Home តារាជាតិ ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងខ្លួនតំណាងទេវតាឆ្នាំថ្មីជាលើកដំបូងនៅសាលាតិចណូ

ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងខ្លួនតំណាងទេវតាឆ្នាំថ្មីជាលើកដំបូងនៅសាលាតិចណូ

60
0

នាពេលថ្មីៗនេះនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬទស្សនិកជនហៅថាសាលាតិចណូ បានរៀបចំកម្មវិធីសង្ក្រាន្តដោយមានការប្រគំតន្រ្តី ការរៀបចំក្បួនដង្ហែទេវតាឆ្នាំថ្មីផង។ ក្នុងឆ្នាំ២០២៦ នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានជ្រើសរើសជាពិសេសធ្វើជាតួអង្គតំណាងទេវតាឆ្នាំថ្មីដោយទទួលបានការចាប់អារម្មណ៍ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0cMaKZwIi0G9u2HSQpnEVpGTlB_Le0UJHm8qCtHg5NJhgHhPLs0OJfC7sHdWQPPBdqKqfAR0Ky0VuG9dinruGlX1ZUy1MdqWZ-JAFYSS22xNfbLkhQcT83MS0Xi96YBVcR_6Nrf_llbTHx7F8MPuJ2mGHwnhSqVV7J0AALsARcC4tRu8IMaTeOHZXET7Z/s2048/657643265_963488599595234_7692401762525527578_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តជាខ្លាំងដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីនិស្សិតនៅសាលាតិចណូក្នុងឱកាសលើកដំបូងរបស់នាងដែលតែងខ្លួនជាទេវតាឆ្នាំថ្មីសម្រាប់កម្មវិធីរបស់សាលា។ បវរកញ្ញាដ៏មានមានប្រជាប្រិយរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «លើកទីមួយរបស់នាងខ្ញុំក្នុងការតំណាងឱ្យតួអង្គទេវតានៃឆ្នាំ២០២៦ របស់សាលាតិចណូព្រះនាម « រាក្យសាទេវី » មានសៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត (ឈាមស្រស់) អាវុធស្តាំត្រីសូល៍ ដៃឆ្វេងកាន់ធ្នូរ ជិះពាហនៈ អស្សតរ (សេះ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV-QnKCxl0h5QZ6xjihntQdKhhzgtzZy21eD93nWmDNiCkQAr0fhaNGKyo5oxVpIYQNRozbLM7DH-82mHFztws8pMLKACraZbukRShJLo7vG-YO5AQlHDfnFMNg1ngn6W6RNr1-3UvzD4yJ20QNO1fAb3Ov5IplnzTvJ7thj_mbCq-7fhyphenhyphenfeilwjbF2wnL/s2048/658736978_963488442928583_7884589862699589188_n.jpg

ជាមួយនឹងការរៀបចំតាមបែបប្រពៃណីខ្មែរក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនាពេលខាងមុខនេះការតែងខ្លួនជាតួអង្គទេវតារបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញា រួមទាំងអ្នកសិល្បៈផ្សេងទៀតទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការទស្សនាយ៉ាងច្រើនកុះករពីអ្នកដែលទៅទស្សនាចូលរួមដោយផ្ទាល់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSdlZeoGxCg9kZ4HLzAD1-TpkT_H1UcGVL9dxD7h7jNDp4zKKW-VO0unGqifymPRrAt6KrqqWnUu89sqEbwdNeXQB8ya5muQGIpXqMyS3rTt8rAggenmEGowtPaElZWvLbDYjUkcw_NdSPEH7n77ROQ8xVVUFK7W-At31VjG_C0yTPbd_6NTKKV2xNVpzt/s2048/658126325_963488642928563_1691160706611352446_n.jpg

រូបភាពនិងវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបង្ហោះនៅលើអ៊ីនធឺណិតក៏បានរីកសាយភាយយ៉ាងឆាប់រហ័សជាមួយនឹងពេញចិត្តជាច្រើនពីទស្សនិកជនផងដែរ។
គួរបញ្ជាក់ផងដែរថា សកម្មភាពចុងក្រោយនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានខិតខំលើកស្ទួយយ៉ាងខ្លាំងទាំងការផ្សព្វផ្សាយវប្បធម៌និងតំបន់ទេសចរណ៍៕