យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Reuters បានឲ្យដឹងថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីអ្នកផ្គត់ផ្គង់នៅសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ដែលធ្វើការរឹតត្បឹតការនាំចេញចំពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យប៉ះពាល់ដល់ការលក់ប្រេងឥន្ធនៈនៅទូទាំងពិភពលោក។

តាមការចុះផ្សាយរបស់ Reuters ជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ងបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសនានានៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលជំរុញឱ្យអាជ្ញាធរ និងអ្នកនាំចូលប្រេងឥន្ធនៈធ្វើពិពិធកម្មប្រភពរបស់ពួកគេយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់បញ្ហាអស់ប្រេងប្រើប្រាស់ ចំពេលដែលតម្រូវការក្នុងស្រុកមានការកើនឡើងខ្ពស់។
.jpg)
ប្រភពដដែលបានបន្ថែមថា ប្រទេសកម្ពុជាកំពុងបង្កើនការនាំចូលប្រេងឥន្ធនៈដែលបានចម្រាញ់រួច រួមមានទាំងសាំង និងម៉ាស៊ូត ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី – ដែលជាមជ្ឈមណ្ឌលថាមពលសំខាន់ៗក្នុងតំបន់ និងមានសមត្ថភាពចម្រាញ់ខ្លាំង។ ចលនានេះមានគោលបំណងធានាការផ្គត់ផ្គង់ដែលមានស្ថេរភាពសម្រាប់ការដឹកជញ្ជូន ឧស្សាហកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។.jpg)
បើតាមការកត់សម្គាល់របស់អ្នកវិភាគថាមពល បានឲ្យដឹងថា ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈនាំចូល ដែលធ្វើឱ្យប្រទេសងាយរងគ្រោះ ជាពិសេសនៅពេលមានការរំខានដល់ការផ្គត់ផ្គង់ក្នុងតំបន់។ កង្វះខាតរយៈពេលយូរណាមួយអាចនាំឱ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការកើនឡើងនៃថ្លៃដើមសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។.jpg)
ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ប៉ុន្តែអាជ្ញាធរបានសង្កត់ធ្ងន់ថា មិនមានហានិភ័យភ្លាមៗនៃកង្វះខាតប្រេងឥន្ធនៈទូទាំងប្រទេសនោះទេ ដោយសារកិច្ចព្រមព្រៀងផ្គត់ផ្គង់ និងការដឹកជញ្ជូនថ្មីកំពុងត្រូវបានរៀបចំ។ ប៉ុន្តែយ៉ាងណាមិញ ពួកគេក៏បានទទួលស្គាល់ដែរថា ការកែតម្រូវភស្តុភារ និងថ្លៃដើមនាំចូលខ្ពស់អាចប៉ះពាល់ដល់ទីផ្សារនៅក្នុងប្រទេសជាបណ្តោះអាសន្ន។.jpg)
ស្ថានភាពនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រភពថាមពលចម្រុះសម្រាប់សេដ្ឋកិច្ចតូចៗ ជាពិសេសក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាក្នុងតំបន់ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម៕










