Home តារាជាតិ Rick Kh លើកឡើងចំៗក្រោយអ្នកមួយចំនួនមានប្រាក់ខែតិចតែទិញកាត Pokémon មិនលួសថ្ងៃ

Rick Kh លើកឡើងចំៗក្រោយអ្នកមួយចំនួនមានប្រាក់ខែតិចតែទិញកាត Pokémon មិនលួសថ្ងៃ

98
0

ស្របពេលមនុស្សមួយចំនួនកំពុងញៀ.ននឹងការបើកកាត Pokémon ដើម្បីផ្សងសំណាងអ្នកបង្កើតមាតិកា Rick Kh បានចេញវីដេអូមួយដាស់ស្មារតីទៅដល់អ្នកដែលមានប្រាក់ខែតិចប៉ុន្តែទិញកាត Pokémon មិនលួសថ្ងៃ។ ទោះយ៉ាងណាការដាស់តឿនរបស់ Rick Kh បែរជាត្រូវបានអ្នកគាំទ្រវ័យក្មេងជាច្រើនខឹងលោកទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoNHIxOQPyydFePiN8CMwiRWbDwdZDakfCmulo4MYvGqaHPFXqFtSoGrKozyEck8rrxygzYEdgW_0CzYqTkm-SlLyL1p_rCVn9BWQ7MArCS3r59yyazfJyMdSLiDMACv6sjb2xwEZKFxqYMccs565pK2B9rK-HRB_-PZd_aLNTxZQvWYWuo32zPBl5H9E/s2048/image_2026-08-20_10-13-12.png

នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ Rick Kh បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ទុកលុយហូបបាយ ចាក់សាំងខ្លះផង កាតអនុស្សាវរីយ៍តុក្កតាមិនមែនល្បែងទេ»។ អ្នកបង្កើតមាតិការូបនេះបាននិយាយថា ឈប់បើកកាត Pokémon ទៅគ្មានលុយចាក់សាំងប្រាក់ខែតែ២០០-៣០០ ទិញកាត Pokémon ២០-៣០ ដុល្លារតើបានលុយមកពីណា បញ្ចាំងម៉ូតូឬខ្ចីលុយម៉ែ?។ Rick Kh ថាសម្រាប់គេអ្នកមានឱ្យគេបើកទៅ វាជាក្រដាសវត្ថុអនុស្សាវរីយ៍ ទុកជា collection មិនមែនជាល្បែងនោះទេ កុំចង់បានមួយកញ្ចប់ផ្លាស់ប្តូរជីវិតក្លាយជាមហាសេដ្ឋី វាមិនអាចទៅរួចនោះទេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMG0skiD5YOu-c6Zv2mAiNoZcrJw1QH6_TsSSZ-ReNL-08mNaPubSklDfUJQFG1r69D0GwU6qVMs5Wj9RTH2b7EKt6C4gY88XqqIRxZr50aTbl9HBeyPqm48gE4zWwXTSXFjeosLCyNoq8nzT5OwL2r9REhhdQu_lQryW1ESgPNqaTzoe7j7FNdA4PH4A/s1200/photo_2026-08-20_13-37-19.jpg

    • អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះរូបនេះបន្តទៀតថា ឃើញលោកបើកកាតមួយសន្លឹកបាន១ម៉ឺនដុល្លារមិនអាចបើកបានដូចជាលោកនោះទេពីព្រោះកាតដែលអ្នកបើកគឺនៅក្នុងឆ្នាំ២០២៦ទិញតាមហាង ខណៈលោកទិញតាំងពីឆ្នាំ២០១៦ ហើយសំណាងក៏បានទៅ។ Rick Kh ថាអ្វីគ្រប់យ៉ាងមិនដូចអ្វីដែលយើងលោភលន់ចង់បាននោះទេស្តាយប្រាក់ខែដែលខំរកមក ឬអាចថាមានកម្មវិធីខួបកំណើតយូរៗម្តងទិញចែកមនុស្សជាទីស្រលាញ់ទុកជាអនុស្សាវរីយ៍ មិនមែនជាការបើករាល់ថ្ងៃទុកជាអាជីព ទុកជាមុខរបរនោះទេ គួរភ្ញាក់ខ្លួនឡើង។

 

    • Rick Kh ថាចាប់ពេលនេះទៅលោកឈប់បើកកាត Pokémon ហើយប្រសិនជាចង់បានខ្លាំងអាចមកយកពីលោកបានមកអានសៀវភៅនៅបណ្ណាល័យរាល់ថ្ងៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi43HuFjsZ9V3Z8bVzbxH9AANSo7pCn7B8zd9ZOiG5F1GriLgZtAvDYUt5w0VYytOMJlAV9u-aFq8ag0Y2t3v7kn7iwonZw8SRmowf7LCPqYa1IW5brJAS2KL1VNb-L-XmXCDxnO4cMRXKXKAHOWkiqhjtPZE5CpEsYyCz6kdsYon1MEEGMnJTHqCbRLHM/s2048/image_2026-08-20_10-13-11.png

 

    • បន្ទាប់ពីចេញវីដេអូ និង Live ជជែកពីបញ្ហានេះ Rick Kh បានបង្ហាញថាលោកបានបាត់បង់អ្នកគាំទ្រវ័យក្មេងជាច្រើន។ នៅព្រឹកថ្ងៃទី២០ ខែសីហា Rick Kh បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ថ្ងៃនេះខ្ញុំបាត់បង់ហ្វេនក្មេងៗជាច្រើន ព្រោះខ្ញុំព្យាយាមពន្យល់គាត់ ថាកាត Pokémon ជាវត្ថុអនុស្សាវរីយ៍រក្សាទុក មិនមែនជាកំណប់ដែលយើងត្រូវទិញរាល់ថ្ងៃទេ គ្មានអ្នកណាស្តាប់ខ្ញុំឡើយ មានតែខឹង ។ មិនជាបញ្ហា ពាក្យពិតវាមិនស្រួលស្តាប់សម្រាប់ក្មេង – នៅអឺរ៉ុបអាម៉េរិកគេទិញតែពេលណាគេរៀនពូកែ រឺក៏រដូវបុណ្យទាន ខួបជាដើម ដើម្បីលើកទឹកចិត្តកុមារ ទុកជា collection ពេលធំឡើង…»។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdAgaW6hmc8xrjAlkJDL58U8_p3G8RgtKcOnJuu-5cB02bD4kNns1SgSyAJdA1fITus3ZRyvg1s4RBxiwlQj1RSSZ4zrRYlnnztpen8kHAzMEoeYREyzwDx89ZbjbPREWmtuL8pkiCVh9QVTvEQyCDQ9nOiLf8BwiOPUdOwJ6cj1tWSAmfi4SW2WRf0OE/s1200/photo_2026-08-20_13-37-18.jpg

លោក បន្តទៀតថា «អរគុណដែលធ្លាប់ជាហ្វេន ខ្ញុំនឹងចែកទាំងអស់នៅបណ្ណាល័យ សិស្សមកអានរាល់ថ្ងៃក៏បាន ហើយសិស្សពូកែនិទ្ទេស A រើស Pikachu បានតាមចិត្ត មានស៊ុមរឹងឱ្យ (PSA 6-10). ត្រូវចាំថា ចំណេះដឹងនៅជាមួយយើងយូរអង្វែងជាងទ្រព្យមួយខ្យល់នេះទៀត – ខ្ញុំគ្មានភាពលោភលន់ចង់បាន ក្រៅពីផ្តល់ឱ្យនិងពន្យល់គ្រប់យ៉ាង »៕