Home ព័ត៌មានអន្តរជាតិ មិនឃើញវត្តមានមេដឹកនាំរបស់អ៊ីរ៉ង់បង្ហាញមុខជាច្រើនថ្ងៃក្រោយតែងតាំង អាមេរិកដាក់ការសង្ស័យកាន់តែខ្លាំង?

មិនឃើញវត្តមានមេដឹកនាំរបស់អ៊ីរ៉ង់បង្ហាញមុខជាច្រើនថ្ងៃក្រោយតែងតាំង អាមេរិកដាក់ការសង្ស័យកាន់តែខ្លាំង?

14
0

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានលើកឡើងពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងតែរងរបួសរហូតដល់មានស្លាកស្នាមដោយសារការវាយប្រ.ហារថ្ងៃដំបូងរបស់អាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ ទើបមេដឹកនាំកំពូលរូបនេះមិនបង្ហាញមុខជាសាធារណៈតាំងពីត្រូវបានតែងតាំងឱ្យឡើងកាន់តំណែងស្នងពីឪពុក ខណៈមន្ត្រីអ៊ីរ៉ង់ថា លោក Mojtaba រងរបួសស្រាលប៉ុណ្ណោះ និងនៅតែបំពេញភារកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSoIeprF6n2w6vDLoj8QUWnQtDaGECFHwYxOggrwHiLPwTZgoi1wdoetTkb1ZKMdZiBl801GbRm_L1pwR8MoPdZvkEtU6RZwhdbbApCqs3oQ13LH9F_YwZUVpjOjgxOlIQtC7jRYH7oAGusYNdgoDmeBQw5vN1yspls15jlxPQC1bVBC12wNWpByb5B374/s600/photo_2026-03-13_12-50-57%20(3).jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth និយាយកាលពីថ្ងៃទី១៣ ខែមីនា ថា លោក Mojtaba មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសដោយសារការវាយប្រហារ ហើយលោកក៏បានចោទសួរពីសមត្ថភាពដឹកនាំប្រទេសរបស់លោក Mojtaba ផងដែរ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់រយៈពេលជាង១០ថ្ងៃ ។

រហូតមកដល់ថ្ងៃទី១៣ ខែមីនា គ្មានការផ្សព្វផ្សាយរូបភាពថ្មីៗរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់តែ តាំងពីអ៊ីស្រាអែលបើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបណ្តាលឱ្យសមាជិកក្រុមគ្រួសាររបស់លោក Mojtaba បាត់បង់ជីវិតជាច្រើននាក់ រួមទាំងឪពុក និងភរិយាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAq7CAFZDBm4Gnhg4MqLtk33-1uDoXoZ0m-FRc9H8hOfJbm77UIqrJ2fANyKtyc7npWjvYYIIR3r_LKIJhD1LbPWrpJy9W6-I230WBVWZfwZEQSCYB1Lz4YCFl7MC3TYZNRJtMk1JYf6x5SKBwc6u8vvcGdyLJfJKiENpTcUFGkmujLREYQ1cWJPFfGCLK/s1280/photo_2026-03-13_12-50-57.jpg

សេចក្តីថ្លែងការណ៍ដំបូងរបស់លោក Mojtaba ត្រូវបានអានដោយអ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ជាតិអ៊ីរ៉ង់កាលពីថ្ងៃទី១២ ខែមីនា គឺលោកមិនបង្ហាញមុខជាសាធារណៈទេ ។ ក្នុងសេចក្តីថ្លែងការណ៍នេះ លោកបញ្ជាក់ថា នឹងបិទច្រកសមុទ្រ Hormuz បន្តទៀត និងអំពាវនាវឱ្យប្រទេសជិតខាងរបស់អ៊ីរ៉ង់ បិទមូលដ្ឋានកងទ័ពអាមេរិកក្នុងទឹកដីរបស់ខ្លួន បើមិនដូច្នោះទេ នឹងរងការវាយប្រហារពីអ៊ីរ៉ង់ ។

លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថា ៖ «មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសមានស្លាកស្នាម ទើបចេញសេចក្តីថ្លែងការណ៍លាក់មុខ ថែមទាំងគ្មានសំឡេង គ្មានវីដេអូ សេចក្តីថ្លែងការណ៍នេះជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ ។ អ៊ីរ៉ង់មានកាមេរ៉ា និងឧបករណ៍ថតសំឡេងជាច្រើន ហេតុអ្វីមេដឹកនាំកំពូលអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ? ដោយសារឪពុកបាត់បង់ជីវិត ទើបលោក Mojtaba លាក់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghe7QtGBpsGq4CZmnD9AUU8wFn-66x1mAkFfRwL-a3jNzdkv4ocz2ez0V8c8VfUGLGuilxuJ8fyBxH9Qatf8k2PqRx3UMwwr8MF3iQkcZ_Dc0z7MvOWV5JzGUfLZifzBpdqz_6eTCr0CxKFQCFNawUAVTJ1aqJqhlfsdK-5kGa_8kJagLGO3McF_9b3BIW/s1280/photo_2026-03-14_13-05-39.jpg

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានលើកឡើងពីប្រតិបត្តិការកងទ័ពអាមេរិក គឺដើម្បីបំផ្លាញសមត្ថភាពមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ រួមទាំងកំទេចកងទ័ពជើងទឹកអ៊ីរ៉ង់ ដោយលោកថា អាមេរិកនឹងមិនបង្ហាញក្តីមេត្តាក្នុងសង្គ្រាមឡើយ យើងនឹងបន្តដាក់សម្ពាធ បន្តវាយប្រហារ មិនអាណិតអាសូរសត្រូវដាច់ខាត ។

តាមការអះអាងរបស់មន្ត្រីអ៊ីរ៉ង់ម្នាក់មកកាន់សារព័ត៌មាន Reuters កាលពីថ្ងៃទី១១ ខែមីនា គឺលោក Mojtaba ដែលទើបឡើងកាន់តំណែងរងរបួសស្រាលដោយសារការវាយប្រហារក្នុងសង្គ្រាមថ្ងៃដំបូង លោកនៅតែបំពេញភារកិច្ច ប៉ុន្តែមន្ត្រីអ៊ីរ៉ង់មិនបាននិយាយលម្អិតពីស្ថានភាពរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_B1AtYmkDPDqo_PYemUyA90k6D2sIeXuEVxGaccIr389qw36TEP_BQdKp9F44jjF05A7EtmrcOFhIBdKZmZXodQgQX00MSSZMadp17Qti3Po8SS1Sqy6YOv2lyvuTRMgWuWzb6vQOH2PQfKu-7dPdaCYZLfNtaAwqM4h1CFcz6yxYzRFv8LfsafX_wit/s640/photo_2026-03-13_12-50-57%20(2).jpg

គួរបញ្ជាក់ថា ក្នុងរយៈពេល១៤ថ្ងៃមកនេះ អាមេរិកបានវាយប្រហារគោលដៅរហូតដល់ជាង៦,០០០កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយការទម្លាក់គ្រាប់បែករួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលរយៈពេលជិត២សប្តាហ៍ បណ្តាលឱ្យបាត់បង់ជីវិតមនុស្សនៅអ៊ីរ៉ង់ប្រមាណ២,០០០នាក់ ៕