Home តារាអន្តរជាតិ អ្នកនិពន្ធបទចម្រៀងឱ្យក្រុម BLACKPINK ចោ.ទប្រកាន់ YG ប្រព្រឹត្តមិនយុត្តិធម៌

អ្នកនិពន្ធបទចម្រៀងឱ្យក្រុម BLACKPINK ចោ.ទប្រកាន់ YG ប្រព្រឹត្តមិនយុត្តិធម៌

11
0

Bekuh Boom ដែលល្បីល្បាញដោយសារជាផ្នែកមួយចូលរួមនិពន្ធបទចម្រៀងល្បីៗជាច្រើនរបស់ Blackpink ដូចជា «Boombayah»,«Whistle», «DDU-DU DDU-DU», «Kill This Love», និង «Pretty Savage» បានលេចមុខឡើងវិញជាមួយនឹងសេចក្តីថ្លែងការណ៍ថ្មីៗទាក់ទងនឹងបទពិសោធន៍របស់នាងនៅក្នុងឧស្សាហកម្ម K-pop។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQMyUEyxISOf3gX85OLPlOC0QjeH1AcmLYbfcr4wOVapaUMe7vtXVl32z_iFxFh3YxehgPgEOTV36BTwdIL6HiHBLIVR7i_tRZmopy5hAxla_Cxixy_XGyvIEZASb1eel-JFisLTX7vP7RPOS_eLwRT7MWzB3tvMzQr7pIMztHh_AsTro-k4TlIlvuYqF3/s1920/image_2026-03-20_10-12-06.png
Bekuh Boom បានចោទប្រកាន់ជាសាធារណៈថាក្រុមហ៊ុនកម្សាន្តមួយ ដែលអ្នកគាំទ្រជឿថាជា YG ពីបទកេងប្រវ័ញ្ចនាងក្នុងដំណាក់កាលដំបូងនៃអាជីពរបស់នាង។ យោងតាមសម្តីរបស់ Bekuh Boom បានឱ្យដឹងថានៅពេលនាងមានអាយុ១៨ ឆ្នាំ នាងត្រូវបានគេសន្យាថានឹងចុះកិច្ចសន្យាថតសំឡេងប៉ុន្តែវាត្រូវចំណាយពេលច្រើនឆ្នាំទើបអាចសម្រេចបាន។ ក្នុងអំឡុងពេលនេះ នាងបានស៊ូទ្រាំនឹងការប្រមាថដោយពាក្យសម្ដី និងសម្ពាធយ៉ាងខ្លាំង ហើយថែមទាំងត្រូវបានស្នើសុំឱ្យរំលូតកូនទៀតផង។ នៅក្នុងវីដេអូដែលទើបចែករំលែកថ្មី Boom បានពន្យល់លម្អិតអំពីបទពិសោធន៍របស់នាង ដោយបញ្ជាក់ថាស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលនាងបានចូលរួមក្នុងការផលិតបទចម្រៀង «Typa Girl» ពីអាល់ប៊ុម Born Pink។។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXEfyH_zFSEuHAQ6QTZo6wB0qqfXv0i0dpOvcRzycABB_7JZ15LFQ-Y65iv5cG5uI-8JR_Z3FvZfcyXWXyyJcSqJw8xw528lSA4P1Dq08HbcUkBREs_ohhFUOr6IgL7RGrclaVqxhLXQat_JJvfXEroVs2JqXmkGfn6FlB_iGHFVg_QRUwFkM8Sc3CeSi/s1920/image_2026-03-20_10-12-03.png

អ្នកនិពន្ធចម្រៀងជនជាតិអាម៉េរិករូបនេះ បានរំលឹកពីពេលមួយនៅក្នុងស្ទូឌីយោនៅពេលដែលមាននរណាម្នាក់និយាយថានាងត្រូវបានជួលដោយសារតែនាងទទួលយកប្រាក់ខែទាបជាងអ្នកដទៃ។ នាងក៏បានលើកឡើងផងដែរថា អតីតមិត្តរួមការងារម្នាក់បានជួយកាត់បន្ថយភាពតានតឹងក្នុងស្ថានភាពស្រដៀងគ្នានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVsvNhMHFJIyNX73YfMkY3JjD18bGe1wvNOmdY1u0E1OReIiBRlqRkMFl1VIp0Ym5lSyuOKxQiITQqY5HdtxByP7c4SR2CVLtqGtrv-H9F_LI85vE0o-TYq2N1kAF94dUJlISJFVlAy6IDy4KuC9AzfKzLI09iBE_hb4qer9OikhC5xCrA3nLn5b-BKzmP/s2048/image_2026-03-20_10-54-33.png
Bekuh Boom បាននិយាយថា នាងមិនមានចំណេះដឹងជាមុនអំពី បទចម្រៀងទោលរបស់ Lisa «Money» ទេ ទោះបីជាបានចូលរួមក្នុងដំណើរការនិពន្ធបទចម្រៀងក៏ដោយ។ នាងក៏បានអះអាងផងដែរថា ការរៀបចំចែករំលែកប្រាក់ចំណេញនេះមិនផ្តល់អត្ថប្រយោជន៍ដល់នាងទេ។ ការពិភាក្សាកាន់តែក្តៅគគុកនៅក្នុងផ្នែកមតិយោបល់នៅខាងក្រោមវីដេអូ។ អ្នកទស្សនាម្នាក់បានណែនាំថា នាងអាចសហការដោយផ្ទាល់ជាមួយ Lisa ព្រោះឥឡូវនេះតារារូបនេះមានក្រុមហ៊ុនផ្ទាល់ខ្លួន ហើយលែងមានទំនាក់ទំនងជាមួយ YG ទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-9lw92U_aWwC3Espy5HgCFZIWM31LDrgTxqUDd4hm9b_NlzRqsPAkWzdSSbJ70kfTvWEa0R8wq9SqkOcDw7u5qzCYik0feARjl0rPRx4W2x1jLG8gb14bbU7zxoo0Ya5eVFvv7KKNfstQPe-jEQ709wXzoVrCm7hvuZrhkcMwpQQI0dfollC9UyPL09d0/s1920/image_2026-03-20_10-12-05.png

ទោះជាយ៉ាងណាក៏ដោយ Bekuh Boom បានឆ្លើយតបថាគ្មាននរណាម្នាក់ក្នុងចំណោម ពួកគេប្រហែលជាសំដៅទៅលើសមាជិក Blackpink មានឆន្ទៈគាំទ្រ ឬទទួលស្គាល់នាងទេ ហើយបានសង្កត់ធ្ងន់បន្ថែមទៀតថា «ពួកគេទាំងអស់គ្នានៅខាងតែមួយ»។ លើសពីនេះ Bekuh Boom បានប្រតិកម្មជាមួយនឹងមតិយោបល់មួយផ្សេងទៀតដែលបង្ហាញថាសមាជិក Blackpink គួរតែការពារនាង។ នេះបានជំរុញឱ្យមានការសង្ស័យបន្ថែមទៀតក្នុងចំណោមអ្នកគាំទ្រថាសិល្បករទាំងនោះប្រហែលជាបានដឹងអំពីការចោទប្រកាន់ថា YG បានប្រព្រឹត្តចំពោះ Bekuh Boom ដោយអយុត្តិធម៌។ ប្រតិកម្មតាមអ៊ីនធឺណិតមានភាពចម្រុះ ប៉ុន្តែអ្នកទស្សនាជាច្រើនបានគាំទ្រ Boom។ ពួកគេបានពិនិត្យមើលការចេញផ្សាយថ្មីៗរបស់ Blackpink ហើយបានកត់សម្គាល់ឃើញអវត្តមានរបស់នាងពីឈុតឆាកចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9f_VH5J9Fx5luBoH7m4eXCWhMUxIHMF-ZHI-HRutV2l_3B8sphZ9kfIhC6OCgqkHnmncHqu-E3vyw_W4FoXUGaU98_nWAXIi7lhbD3pXGEmRF-JvgRXTWfsHxm_mvkOIZObfcIgy9qHBW3E5mSZD79boXdNzAmHH6II2fF0z9DvtIk_RkCFVi8I1zjQ9j/s1145/image_2026-03-20_10-54-32.png

ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្រក៏បានការពារ Blackpink ដោយអះអាងថា សេចក្តីថ្លែងការណ៍របស់ Bekuh Boom អាចប៉ះពាល់អវិជ្ជមានដល់សមាជិកទាំងបួននាក់ខណៈដែល Jisoo, Jennie, Lisa និង Rosé គ្រាន់តែជាសិល្បករក្រោមផលិតកម្ម YG Entertainment ប៉ុណ្ណោះ មិនមែនជាអ្នកដែលបានចុះកិច្ចសន្យាជាមួយអ្នកនិពន្ធបទចម្រៀងស្រីនោះទេ៕