Home តារាជាតិ សួ វិចិត្រ មិនឆ្លើយតបនឹងការបង្ហោះរបស់ភរិយាដោយបញ្ចេញសកម្មភាពសប្បាយធម្មតា

សួ វិចិត្រ មិនឆ្លើយតបនឹងការបង្ហោះរបស់ភរិយាដោយបញ្ចេញសកម្មភាពសប្បាយធម្មតា

28
0

ថ្មីៗនេះតារាចម្រៀង សួ វិចិត្រ ម្ចាស់ពាន Beat The Best រដូវកាលទី១ ត្រូវបាននារីម្នាក់អះអាងថាជាភរិយាដោយបញ្ជាក់ពីរូបថតអាពាហ៍ពិពាហ៍របស់ពួកគេទៀតផងខណៈតារាចម្រៀងរូបនេះមានកូនចំនួន២នាក់ហើយ។ ទោះជាយ៉ាងណា ការបង្ហោះរបស់នារីម្នាក់នេះពុំបានធ្វើឱ្យ សួ វិចិត្រ ឆ្លើយតប រង្គោះរង្គើឬស្ងប់ស្ងាត់ពីបណ្តាញសង្គមនោះទេផ្ទុយទៅវិញរូបលោកបង្ហោះវីដេអូបញ្ចេញសកម្មភាពធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAD3OiOlv8CS5zFWXQLdR_bTsbwqbfcGLa5RdHUtbXvY0NkVXSIl4GZeHaVcJspwGBl6CACOjNh3eE_YrwUzOV7Dj9PpCzt_V7frCTANw_NxZBgfrVGAiLtC4-Q8btKlsgTbER3hfdEvX9_qjzXYYvSCyKI5DAM51whiCfNaxJJldosQPQBE7Xrvq0hkZK/s2048/image_2026-03-13_09-31-33.png
គណនីទិកតុកមួយដែលមានឈ្មោះថា «Pheak» បានបង្ហាញពីចំណងអាពាហ៍ពិពាហ៍រវាងខ្លួននិងតារាចម្រៀង សួ វិចិត្រ ដោយបង្ហាញពីទុក្ខសោកសៅ ត្រូវបានមនុស្សសំខាន់ក្នុងជីវិតអស់ចិត្តពីខ្លួននិងសុំលែងលះគ្នា។ ការបង្ហោះចោទប្រកាន់នេះបានទាក់ទាញទស្សនិកជនជាច្រើនដោយមានមតិខ្លះបានរិះគន់តារាចម្រៀង សួ វិចិត្រ ថាបានល្បីល្បាញចោលមនុស្សស្រីកម្សត់កម្រជាមួយគ្នា ខណៈអ្នកខ្លះថារឿងនៅក្នុងគ្រួសារគ្មានអ្នកណាដឹងច្បាស់ក្រៅពីសាមីខ្លួននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_bep-0xkb3RgNZAsxZTOu5MVHSQDeTyA9OF8TDFfI-qwlGfWRY2TeNYZsANpGryzL6D6CAINPDkpkkuVGqjA239VEBaW4P9tbXYg9zrDs_P4nFplGsN9kN5UDxZ0nZJujTH8NojANDnDMhq_zIhlSaC1GCvxEG-uVYRFE40YfjTizrHCyhSRtS7_ykt3x/s1280/photo_2026-03-20_09-05-07.jpg

ម្ចាស់គណនីនេះក៏បានបញ្ជាក់នៅថ្ងៃទី២០ ខែមីនា ថារូបនាងនិង សួ វិចិត្រ «រៀបការមានអេតាស៊ីវិលស្របច្បាប់ មិនទាន់បានផ្ដិតមេដៃលែងលះផងនិយាយប្រាប់គេថាលែងប្រពន្ធហើយតាំងពីការរួច បើមិនឱ្យតម្លៃខ្ញុំតាំងពីដើមចូលមកក្នុងជីវិតខ្ញុំធ្វើអី ឬមកពីខ្ញុំស្រឡាញ់គាត់ពេក ទើបមិនឱ្យតម្លៃខ្ញុំ»។ តាមការរបស់អ្នកនាង ឈន សុភ័ក្រ ពួកគេបានរៀបការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ សួ វិចិត្រ គឺជាអ្នកខេត្តពោធិ៍សាត់បានក្លាយជាម្ចាស់ពាន Beat The Best កាលពីខែមីនា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZQSkjc_86w2LkJMKGkJrneRD40Rcc8kaSUVv5tzuH5NlRWohIc-9nZdn6E_Y8Mcza4njgJG2OUucgVoQSnVg7L9wFwJ7wchA2s97zdqWIwaG4LaNZP8q4_dlbnagFN8AjzgzhSMbNHtMY9BBtKeNwddqnb3XmE_qn0d4jQ91GEVljUKtzZbfnFjV4gua_/s1904/image_2026-03-13_09-31-31.png
បន្ទាប់ពីរឿងនេះសាយភាយនៅលើបណ្តាញសង្គមទិកតុករហូតឈានដល់ហ្វេកប៊ុកគេសង្កេតឃើញថាតារាចម្រៀង សួ វិចិត្រ ពុំបានចេញមកបកស្រាយអ្វីទាក់ទងនឹងការបង្ហោះរបស់នារីអះអាងថាជាភរិយារៀបការតាមប្រពៃណីខ្មែរនោះទេ។ ទស្សនិកជនបានឃើញតារាចម្រៀងរូបនេះបានបង្ហោះវីដេអូបញ្ចេញសកម្មភាពធម្មតាពីប្អូនៗរបស់លោកដែលកំពុងរកស៊ីលក់ដូរនៅក្នុងបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTExTcg9x1fvVBvV4bM1kzqah4jEivzIijn_QDgWfm1EOjoTyr2lQo2Zp08cAxRKJzrYVsoz8NtkYInecduC_ashzhItzR01ZaFp_0yE7ZBmB5TDMuLU_KTo0RbEG_cwkYnKSA8CWHTdIQkelk8ZHitSVkvyMhGVax_4yZr5-kPC9q48Mi8LdaZ62QG5L/s2048/image_2026-03-13_09-31-43.png

គួរបញ្ជាក់ផងដែរថា មុននឹងនារីម្នាក់ដែលអះអាងថាជាភរិយារបស់សួ វិចិត្រ បង្ហាញពីទុក្ខលំបាករបស់ខ្លួនខ្ចរខ្ចាយនៅលើបណ្តាញសង្គមតារាចម្រៀងរូបនេះធ្លាប់បានបញ្ចេញសំណេរចង់ឱ្យមច្ចុរាជផ្តាច់ជីវិតរបស់ខ្លួនដោយសារតែបញ្ហាស្រ្តេសខ្លាំងពេក៕