ទីបំផុតកម្ពុជាបានគ្រងមកុដលើកដំបូងនៅក្នុងកម្មវិធី Miss Planet International 2025 ក្នុងឆ្នាំទី៥ នៃការរៀបចំកម្មវិធីនេះ។ ក្រៅពីក្លាយជាម្ចាស់មកុដ ស៊ីដនី ម៉ារិទ្ធ បានឈ្នះពានរង្វាន់ផ្សេងទៀត។ មុននឹងគ្រងមកុដដ៏ស្រស់ស្អាតនេះ ស៊ីដនី ត្រូវបានមនុស្សជាច្រើនសូម្បីតែអ្នកគាំទ្រអន្តរជាតិព្យាការណ៍ថានាងនឹងក្លាយជាម្ចាស់មកុដ។

នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Planet International 2025 បានបញ្ចប់រួចរាល់ហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល១០ថ្ងៃដោយបញ្ចេញសកម្មភាពផ្សេងៗ។ ជាមួយនឹងបេក្ខនារីចំនួនជាង៣០នាក់ សុទ្ធតែបំពេញតួនាទីល្អរៀងៗខ្លួននិងខិតខំបញ្ចេញអស់ពីសមត្ថភាពរបស់ពួកគេ។ ជាលទ្ធផលជ័យជម្នះក្នុងឆ្នាំនេះគឺបានមកខាងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនិងមានអ្នកតំណាងដោយ ស៊ីដនី ម៉ារិទ្ធ ដែលជាកូនខ្មែរកាត់អាម៉េរិក។
ជ័យជម្នះនេះបានធ្វើឱ្យកម្ពុជាបង្កើតកំណត់ត្រាលើកដំបូងក្នុងការឈ្នះមកុដ Miss Planet International បន្ទាប់ពីប្រទេស អាហ្វ្រិកខាងត្បូង , ហ្វីលីពីន , ថៃ , និងអារ៉ាប់រួម។ លំដាប់រងទី១ ក្នុងឆ្នាំនេះបានទៅលើបវរកញ្ញាមកពី ម៉ិកស៊ិក លំដាប់រងទី២ បានទៅលើបារាំង លំដាប់រងទី៣ ម៉ូរីស (Mauritius) និងលំដាប់រងទី៤បានទៅលើ ជប៉ុន។ 
ក្រៅពីក្លាយជាម្ចាស់មកុដ ស៊ីដនី បានឈ្នះពានរង្វាន់ផ្សេងទៀតមានដូចជា MISS ELEGANT BODY , MISS POPULAR VOTE និងឈ្នះ BEAT INTERVIEW ។ សម្រាប់ឈុតតំណាងជាតិដែលល្អផ្តាច់គេគឺបានទៅលើ US VIRGIN ISLANDS ៕










