Home ព័ត៌មានអន្តរជាតិ ប្រធាន ACU ចាត់ទុកការផ្ដល់ប្រាក់ឲ្យក្រៅផ្លូវការសម្រាប់សេវាសាធារណៈ គឺជាបទល្មើសពុករលួយ

ប្រធាន ACU ចាត់ទុកការផ្ដល់ប្រាក់ឲ្យក្រៅផ្លូវការសម្រាប់សេវាសាធារណៈ គឺជាបទល្មើសពុករលួយ

26
0

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពន្យល់ថា សកម្មភាពផ្ដល់ប្រាក់ក្រៅផ្លូវការដើម្បីស៊ីសូកក្នុងការផ្តល់សេវាសាធារណៈ គឺជាបទល្មើសពុករលួយ ហើយទាំងអ្នកទទួល និងអ្នកដែលផ្ដល់ឲ្យនឹងត្រូវមានទោសទណ្ឌដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFE3vSxdWaytLlwaBaZt88wL7V0ykm5b8ovGgaz91brWby-ThMMCCSTQk3RV1YA88ba01PmFtD3sGN572UnCz71Ec0AnFHsTe1qeLlF9Q9aI8Va0q6KF-lwYm1WIzmxjnhioifWk4B5K_38d4AbemPaPQKpqhWEL5yOv32D62QDHP-enaPPic4qCM7J1Qg/s768/photo_2026-03-20_13-39-52%20(3).jpg

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមីនា លោក ឱម យ៉ិនទៀង បានលើកឡើងអំពីអកប្បកិរិយាមួយចំនួនរបស់មន្រ្តីដែលផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋថាជាការទាមទារការស៊ីសូកដោយប្រយោល បើទោះជាមិនបាននិយាយចេញមកដោយត្រង់ក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNOe2Y98zmbtp_eYYSs9VmzxMZ8iECRfvNr7saJBcybFDtHkdlVYTWGKVrKw2wgpQ0l2ywictIGYcsVnRC_v5SxJti42QjIgQsvjdLSo1zm5B3EEPhfty8lZJ_gAtzNRV2LfjD3e9MdskxwqvXmVezBQV5dtZrH5i_YI_myn5XnYPTBOxGyIaeYWCkassc/s990/photo_2026-03-20_13-39-52%20(4).jpg
តាមប្រសាសន៍របស់លោក បើទោះជាការផ្ដល់ឲ្យខ្លះគឺជាផ្ដល់ឲ្យដោយមនោសញ្ចេតនា ឬស្ម័គ្រចិត្តពីប្រជាពលរដ្ឋ មិនមែនជាការទាមទាររបស់មន្រ្តីក៏ដោយ ប៉ុន្តែទង្វើបែបនេះនឹងបង្កើតទៅជាទម្លាប់មិនល្អនៅក្នុងការផ្ដល់សេវា។ មិនតែប៉ុណ្ណោះបើយោងទៅតាមផ្នែកច្បាប់ ការព្រឹត្តបែបនេះគឺស្មើទៅនឹងបទល្មើសពុករលួយ ដោយភាគីទាំងសងខាង ពោលគឺទាំងអ្នកឲ្យនិងអ្នកទទួលត្រូវប្រឈមមុខនឹងច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqX_6Pzk00SshNJ3IWVFxyKwhb7Oxc33BHWuAnpV76OcOTv7mpvonkRsZajN8Sh3YAKzqJcWaYJDSmm63x0zSXIWcpJ4iS5H8OSpuyRxznCL1XgGv_ntHy98d5kygKEnT3ThIcmPFT7ZsA0NwC9Xk_5XJoWAI9mBFwv9YiNp3_QFFOp984s7gxvF_sEuQB/s1280/photo_2026-03-20_13-39-52%20(5).jpg

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីខ្លះបទល្មើសអំពើពុករលួយនេះនឹងត្រូវផ្តន្ទាទោសតែចំពោះអ្នកទទួលប៉ុណ្ណោះ ប្រសិនបើការស៊ើបអង្កេតរកឃើញថា ការផ្ដល់ឲ្យនោះគឺជាការផ្ដល់ឲ្យទាំងបង្ខំដោយសារមានការសម្លុត, ឬឲ្យដោយសារភាពភ័យខ្លាចណាមួយដែលមិនមានឆន្ទៈពិតប្រាកដក្នុងការឲ្យ នោះអ្នកដែលត្រូវទទួលទោសទណ្ឌនឹងត្រូវធ្លាក់ទៅលើតែអ្នកទទួលប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7E8uAKds7ySkNZJnLZwFnV0t5ltSbE_da7VeitG9CMMWVCZXdO_-ySCVIJXV8OKbSI8J3l36oAjy-KGLSkBvcLEqWRj6I5iSXwScZaWrnE8DuyTJBzg6fjovWONix1ISM_1i_8xXmyjPb5G7vAxChT88NNWRAnRk6YlEeF3lmIGEM37VuM-FLPn-XGmJX/s1024/photo_2026-03-20_13-39-52.jpg

ស្របពេលជាមួយគ្នានេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានគូសបញ្ជាក់ផងដែរថា ប្រសិនបើមន្រ្តីACUណាម្នាក់ប្រព្រឹត្តអំពើពុករលួយ នោះអង្គភាពនឹងចាប់ខ្លួនពួកគេដោយផ្ទាល់ ខណៈមកដល់ពេលនេះ អង្គភាពACU បានបញ្ជូនមន្រ្តីរបស់ខ្លួនដែលប្រព្រឹត្តអំពើពុករលួយជិត១០នាក់ទៅកាន់តុលាការ។ លោកបន្ថែមថា អង្គភាពACU ហាក់ដូចជា ផ្នែកស៊ើបអង្កេតផ្ទៃក្នុងជូនគ្រប់ក្រសួង-ស្ថាប័នទាំងអស់ និងជម្រាបជូនពីបញ្ហាផ្សេងៗរបស់អ្នកប្រព្រឹត្តមុនបញ្ជូនទៅកាន់តុលាការ៕