Home តារាជាតិ Rick Kh ទទួលបានពាក្យសូមទោសពី Vietnam Airlines ប៉ុន្តែនឹងមិនជិះតទៅទៀត

Rick Kh ទទួលបានពាក្យសូមទោសពី Vietnam Airlines ប៉ុន្តែនឹងមិនជិះតទៅទៀត

42
0

ការមិនផ្តល់តម្លៃស្មើគ្នាជាមួយនឹងអតិថិជនផ្សេងទៀតបង្កឱ្យមានមតិរិះគន់យ៉ាងខ្លាំងទៅកាន់អាកាសចរណ៍ Vietnam Airlines ដែលហាក់ដូចជារើសអើងអ្នកដំណើរកម្ពុជា។ ទោះជាយ៉ាងណាតាមព័ត៌មានចុងក្រោយ Rick Kh បានបញ្ជាក់ថាខាងក្រុមហ៊ុននេះបានសូមទោសមកកាន់លោកហើយចំពោះភាពមិនស្រណុកសុខស្រួលរបស់អតិថិជនដោយពួកគេនឹងពិចារណាពង្រឹងសេវាកម្មបន្ថែមទៀត។ យ៉ាងណាមិញ Rick Kh បានបញ្ជាក់យ៉ាងច្បាស់លាស់ថាលោកមិនជិះយន្តហោះក្រុមហ៊ុននេះទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi761_sbd2nA5IrzNW2pDnO45IL_gTVMSdTTAgbbGbU6pGnIso2w0nQKSr0zOSy3zTJHCe9alY1tFnfdqcHHUweve2O6leLLKFTPoFWqGMAPJcB_dPkHWCocKTwTwjB3PKDroNcdCP2jQ8npBkhU8EBShC7JhBehJ_wIuNx-EW90u-WyTi8_cTXfgFGH5st/s2048/image_2026-03-20_09-47-02.png

ថ្មីៗនេះ Rick Kh បានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈបន្ទាប់ពីលោកបានលាតត្រដាងពីការប្រព្រឹត្តមិនយុត្តិធម៌ខាងក្រុមហ៊ុន Vietnam Airlines ខណៈដែលភ្ញៀវដទៃដែលជាជនជាតិផ្សេងអាចស្ពាយកាបូបឡើងយន្តហោះបានយ៉ាងងាយស្រួលប៉ុន្តែសម្រាប់លោកដែលជាជនជាតិកម្ពុជាបែរតម្រូវឱ្យ Upgrade ជើងហោះហើររបស់ខ្លួនទៅវិញ។ អ្នកបង្កើតមាតិការូបនេះថែមទាំងបញ្ជាក់ថាបុគ្គលិកដែលបម្រើសេវាកម្មប្រើសម្តីហោះមិនគោរអ្នកដំណើរសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKKrQIahTTZnUevXLMWDMmYFe80jPIBqWkneuUOeZ1TDZ31zY7EY49piGa0gZcaHQJ96_7o7_k0iBA_ylnFndFO01IutfPjZkNFVN7ZiDBqfbhrdgr4bvOgmVpkeFESqzrE1m8_ouvkkTqJFc86aB-H6W-M_RgB3SlJXiPH90EGTp5-3BEprXuXITdHSNL/s2048/image_2026-03-20_09-46-58.png

ក្រោយរឿងនេះរីកសាយភាយបានបង្កឱ្យមានការរិះគន់ជាសាធារណៈទៅកាន់ខាង Vietnam Airlines ដោយអ្នកមួយចំនួនបានខម្មិនថាពួកគេនឹងមិនជិះខាងក្រុមហ៊ុននេះឡើយពីព្រោះតែរើសអើងអ្នកដំណើរកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTds9uen1rwc02TsISZZV6bvhWgRRWVqb1quTJ0PGv03qth4GvUh71MYzGkVepyQ3rh-qaadJYzC8aheN_aOtwlT-Afjd8MxqJg30iMMBLhuu781iPFZUN89L6ZgKHtXhUPAXP-9vqbswVNFxWufBLxEw9s1QaP4hWFMuLygdslk0qVoxBpszKP1sQscs9/s960/image_2026-03-20_09-44-55.png
នៅយប់ថ្ងៃទី១៩ ខែមីនា អ្នកបង្កើតមាតិកា Rick Kh បានបញ្ជាក់ថាខាងអាកាសចរណ៍នេះបានសូមទោសលោកហើយដោយមិនមែនលោកបង្ហោះវីដេអូទើបខាងក្រុមហ៊ុន Vietnam Airlines សូមទោសលោកនោះទេ ប៉ុន្តែគឺលោកបានអ៊ីម៉ែលទៅកាន់ពួកគេ។ គ្មានដំណោះស្រាយអ្វីក្រៅពីពេលសូមទោសចំពោះការបម្រើសេវាកម្មអតិថិជនមិនល្អ និងសន្យាថានឹងពង្រឹងលើចំណុចនេះបន្ថែម Rick Kh បានបញ្ជាក់ថាលោកមិនជិះខាងក្រុមហ៊ុននេះបន្តទៀតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jR5I-8_yriAfvQKz7fKdRzQzMOO-aLRMxBkwmfIPEDRAtfZL9NKzGYEBJGaWNxBgdoqhsrwlzLZ0vYroaeItNeHhr0CUayIYXxk89eFuhQoCNJZ2NruVQlIezNutHlEB2SWyUjY6jDSeCosnHGlJ7MxuuR_wD-KqXXev4mbTxNyZLS8ktJrtWKCauO_I/s1600/image_2026-03-20_08-22-38%20(2).png

Rick Kh ថាសំឡេងរបស់លោកនិយាយឡើងនេះគឺដើម្បីឱ្យប្រជាជនខ្មែរទាំងអស់ដែលធ្វើដំណើរគឺទទួលបានសិទ្ធិស្មើគ្នាដូចជាអ្នកដំណើរឯទៀតដោយគ្មានការរើសអើងមកកាន់អ្នកដំណើរខ្មែរឡើយ៕