តម្លៃហ្គាសអាចកើនឡើងតម្លៃស្មើប្រេងសាំងនៅក្នុងពេលបន្តិចទៀត! ក្រោយប្រធានាធិបតី Donald Trump បានព្រ.មានថា សហរដ្ឋអាមេរិកអាចបំផ្លា.ញវាលឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោក (LNG) ដែលជាទ្រព្យសម្បត្តិដ៏សំខាន់របស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បន្តបើកការវាយប្រ.ហារបន្ថែមទៀតលើប្រទេសកាតា។ នេះយោងតាមការចុះផ្សាយរបស់ BBC។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយ លោក Trump បានផ្ដល់ការព្រ.មានទៅកាន់អ៊ីរ៉ង់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិកនឹង «បំផ្ទុះ» វាលឧស្ម័ន South Pars ដែលជាតំបន់បម្រុងឧស្ម័នធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក ប្រសិនបើអ៊ីរ៉ង់ហ៊ានវា.យប្រហាររោងចក្រថាមពលរបស់កាតាម្ដងទៀត។ ការព្រមា.ននេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ឈូងសមុទ្រ។

ការគំរាមកំហែងនេះកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែលលើផ្នែកជាច្រើនរបស់អ៊ីរ៉ង់នៃវាល South Pars។ ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ រួមទាំងរោងចក្រនៅក្នុងប្រទេសកាតា ដែលបណ្តាលឱ្យមានការរំខានយ៉ាងសំខាន់ដល់ការផលិត និងការនាំចេញឧស្ម័ននៅក្នុងតំបន់និងទូទាំងពិភពលោក។
.jpg)
គួរជម្រាបថា វាល South Pars ដែលមានការកាន់កាប់ចំណែកដោយអ៊ីរ៉ង់ និងកាតា គឺជាមូលដ្ឋានគ្រឹះនៃការផ្គត់ផ្គង់ថាមពលសកល។ អ្នកវិភាគព្រមា.នថា ការខូចខាត ឬការបំផ្លិចបំផ្លាញណាមួយលើតំបន់នេះ អាចនឹងនាំមកនូវរំខានដល់ទីផ្សារឧស្ម័នអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងជំរុញឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង។.jpg)
នៅខណៈនេះ តម្លៃប្រេង និងឧស្ម័នធម្មជាតិអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ដោយប្រេងឆៅ Brent – ស្តង់ដារអន្តរជាតិសម្រាប់ប្រេង បានកើនឡើង 6% មានតម្លៃ 114 ដុល្លារក្នុងមួយបារ៉ែល ចំពេលដែលតម្លៃហ្គាសបានកើនឡើង 23%។
.jpg)
ការណ៍នេះបានជំរុញឲ្យមេដឹកនាំពិភពលោកធ្វើការអំពាវនាវឱ្យមានការអត់ធ្មត់ ដោយព្រមានថាការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលនឹងបង្កឱ្យមានវិបត្តិក្នុងតំបន់កាន់តែទូលំទូលាយជាមួយនឹងផលវិបាកដល់សេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនេះនៅតែមានខ្ពស់ ហើយស្ថានភាពជម្លោះដ៏គួរឲ្យខ្លាចនៅតែបន្តវិវត្តធំឡើងៗ៕










