Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ ប្ដេជ្ញាថានឹងបន្តការប្រយុទ្ធរហូតដល់សហរដ្ឋអាមេរិកដឹងខ្លួនខុស

អ៊ីរ៉ង់ ប្ដេជ្ញាថានឹងបន្តការប្រយុទ្ធរហូតដល់សហរដ្ឋអាមេរិកដឹងខ្លួនខុស

13
0

មិនញញើតនឹងការគំរា.ម មិនចុះញមតាមការសន្លុត! រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានប្រកាសប្រាប់ពិភពលោកដោយបញ្ជាក់ច្បាស់ៗថា ប្រទេសអ៊ីរ៉ង់នឹងបន្តប្រយុទ្ធរហូតដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ដឹងថាសង្គ្រាមដែលសហរដ្ឋអាមេរិកបានវា.យប្រហា.រមកលើខ្លួនគឺជារឿងដែល “ខុស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL9vX8w_yQrvcGV06FmEGCwAbIF9zrAm529mXpYjq9KK2nGfYYjpCvNP8O6_mLZIBqq79scYiPcrb0oTevwWmw24ak_pLOeo0RHKn8JCFhUWS_S5fSAFk-emhN5Azw9QFFp-1eosm-KYvrq6aVjkJjgeHSoyzFT-UHxOcL48D77ZXSIh7wFFRuW5kDYuLC/s960/photo_2026-03-18_13-46-37%20(2).jpg

យោងតាមសំណេរដែលបានបង្ហោះនៅបណ្ដាញសង្គម X នៅដើមសប្ដាហ៍នេះ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ីស្លាម បានព្រ.មានទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេថា “កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់យើងនឹងបន្តតតាំងហូតដល់ប្រធានាធិបតីអាមេរិកដឹងថា សង្គ្រាមខុសច្បាប់ដែលគាត់កំពុងទម្លាក់លើទាំងជនជាតិអាមេរិក និងអ៊ីរ៉ង់គឺជារឿងដ៏ខុស ហើយមិនត្រូវធ្វើម្តងទៀតឡើយ” ហើយលោក Araghchi បានសង្កត់ធ្ងន់ថា ៖ ជនរងគ្រោះក៏ត្រូវតែទទួលបានសំណងឲ្យស័ក្តិសមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimyaKL32vgnB4u8osxdp6z9wRc6oXQpzJgxakJG_IsxYr7WCTWP5dRm6TaK8T80kLADmCdrzfMECLH_Y5mJsdX_C43QNfRZaY-Sz3s389UoGmhFgo57JLlGbPizFb3Tyv41SgM2zqLXAGE8mz9vQaze67s5hshYQqtEcmVAbccU2QngkkwZu4zbUuc-DnE/s1020/photo_2026-03-18_13-46-37.jpg

តាមមន្រ្តីអ៊ីរ៉ង់ ឥឡូវនេះពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក “ដរាបណាវានៅតែចាំបាច់” ដោយបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកថា សង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPZCM0V3kTdeIGcV2YFyY_4_yIVCnWUCiTx-CcSrKXnYpEGqPu1-Hf_KfJjdPcK-i9G_lxHyiVSVRLhDfxFsd-0R99cuDREZcXreUxi4hVfE-Vrk5CLt-GdCwWL9cFLVDXfDb8RPU74XNdaBpREsC5pJohqkHWPlH-3pqJztUs81FVNX05eD1M5y08pK4-/s1280/photo_2026-03-18_13-46-37%20(3).jpg

មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអ៊ីរ៉ង់ក៏បានបដិសេធលទ្ធភាពនៃការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយអះអាងថា ការចរចាកន្លងមកបានបរាជ័យ និងមិនអាចយកជាការបាន ហើយបានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ មិនមែនទីក្រុងវ៉ាស៊ីនតោន ដែលចេះតែហាមាត់ប្រកាសថាពេលណាសង្គ្រាមនឹងបញ្ចប់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPM6Hi_D3rVWby8OWayMQ9XxQYmGveb7jCSqVCzEsU5BRR7VbKH7xyrK-cIvdbpRwSKRBbjd1yzRUREg51xcz_Q6Z-s20tFLlX5TiuAhp0k00TURM7qn4Zyl85WjLOw1tc86mhTFACn4wZChQKt_JPPFwO2_Q5LeWsbPird2uGxnHFpchhSmwUanQNGULm/s1280/photo_2026-03-18_13-46-37%20(4).jpg

គួរជម្រាបថា សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលមានសារផ្ទុយគ្នាពីលោក Trump ដែលបានលើកឡើងថា សង្គ្រាមនៅមជ្ឈិមបូព៌ាជិតចប់ហើយ ខណៈពេលដែលសន្យាថានឹងបន្តប្រតិបត្តិការយោធារហូតដល់គោលបំណងរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេច។ ជុំវិញបញ្ហានេះអ្នកវិភាគបាននិយាយថា ជំហរផ្ទុយគ្នាទាំងនេះបង្ហាញពីគម្លាតយ៉ាងជ្រៅរវាងភាគីទាំងពីរ ដែលធ្វើឱ្យជម្លោះកាន់តែមិនងាយក្នុងការដោះស្រាយ៕