Home ព័ត៌មានអន្តរជាតិ ថៃគ្រោងបញ្ជូនស្បៀងទៅកាន់អ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកឱ្យកប៉ាល់ខ្លួនឆ្លងកាត់ច្រក Hormuz

ថៃគ្រោងបញ្ជូនស្បៀងទៅកាន់អ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកឱ្យកប៉ាល់ខ្លួនឆ្លងកាត់ច្រក Hormuz

14
0

យុទ្ធសាស្រ្តផ្ដល់ផលប្រយោជន៍ដើម្បីទិញទឹកចិត្ត! ប្រទេសថៃឥឡូវនេះ បានបង្ហើបថាពួកគេកំពុងសម្លឹងមើលការនាំចេញអាហារ និងវត្ថុធាតុដើមទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនអាចដឹកជញ្ជូនទំនិញតាមច្រកសមុទ្រ Hormuz បានដោយសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho8ODR65vaDAo8C8YWLI65dE1IeYg3ELcm3NxC_t_E4kuf94JbQuGyl77yj_wGL5kq1mQ-p6pJVaiuFb41mcYwHorL_ULmt2iRz0rvQMCP7NFFyeKRWgoljDBek1d7KGNYIKNHsHlsk7YDEA8nsr3p13nt7kIGFNxz4I90Cx3KM2XZXiQ6622dlphfQQLp/s800/photo_2026-03-19_09-28-06%20(2).jpg

តាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun កាលពីថ្ងៃអង្គារ ទី១៧ មីនា បានឲ្យដឹងថា ប្រទេសថៃកំពុងស្វែងយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលជាមួយអ៊ីរ៉ង់ ដែលនឹងពាក់ព័ន្ធនឹងការនាំចេញអាហារ និងវត្ថុធាតុដើម ដោយប្ដូរមកវិញនូវការឆ្លងកាត់ដែលមានសុវត្ថិភាពជាងមុនសម្រាប់កប៉ាល់ដឹកទំនិញថៃឲ្យធ្វើដំណើរពីតំបន់ជម្លោះត្រឡប់មកវិញបានដោយសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfMuh8oE6nGs9CdknGzxS4n2GpTtxX2ujQzjuaMjbis6G8ZuqnMqe29XHrROJVxEjPPbJH0kTKsK5mtAVZjsDGSUykvT1Grxjozcy9EY06Z0Onz36BOGT_wfSZ6LxTM56De7sHQORK9Z9cn08Lbc3TWrPGA_w6E2iDEpvQNQqdHLY7j3jq9i8IEw65Vjx5/s1020/photo_2026-03-19_09-28-06%20(3).jpg
សំណើនេះកើតឡើងនៅពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តរំខានដល់ផ្លូវសមុទ្រ ដែលធ្វើឱ្យកប៉ាល់ថៃកាន់តែពិបាកធ្វើប្រតិបត្តិការនៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ យោងតាមអាជ្ញាធរពាណិជ្ជកម្មថៃ ប្រទេសនេះកំពុងពិចារណាផ្គត់ផ្គង់ផលិតផលកសិកម្ម និងទំនិញផ្សេងទៀតទៅកាន់ប្រទេសអ៊ីរ៉ង់ និងទីផ្សារក្បែរនោះ ខណៈពេលដែលកំពុងស្វែងរកការធានាថាកប៉ាល់ថៃអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះបានដោយសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGr9iLplzCQvh7KcAtASKFpPXmv5vQlXudZRS2VrSfPdJABbpLVfpjwKSkAKgsGm9DzVhD4KgzOB0Jvoh0mLo0J2tJXwZiZ6Po3EpoHBq-fEU-P6BR06ltrIjXvhHDeVxQG_rSe9ZK_g6fgnQufT4LEvry2YkHcrMorqfkzpFxmLN3czyJEkFm_AZX-NGS/s1280/photo_2026-03-19_09-28-06.jpg

ចលនានេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីអស្ថិរភាពនៅជុំវិញច្រកសមុទ្រហ័រមូស Hormuz ខណៈផ្លូវទឹកនេះគ្រប់គ្រងចំណែកសំខាន់នៃការដឹកជញ្ជូនប្រេង និងឧស្ម័នសកល ហើយជម្លោះកាន់តែខ្លាំងឡើងបាននាំឱ្យមានការដឹកជញ្ជូនជាច្រើនត្រូវពន្យារពេល និងកើនឡើងថ្លៃសេវាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwunQUVs3xgtt_08k7WcpqCR6zeTAPb4rBaV99zapq3ReDxUkr5CzCGAgA4_KPaTT0SBtLfGfP5Z2xyfs9wvWZncqJL7UNsA7FFjr00M7co0fqzcorSLRlnEWBxVISjZN6YIAuXsM0zNpWEYeaULmDQTcDnxTqqFDxuJDpEviOsTZLdqT1oF_KkqwgZAq/s1000/photo_2026-03-19_09-28-07%20(2).jpg

គួរជម្រាបថា ដ្បិតថាប្រទេសថៃគឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ប៉ុន្តែប្រទេសនេះមានការពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានពីមជ្ឈិមបូព៌ា ជាពិសេសថាមពល និងវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្ម។ ដូចនេះការរំខានយូរអង្វែងណាមួយអាចប៉ះពាល់ដល់ខ្សែរសង្វាក់ផលិតកម្ម ការនាំចេញ និងស្ថិរភាពសេដ្ឋកិច្ចទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd05qyMLG7pG-Tzox7zJMqg3ZlMPx3A3QppADoquHkUMp89mc4O6qKNeke4FlNVUydsjp7XcFB-10jBlPhxjWSbs0J0zfeRHpocJXrN6c6JqM6IvpMBLJGVjfLY9sDTxUz30lXrJwQw7K-539_GLSfy4h6o9LrAww3jabU9qgf2JYO_k8DXyM5v7I54wN-/s1280/photo_2026-03-19_09-28-07.jpg

ជាមួយគ្នានេះ មន្ត្រីជំនាញថៃក៏បានព្រមានផងដែរថា ការផ្គត់ផ្គង់ក្នុងស្រុកអាចនឹងធ្លាក់ចុះ ប្រសិនបើការដឹកជញ្ជូនត្រូវបានពន្យារពេល ដោយសារជម្លោះដែលកំពុងបន្តបានកាត់បន្ថយចរាចរណ៍ដឹកជញ្ជូន និងបង្កើនហានិភ័យសម្រាប់នាវាដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ៕