Home តារាជាតិ តារាចម្រៀងហង្សមាសបីរូបមានទាំងម្ចាស់ពានសម្រេចចិត្តដើរចេញហើយចូលផលិតកម្មសាន់ដេ

តារាចម្រៀងហង្សមាសបីរូបមានទាំងម្ចាស់ពានសម្រេចចិត្តដើរចេញហើយចូលផលិតកម្មសាន់ដេ

32
0

តារាចម្រៀងហង្សមាសចំនួន៣រូបរួមមាន ធែល ថៃ ម្ចាស់ពាន The Voice Cambodia រដូវកាលទី២ សយ រតនៈ ប៉ាច គីមមួយ ត្រូវបានអ្នកគាំទ្រជឿថាអ្នកទាំងបីបានចាកចេញពីផលិតកម្មរស្មីហង្សមាសហើយជ្រកក្នុងទ្រនំថ្មីជាផលិតកម្មសាន់ដេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9_vyfUDBY4WbALoepGEeKhi3d13ZLugo-VX2t37fDyyV6WMoT7gVvIXih8DUrysKQK_zI85JbJdCu4GpzHNG6NwnMdOf6wYQMgcZZdMVaVJfBvI5q0XYza5ETIFPQ-Lz-GzSwDES9tKvoZDI1E95vsZFKz19UFRiCudyCT1XnwWCZj8aNy180iy7X7-4o/s1189/image_2026-03-20_14-42-34.png

ថ្មីៗនេះមានផ្ទាំងរូបភាពមួយសន្លឹកដែលបង្ហោះដោយផលិតកម្មសាន់ដេ ធ្វើឱ្យមានអ្នកមួយចំនួនចាប់អារម្មណ៍ជាពិសេសនៅពេលឃើញវត្តមានរបស់ ធែល ថៃ សយ រតនៈ និង ប៉ាច គីមមួយ ដែលគេដឹងថាជាតាចម្រៀងហង្សមាសមាននៅក្នុងផ្ទាំងរូបភាពនេះជាមួយនឹងតារាចម្រៀងសាន់ដេ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំពឹងទុក នៅថ្ងៃទី២០ ខែមីនា នេះខាងផលិតកម្មក៏បានបញ្ចេញវីដេអូមួយដែលបង្ហាញពីតារាចម្រៀងប្រុសពីររូបនិងស្រីមួយរូបជាសមាជិកថ្មីរបស់គ្រួសារសាន់ដេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF1FYT6Tc2g2iQijohZYBRgljvDx4ZOCGeczF4_3bYRvZkfrFgkGqw7u67fylSxt0QHQviRJRBGFEr-MhqASCq_sEg70tJhY8DrnpMsvD_fCTDFDEOuIbwLKL2_E_mkwtZ1XXbP6MOFkzPDHYv4sLi8QW7S387pX37Z2PhgLaj8FwsxnvsO6x6cMYjyC0-/s2048/image_2026-03-20_14-42-36%20(2).png

តាមរយៈដំរួយទាំងនេះទស្សនិកជនជឿថាអ្នកទាំងបីបានចាកចេញពីទ្រនំហង្សមាសហើយសម្រេចចិត្តបើកជំពូកថ្មីរបស់ខ្លួនក្នុងផលិតកម្មសាន់ដេ ដែលជាទ្រនំតែមួយនឹងតារាចម្រៀង សុខ ពិសី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinqIkAzDSWPcf6JTqIQS0g-geWgkQdLp5BvqdgYiUvBFFPRR2yHYNJoXU2Tajgk_fEmlN4HBqn7UaTItOv6ZwiHFT-zAOnPoM45GvBMaer-ZR6f0DO5QIfXcJNTpxh9BaDOQGhts_yG5b9ukqcqEmhRIqsHPXgZ1lDPF_MLISp43A4Y1wMmxSaWRzA4d1G/s2048/image_2026-03-20_14-42-37.png

តារាចម្រៀង សយ រតនៈ និង ប៉ាច គីមមួយ គឺជាអតីតបេក្ខជនក្នុងកម្មវិធី The Voice Cambodia កាលពីឆ្នាំ២០១៤។ ចាប់តាំងពីប្រកួតចប់ទោះបីជាមិនមែនជាម្ចាស់ជ័យលាភី អ្នកទាំងពីរបានក្លាយជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។ សម្រាប់ ធែល ថៃ វិញគឺជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ ក្នុងឆ្នាំ ២០១៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYOL5lA-iAyIrLYA39AH_XqKc8eaIm25nIXIrSG8zr5nMqkg09EKLbDAiX3rj1fITKmG4RWKnKHl_LS92pPlWPBKh5ciknnP-jof4JX_q_k9SL2zaov8jbCQfM-IGKWQo6yZ-9trDJK14Ujh7dFwIPeuay8jlDGuLFnxv7PAO5Bp8cNCl5cmWQtUDvoG0i/s874/image_2026-03-20_14-42-41.png

អ្នកទាំង៣សុទ្ធតែមានបទពិសោធន៍ច្រើននៅក្នុងផលិតកម្មចាស់ ហើយការសម្រេចចិត្តចាកចេញបន្ទាប់ពីរយៈពេលជាង១០ឆ្នាំនេះរបស់ពួកគេនឹងអាចឱ្យពួកគេស្វែងរកឱកាសថ្មីក្នុងអាជីពរបស់ខ្លួន៕