Home ព័ត៌មានអន្តរជាតិ តម្លៃប្រេងនឹងហក់ឡើងកាន់តែខ្ពស់ ក្រោយទីតាំងថាមពលនៅមជ្ឈិមបូព៌ាជាច្រើនត្រូវបានបំផ្លា.ញ

តម្លៃប្រេងនឹងហក់ឡើងកាន់តែខ្ពស់ ក្រោយទីតាំងថាមពលនៅមជ្ឈិមបូព៌ាជាច្រើនត្រូវបានបំផ្លា.ញ

15
0

សូមត្រៀមចិត្តត្រៀមកាយទទួលយក! បើតាមអ្នកជំនាញខាងភូមិសាស្រ្តនយោបាយដែលវិភាគអំពីស្ថានភាពពិភពលោកបានព្យាករទុកថា សង្រ្គា.មនៅមជ្ឈិមបូព៌ានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលកាន់តែខ្លាំងឡើង ខណៈដែលតម្លៃប្រេងឥន្ធនៈនឹងបន្តហក់ឡើងបន្ថែមទៀត ក្រោយទីតាំងថាមពលនៅមជ្ឈិមបូព៌ា ក្លាយជាគោលដៅវាយប្រហារក្នុងសង្រ្គាមអ៉ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5phontCV6XuGqtOzAvgpAwL-s3-0ttt8aBPv8CbbO0xhlGNvCJ9Qm1dWVJQEgCXKfW4UmOB019Jau77jJsK4Pdn2g90rpdYT0oQdf1lCTiqo3bvRlYI7_69Mxq6-biipNcZMqJajujGYlwo6ZYwO83fw5XT80rr5_7uVtzgM9Rj9UISBv9KnBb73prLNX/s808/photo_2026-03-19_15-47-28.jpg
យោងតាមកាចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ម្លៃប្រេង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានកើនឡើងប្រហែល ៣ភាគរយ បន្ទាប់ពីអ៉ីរ៉ង់វាយប្រហាររោងចក្រថាមពលជាច្រើន នៅទូទាំងតំបន់មជ្ឈិមបូព៌ា ជាការឆ្លើយតបចំពោះការវាយប្រហារលើវាលអណ្តូងឧស្ម័ន South Pars របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgslFqxBnMstc8xqS-8YU6sTpOH_luM8HxMILOUtbBezVnEGqYaka1-rUb_i5l-SiV37BN7F3Wsh0jHCDyxxmh1Ti0cIsEiSb6HdSpPnGGMi546gA_cFseqTRaeTv_6tKWgv0b1CjY50thqvS-xGRjjl_sP6wmy7LCX39iF34jy_f1Ivx7QFfEO8FZqPi8T/s1280/photo_2026-03-19_15-47-28%20(2).jpg

គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ប្រេងឆៅ Brent បានកើនដល់តម្លៃ ១១១.០៧ដុល្លារក្នុងមួយបារ៉ែល ដែលមានកើនឡើង ៣.៤៤ភាគរយ រីឯប្រេងឆៅអាមេរិក West Texas Intermediate ឥឡូវនេះមានតម្លៃ ៩៨.៦១ដុល្លារក្នុងមួយបារ៉ែល មានការកើនឡើង ២.៣៨ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9qHQRbuVBMv96eQF8Lv-2ndHuV9uqzW4ogUJsY1toxb8WJlbGj6XHOnUIHGxOrhm-8qzM7CCTbkcYaGnpGqw_90Wbw8wgaUg_yw9Do5XKm7qdLQg46SE0SZtPhS4zYhHDtlC2mUj80LYMw8nkzKAo1OacDuGMHa2LYtCUutKGxPgiwFxBRfsAYiftEena/s1200/photo_2026-03-19_15-47-28%20(3).jpg

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា អ៉ីស្រាអែលបានវាយប្រហារវាលអណ្តូង South Pars របស់អ៉ីរ៉ង់ ដែលជាប្រភពធនធានឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក និងជាសសរស្តម្ភនៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេស។ អ៉ីរ៉ង់ បានចេញការព្រមានឱ្យជម្លៀសខ្លួន មុនពេលវាយប្រហាររោងចក្រប្រេង នៅអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងកាតា ដើម្បីជាការសងសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Z5PTDmz6HmqCSCtgSVUtRoahqWPnwkGrV2-fucKCqy8ran9jxwJsbPyC-NTTxvHysX0OVPwo_FHKQ4JKuIl4GhF2rgSSOlFDp15ihrUXOO70tklCwIOxTTnzph3205DUf4qwXD8vFNbKCgiJZRKwJuM5ULbYmj_BoQvnJBhH_V0CX13WuAm3DGsrfRmt/s1198/photo_2026-03-19_15-47-28%20(4).jpg

លោកស្រី Tina Teng អ្នកយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន Moomoo ANZ បាននិយាយថា តម្លៃប្រេងទំនងជាបន្តស្ថិតក្នុងកម្រិតខ្ពស់ ខណៈការវាយប្រហារថ្មីៗក្នុងសង្រ្គាមអ៉ីរ៉ង់ ធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ហើយក៏គ្មានសញ្ញានៃការថមថយ ឬការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងពេលខ្លី៕