ការនិយាយលាយគ្នារវាងខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់នៅក្នុងមួយឃ្លា (Code-switching) គឺជាទម្លាប់ទូទៅដែលសង្កេតឃើញនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរបានអំពាវនាវឱ្យកាត់បន្ថយទម្លាប់បែបនេះ ដោយសង្កត់ធ្ងន់ថាការលាយភាសាច្រើនពេកអាចបង្ហាញពីភាពមិនស្ទាត់ជំនាញភាសាខ្មែរ និងធ្វើឱ្យបាត់បង់អត្តសញ្ញាណជាតិ។
.jpg)
បន្ទាប់ពីបានឃើញវិដេអូមួយដែលកំពុងមានការចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម បង្ហាញពីការនិយាយរបស់បុគ្គលមួយរូប ដែលចែកធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធទៅកាន់យុវជន ជាភាសាខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់ លោកស្រីបណ្ឌិត ព្រុំ ទេវី សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រតិកម្មយ៉ាងខ្លាំង។
តាមរយៈការបង្ហាញពីប្រតិកម្មខាងលើនោះ លោកស្រី បណ្ឌិត ព្រុំ ទេវី បានថ្លែងថា «សូមកុំនិយាយខ្មែរផង បរទេសផងច្រើនពេក វាមិនឡូយទេ តែបង្ហាញថា យើងមិនចេះភាសាខ្មែរ»។ នេះបើតាមលោកស្រីបណ្ឌិត ព្រុំ ទេវី ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់ តែស្រលាញ់ភាសាជាតិ និងខិតខំថែរក្សាអក្សរជាតិ។ 
តាមការគូសបញ្ជាក់របស់លោកស្រីបណ្ឌិត កម្ពុជាយើងក៏មានត្រាប់សូរភាសាបរទេសយកមកប្រើដែរ នៅពេលភាសានោះពិបាកបកប្រែពេក។ ម្យ៉ាងទៀត កម្ពុជាក៏ខ្ចីភាសាបរទេស សំស្ក្រឹត និងបាលី មួយម៉ាត់ៗ មកប្រើដែរ ប៉ុន្តែមិនមែនឲ្យខ្មែរយើងនិយាយមួយឃ្លាមានខ្មែរមួយកំណាត់ និងបរទេសមួយកំណាត់នោះទេ។.jpg)
ក្រៅពីមតិប្រតិកម្មរបស់សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរដូចខាងលើ ក៏មានមហាជនជាច្រើនផ្សេងទៀតរិះគ.ន់ចំពោះការនិយាយលាយភាសា២ចូលគ្នាក្នុងឃ្លាតែមួយនេះផងដែរ។ មនុស្សមួយចំនួនបានទទួលស្គាល់ថា ពេលខ្លះការនិយាយលាយអង់គ្លេស គឺដោយសារតែនឹកពាក្យមួយចំនួនជាភាសារខ្មែរមិនឃើញទើបទម្លាប់យកភាសាគេមិនប្រើជំនួស តែទោះជាយ៉ាងណាពួកគេគាំទ្រចំពោះការដែលអ្នកជំនាញបានលើកឡើងថា ការធ្វើបែបនេះពុំមែនជារឿងត្រឹមត្រូវ និងប៉ះពាល់ដល់តម្លៃនៃភាសាជាតិ៕










