្ឋវៀតណាមកើនឡើងរហូតដល់១០០លាននាក់កាលពីឆ្នាំ២០២៥ ប៉ុន្តែពេលនេះ ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា អត្រាកំណើតធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងមានគម្រោងចែកប្រាក់លើកទឹកចិត្តឱ្យពលរដ្ឋដែលមានកូនចាប់ពី២នាក់ឡើង ដោយចាប់ផ្តើមចែកចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែកំពុងរង់ចាំការអនុម័តថវិកាពីរដ្ឋាភិបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTnJeHt4mioc6AAQYIE5uF6Qys9R7wofkP7AiPZD8gtpY4zMuq0fZ4ViU_qkuGpbzNUfHKVUo3EfFEF3hSo_Hc6Wcy55rRHupZYVIIH6aqW8SbBgDODzdVMthn3WjsRFiKsWtr0eaqOmLNZ7fweU3Hz-oLrKJyALax4e2-359UrJaS-zIHOcTKN3glCCg/s750/photo_2026-04-28_08-25-33%20(2).jpg
ក្រសួងសុខាភិបាលវៀតណាមបានស្នើឱ្យបញ្ចេញថវិការាប់លានដុងក្នុង១ឆ្នាំ សម្រាប់យកទៅចែកលើកទឹកចិត្តឱ្យពលរដ្ឋមានកូនបន្ថែមទៀត បន្ទាប់ពីប្រទេសវៀតណាមប្រឈមនឹងអត្រាកំណើតធ្លាក់ចុះ ហើយនៅពេលសំណើបញ្ចេញថវិកានេះទទួលបានការយល់ព្រមពីរដ្ឋាភិបាល គឺការចែកប្រាក់ឱ្យពលរដ្ឋនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtsNT4aMyqHAdh4zAUg1psx8gSNLdxKJerqaoS8aC2ldjsNVg5-0UfhPGsBaxFefFb8r2tPNIIFXIztvBI1BsqbAhLJ9hx7jfFhpgT4k4owclEo7McZd4_guzeH7GicpXMQKgHX7v2UAt2k-4CUnNCI1Q2c170y4leVvgo0UhquVO7O8mPN5RFVj4eNXw/s640/photo_2026-04-28_08-25-33%20(3).jpg
វៀតណាមមានគម្រោងចែកទាំងប្រាក់សុទ្ធ និងផ្ញើប្រាក់តាមធនាគារ យ៉ាងតិចចំនួន២លានដុង (ឬជាង៧៧ដុល្លារ) ទៅឱ្យស្ត្រីមានគុណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់ ដូចជា ៖ ស្ត្រីមកពីជនជាតិភាគតិច, ស្ត្រីរស់នៅក្នុងតំបន់មានអត្រាកំណើតធ្លាក់ចុះ និងស្ត្រីមានកូន២នាក់ មុនពេលអាយុ៣៥ឆ្នាំ ។ ក្រៅពីនេះ ក្រសួងសុខាភិបាលវៀតណាមក៏បានស្នើឱ្យបញ្ចេញប្រាក់រាប់លានដុងទៀតក្នុង១ឆ្នាំ ដើម្បីត្រួតពិនិត្យសុខភាពទារកតាំងពីពេលចាប់កំណើតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSmJ9-c64mMd7ON3g2lKeXJr0AYXdAo5-OcIJ6iWcZtfW_qO72N2cXCK08vlbsYbOuAB9P-Y8GbN8UwjYhbNcGqaINlFuOnWebAfYzzP55FYAA8STEge5gdbxSNxuk6lwSBR1vLYeFoU-FPRJtX1lr2uCGivsFzwRSY5zM_9QYjgcgrd__RVhyqZ7YZvM/s1280/photo_2026-04-28_08-25-33.jpg

អ្នកជំនាញសុខភាពជឿជាក់ថា គម្រោងចែកប្រាក់ឱ្យពលរដ្ឋ គឺជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ (ឆ្នាំ២០២៦) ហើយអត្រាកំណើតនឹងធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4vvsJW3IAoQ0eTEM05GCxZuwnsGxtswouz6EKL8PUduF_1dzqi2RwdaI_N8HqLwP3Q7kADv_G8qUjTwkVA_tmTTHsiril70R1F3Dyd0yCQk69jjwCVRWj3rmliWYW7hA1vC3tPs8Z_trXqQBhQtdamhGZrFA1P4bNPzNtdMmCXhkOKIvTEFIqFtO_45c/s950/photo_2026-04-28_08-25-34%20(2).jpg

ស្ថានការណ៍អត្រាកំណើតធ្លាក់ចុះបច្ចុប្បន្ន បានបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចវៀតណាម និងការខ្វះខាតកម្លាំងពលកម្មក្នុងប្រទេសនេះនាថ្ងៃអនាគត ទើបរដ្ឋាភិបាលវៀតណាមប្រញាប់កំណត់វិធានការលើកទឹកចិត្តឱ្យពលរដ្ឋមានកូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoeptO4JM22k2RUrUdYfm9UEx12yIHdE0hQzVK5VhLWuS5To_QAgs_wLtiClJKIx4wWHXBO_zpns537lQI04130Gh8-N7z2rXMVlUZBdclMxZrY2_JeRPR9K5mGMVEmJlYcjpx3NAYdCotmRcrSIhrSgoaSWzgxBkpdazDPr-9CUFHeQgpzt2VXvXdVQ/s1248/photo_2026-04-28_08-25-34%20(3).jpg

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញបានចែកប្រាក់ឱ្យស្ត្រីមានកូនចំនួន២នាក់ មុនពេលអាយុ៣៥ឆ្នាំ គឺក្នុងម្នាក់ទទួលបានរហូតដល់ជាង១៩០ដុល្លារ ខណៈមុននេះ ចែកត្រឹមតែ១១៥ដុល្លារប៉ុណ្ណោះ ដើម្បីកាត់បន្ថយអត្រាកំណើតធ្លាក់ចុះ ។

វិធានការចែកប្រាក់ឱ្យពលរដ្ឋ មានបំណងជំរុញឱ្យស្ថាប័នផ្សេងៗគាំទ្រការបង្កើនចំនួនពលរដ្ឋក្នុងទីក្រុងហូជីមិញ ហើយស្ត្រីដែលមានគុណសម្បត្តិគ្រប់គ្រាន់ ក៏ទទួលបានការជួយឧបត្ថម្ភផ្សេងទៀតពីរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOdzV4XaEeIaXZo2w0r-RWdUmJdfXIpqrUAmA_xNe_Il1NmYcUAFCxnqgLMp-kihlnO2wjDVyNajbUBJmpGBJ5mxx7YWFwj27vVVWnlTJCchDp8YPHjyc_LFqlMnCcE1G6nGnytfVtzzRl_Gs4Ag4vXBzYwGUu80O3jiT0O4uKbBHAtJZzwVgIGuYaxc/s1020/photo_2026-04-28_08-25-34.jpg

តាមទិន្នន័យនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ គឺវៀតណាមមានពលរដ្ឋចាប់ពី៩៩លាននាក់ ទៅ១០០លាននាក់ ដែលត្រូវបានចាត់ទុកជាប្រទេសមានពលរដ្ឋច្រើនស្ថិតក្នុងលំដាប់ទី៣ នៅតំបន់តំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូណេស៊ី និងហ្វីលីពីន និងស្ថិតក្នុងលំដាប់ទី១៥ លើពិភពលោក ។ ហេតុនេះ ដើម្បីកុំឱ្យចំនួនពលរដ្ឋធ្លាក់ចុះប៉ះពាល់ដល់កម្លាំងពលកម្មនាថ្ងៃអនាគត វៀតណាមក៏អនុវត្តវិធានការចែកប្រាក់ ៕