Home តារាអន្តរជាតិ Esther Yu និង Zhu Xudan លែងមានទំនាក់ទំនងល្អដូចពីមុន

Esther Yu និង Zhu Xudan លែងមានទំនាក់ទំនងល្អដូចពីមុន

81
0

នៅល្ងាចថ្ងៃទី ២៧ ខែមីនា Esther Yu បានវិលត្រឡប់មកវិស័យសិល្បៈវិញជាផ្លូវការបន្ទាប់ពីរងនូវរឿងអាស្រូវដ៏ធំនៅក្នុងអាជីព។ ដោយបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធី Xiaohongshu Red Gala 2026 តារាស្រីរូបនេះបានបំបាត់ពាក្យចចាមអារ៉ាមថា នាងត្រូវបានហាមឃាត់ដោយសម្ងាត់ពីវិស័យនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLpFS6iiBrp_c_X3HQEJ8bkq7ZDn2k05T-S0heVb900CrhyphenhyphenzzNA7KzKgkbQ-_Dtgw8MP6jT_nfmg0bTin_suoGEh2l3Kl08kzrxHv_-L_8xJjoAOSt0oonmDB2lBlEd0nb3p-Z_gk36VRq4xl8UNAySaUB9F6dC893revJOaTBB4NktpoTGAPqZ1JDKaqq/s1035/image_2026-03-28_13-17-02.png

ការវិលត្រឡប់មកវិញរបស់ Esther Yu បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើ Weibo យ៉ាងឆាប់រហ័ស។ តារាស្រីរូបនេះបានជ្រើសរើសរ៉ូបពណ៌លឿង និងស្បែកជើងប៉ាតាពណ៌ស។ ទោះជាយ៉ាងណាក៏ដោយ ការដើរលើកំរាលព្រំក្រហមរបស់នាងក៏រងនូវមតិប្រតិកម្មចម្រុះដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZWIWCvEjghIjxEzHNdm-BHJx0zpsrPPpEpsyrvH37a7Zit_HHkORa-RYUy2ga0PVle0NYTq9kO_w9sv2Z5xpD1Kj1U6wjyXBJ02bae_56bFwLhs_vkyXBQiHW2hmqQvwVeq1_l02GSowHxdZL92T6UTvH9w1Vaumo9Oxhsn1FIChpUIjILRiQnvyZlSFR/s1280/image_2026-03-28_16-11-34.png

នៅក្នុងពិធីជប់លៀងនេះផងដែរ ទាំងប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនបានប្រទះឃើញទំនាក់ទំនងដ៏តានតឹងរវាង Esther Yu និង Zhu Xudan ។ ស្រីស្អាតទាំងពីរនាក់នេះត្រូវបានគេនិយាយថាបានបែកបាក់ ងាកចេញពីគ្នា ហាក់បីដូចជាដៃគូសត្រូវ។ ដោយចូលរួមក្នុងព្រឹត្តិការណ៍ដូចគ្នា ពួកគេមិនមានទំនាក់ទំនងអ្វីទាល់តែសោះ។ តាមការបញ្ចេញមតិនៅលើអ៊ីនធឺណិត Esther Yu ត្រូវបានគេនិយាយថាមិនអើពើនឹង Zhu Xudan ទាំងស្រុងទោះបីជាដើរកាត់និងបានជួបគ្នាដោយចៃដន្យនៅលើឆាកក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSq11zqoLFg4AFI_Dw5puBCjkUIhjpNmjPsvbZW9R7gxzcUxIXSQAiXSKjPDo52_NdFf0r61v3XLopy24sMFhWui75GyUWCM130FNxVNvhttB3lZHNuqxzft_cH1v758MQbJ0gJ04CRBRVRShu2UzMIEo_TPFwTp2C1_DRa9kLo_SyP69H-8nSR3Vh4x6T/s1927/image_2026-03-28_16-11-35.png

ការមិនប្រាស័្រយទាក់ទងគ្នានេះមនុស្សជាច្រើនជឿថាកើតចេញពីរឿងរ៉ាវចម្រូងចម្រាសកាលពីកន្លងមកនេះ។ នៅចុងខែសីហា ឆ្នាំ២០២៥ កេរ្តិ៍ឈ្មោះរបស់ Esther Yu ត្រូវរងការខូចខាតធ្ងន់ធ្ងរបាត់បង់អ្នកតាមដានរាប់ម៉ឺននាក់ដោយសារតែមានការចោទប្រកាន់ពីអតីតមិត្តរួមការងាររបស់នាងទៅលើអត្តចរិតមិនសមរម្យរបស់នាង ខណៈរឿងអាស្រូវក្រុមគ្រួសារនាងក៏ទទួលរងយ៉ាងខ្លាំងទើបធ្វើឱ្យ Esther Yu បាត់បង់ជាច្រើនខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpvzv-DGwS0p93fk1yjtyFu98NJiI3v_qnzsU0AkqaxG4NOE_F5EB3o5FaR1tRBwmA5fEhn6HbgVrVmEbymwgqK1LrEj65O8JXnICPJpZ5XNxToiFS3g_VVtm3B_hF3uYK4Lq3oGl58GYPtA75TaCP0mcUHz0O55qe4pNyGGWR6SfjjnmwdeglsPen4a8/s1035/image_2026-03-28_13-17-02%20(3).png
ចំណុចរបត់មួយសម្រាប់តារាស្រី Zhu Xudan ដែលធ្វើឱ្យមានការវែកញែកគឺកាលពីខែកញ្ញា ឆ្នាំ២០២៥ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាគណនីរបស់តារាសម្តែង Zhu Xu Dan បានចុច Like វីដេអូមួយរបស់ Esther Yu ដែលត្រូវបានរិះគន់ចំពោះអាកប្បកិរិយាដ៏ចម្រូងចម្រាសរបស់នាងនៅលើកម្មវិធីចម្រុះ និងការផ្សាយបន្តផ្ទាល់។ ក្រោយមកតារាស្រី Zhu Xudan បានបង្ហោះសារសូមទោសដោយបញ្ជាក់ថាគឺជាការច្រឡំដៃហើយនាងគ្មានស្អប់អ្នកណាឡើយ។ Esther Yu និង Zhu Xu Dan ត្រូវបានគេដឹងថាជាមិត្តរួមការងារជិតស្និទ្ធបន្ទាប់ពីបានធ្វើការជាមួយគ្នាក្នុងរឿង «Love Game in Eastern Fantasy»៕