មានអ្នកគាំទ្រច្រើននិងថែរក្សាខ្លួនឱ្យនៅតែអេម តារាចម្រៀង ឆន សុវណ្ណារាជ នៅតែត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតបញ្ចេញមតិប្រតិកម្មចម្រុះរាល់ពេលលោកចេញបទចម្រៀងថ្មី។

នៅយប់ថ្ងៃទី១២ ខែមីនា ផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទចម្រៀងថ្មីរបស់លោក ឆន សុវណ្ណារាជ មានចំណងជើងថា «So អេម» ជាមួយនឹងក្បាច់រាំយ៉ាងទាក់ទាញ និងអត្ថន័យឆ្លុះបញ្ចាំងពីខ្លួនលោកផងដែរ។ ទោះជាយ៉ាងណាបទថ្មីនេះបានជំរុញឱ្យទស្សនិកជនប្រើបណ្តាញសង្គមបញ្ចេញមតិប្រតិកម្មចម្រុះ។
មតិមួយផ្នែកបានរិះគន់បទរបស់ ឆន សុវណ្ណារាជ ថាមិនពីរោះ មិនត្រូវនឹងចូលឆ្នាំ និងឱ្យតារាចម្រៀងរូបនេះច្រៀងបទមនោសញ្ចេតនាវិញ និងមតិយោបល់វាយប្រហារផ្សេងទៀត។ ទោះជាយ៉ាងណា មតិមួយផ្នែកទៀតចាត់ទុកថាការរិះគន់ទាំងនោះហួសហេតុពេក គេខំធ្វើបទឱ្យស្តាប់ហើយនៅរិះគន់ទៀត។ អ្នកខ្លះទៀតនៅសរសើរសម្រស់របស់លោកដែលនៅតែមានភាពស្រស់សង្ហា។
លោក ឆន សុវណ្ណារាជ បានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងនៅតែមានការគាំទ្រពីសំណាកទស្សនិកជនតាមរយៈបទចម្រៀងចាស់ៗរបស់លោក។ ជាសិល្បកររៀមច្បងមួយរូបលោក ឆន សុវណ្ណារាជ បានក្តោបឱកាសធ្វើជាគណៈកម្មការមួយរូបផងដែរ។.png)
ដ្បិតថាមានភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះក្នុងអាជីពតារាចម្រៀងរូបនេះសុខចិត្តទុកបេះដូងឱ្យនៅទំនេរដោយមិនទាន់មានគូស្រករឡើយ៕










