Home តារាជាតិ Mina និង B.O ទទួលបានមតិវិជ្ជមានចំពោះការ Cover បទ «Once Again»

Mina និង B.O ទទួលបានមតិវិជ្ជមានចំពោះការ Cover បទ «Once Again»

5
0

ថ្មីៗនេះតារាចម្រៀង Mina និង B.O (ប៊ីអូរ) បានធ្វើឱ្យហ្វេនៗមានការនឹករលឹកទៅកាន់ខ្សែភាពយន្តដ៏ល្បីល្បាញមានចំណងជើងថា «ម្ចាស់ព្រះអាទិត្យ» បន្ទាប់ពីអ្នកទាំងពីរបានបកស្រាយឡើងវិញនូវបទចម្រៀងមានចំណងជើងថា «Once Again» ។ សំឡេងអ្នកទាំងពីរដែលបកស្រាយជាភាសាកូរ៉េនេះក៏ទទួលបានមតិវិជ្ជមានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBdcGPm8WYRlk9mwqWgR3AcICRPqv-aV_fIW_7cATxd1AMASB_4SNx-T1n7cIqa87BmN0b50PecJI7tCuDzX_UPtjSn94cSVuF4gPd_HHbIGysIRTOR9ZUpLIeEHAcqxOt_U0n_kkkaV9l8wWbFwGgqG1NMTF_QlJyyHceTUo_yua80H-jdkLQeM4nf3E/s1440/image_2024-07-16_09-39-20.png
«ម្ចាស់ព្រះអាទិត្យ»(Descendants of the Sun) ពីតារាសម្តែង Song Hye Kyo និង Song Joong Ki ដែលបានចេញក្នុងឆ្នាំ២០១៦ នៅតែខ្សែភាពយន្តកូរ៉េដែលមានសន្ទុះគាំទ្រយ៉ាងច្រើនបើទោះបីជារឿងនេះរំលងផុតរយៈពេល១០ឆ្នាំមកហើយក្តីនិងទោះបីជាតួឯកទាំងពីរលែងលះគ្នាក្តី។ មិនត្រឹមតែខ្សែភាពយន្តប៉ុណ្ណោះទេដែលទទួលបានសន្ធឹកនៃការគាំទ្រលើសលប់សូម្បីតែបទចម្រៀងក្នុងខ្សែភាពយន្តនេះនៅតែទទួលបានការគាំទ្រពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoh5xNNp8VHUNZB26Rm232NYs7OZu-KNIEyEwleHBjFseN4Txei2VVMjmL53zaf3qN7rpmR8_UfdVy4peZciFc9b1RS3FQp1wwi-Za6oVcfDTICEurx19jOy3iLg7xLIAg4Q63mma9vIKzqcICvWV_Oy7wK9WlH8b9m5w4rP9n3CEK4uMND89P6DdP8pck/s2048/image_2024-07-16_09-39-16.png

ជាក់ស្តែងថ្មីៗនេះ Mina និង B.O បានចូលរួមក្នុងកម្មវិធីមួយដោយអ្នកទាំងពីរបានបកស្រាយបទ «Once Again» ពីតារាចម្រៀងដើម Kim Na-young និង Mad Clown ហើយក៏ទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនដូចគ្នា។ តារាចម្រៀងខ្មែរដែលបកស្រាយបទកូរ៉េនេះ ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេដោយសារតែ Mina និង B.O អាចច្រៀងបានយ៉ាងរលូននិងពីរោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDqUsLlNOjRWB5JRMVmL2HS7ETjpPVNDiVQ_frstBbFsP4V0Zpxn96LUtHtKB10yMW21oioFFQeGOqtndfMzmBbV3rcMJhkTYOVfyScM8VF3_uJvUexAB5QOnwOWm_0mTCcyYtFoO7FopstOCvdOb_b7ddLI40APutiST0rz1z0-zxvUtV9B2pgJ_ZYq5/s1200/image_2026-03-18_09-33-05.png
បន្ទាប់ពីវីដេអូនេះបានរីកសាយភាយនៅលើបណ្តាញសង្គម Mina និង B.O ទទួលបានមតិសរសើរជាច្រើនដោយពួកគេបានលើកឡើងថា «Once Again» Version ខ្មែរឡូយអស់ទាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL0ifgR9qKqtUNA-DcW0aIL_zhjDI7d6AIhgSD0eGu-CiEoF8PlEbrIXrIWs3uOie_kRkH52uea4ZqlfcfgLPVbkGS06NMG-NrqaL6El-whW7SNp3lQoqcHRRmYCV7mf_hFX4QBgy2-qM1me_6e6p7XnXG4FPuMyYW2htkr0GzwDE6xx2V-ZQomaknmucz/s2048/image_2026-03-18_09-33-01.png
គួរបញ្ជាក់ផងដែរថា កន្លងមកអ្នកទាំងពីរក៏ធ្លាប់ចាប់ដៃគ្នា Cover បទ «Free»ចម្រៀងក្នុងខ្សែភាពយន្តគំនូរជីវចល K-pop demon hunters ហើយទទួលបានការសរសើរជាច្រើនពីសំណាកអ្នកគាំទ្រជាតិនិងអន្តរជាតិ៕