Home ព័ត៌មានអន្តរជាតិ អាមេរិកនឹងលក់សព្វាវុ.ធដ៏ច្រើនឱ្យតៃវ៉ាន់ទោះជាមានការប្រឆាំងពីចិន

អាមេរិកនឹងលក់សព្វាវុ.ធដ៏ច្រើនឱ្យតៃវ៉ាន់ទោះជាមានការប្រឆាំងពីចិន

11
0

កាលពីខែធ្នូ ឆ្នាំ២០២៥ ចិនមានប្រតិកម្មម្តងហើយ រហូតបើកសមយុទ្ធកងទ័ពដ៏ធំសម្បើមឡោមព័ទ្ធកោះតៃវ៉ាន់ បន្ទាប់ពីអាមេរិកសម្រេចលក់សព្វាវុ.ធឱ្យតៃវ៉ាន់ ហើយលើកនេះ អាមេរិកត្រៀមលក់សព្វាវុ.ធដ៏ច្រើនឱ្យតៃវ៉ាន់ទៀត រង់ចាំតែលោកប្រធានាធិបតី Donald Trump ចុះហត្ថលេខា ទោះជាមានការប្រឆាំងពីចិនក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkC1pmIf6Mp2B-9yI5Phj40ABdRJq69rGeZfGLa8S8bxF6mWCoLTiRTq8aaF3WCSJvBczhVuX-0jEegVamICeXBw1YsfigU7-QnFSG7GXjiR8-5IU3Qr8iWOI-S0SmZX3L8E4JdX1d3fSssEUMKcB_BpL4w7qUHMH7U6QMW65xXZ8FlhlL8OkfxaNrFS-R/s1280/photo_2026-03-16_08-34-40%20(2).jpg
ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អាមេរិកនឹងលក់សព្វាវុធដ៏ច្រើនបំផុតទៅឱ្យតៃវ៉ាន់ ស្មើទឹកប្រាក់១ម៉ឺន ៤ពាន់លានដុល្លារ ហើយប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចុះហត្ថលេខាអនុម័តការលក់សព្វាវុធបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទៅប្រទេសចិននៅខែមេសា រីឯសព្វាវុធដែលនឹងលក់ឱ្យតៃវ៉ាន់ មានដូចជា ៖ មីស៊ីលការពារដែនអាកាសប្រភេទ PAC-3 និង NASAMS ។

កិច្ចព្រមព្រៀងលក់អាវុធឱ្យតៃវ៉ាន់នឹងធ្វើរួចរាល់នៅមុនពេលលោកប្រធានាធិបតី Trump ធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិនចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping ។ បន្ទាប់មក ពេលលោកប្រធានាធិបតី Trump ត្រឡប់មកពីចិនវិញ អាមេរិកនឹងប្រកាសពីការលក់សព្វាវុធឱ្យតៃវ៉ាន់ជាផ្លូវការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwt6Tu6LUDgEDv8kSbjO-duOChHI8615wFlBExAYMbsPmQTTj61OeR9PB8Rtah5VOznI-w47tRLHcYg7ZIxlPzH050WEmFTwQB-kiTwdvvaMQb4CjqLcif6enRHtMTcGLAQQ2OhNpZXUOAoB8gw2Kf4bf48ABC3h40w6Ghcz_fa8HnSHlAGsdGwaNvlPBx/s1280/photo_2026-03-16_08-34-40.jpg
បើទោះជាប្រធានាធិបតីចិន លោក Xi បាននិយាយកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ថា អាមេរិកត្រូវតែគិតឱ្យបានហ្មត់ចត់ពីការលក់សព្វាវុធឱ្យតៃវ៉ាន់ ហើយក្រសួងការបរទេសចិនថែមទាំងចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីរដ្ឋាភិបាលចិនប្រឆាំងការលក់សព្វាវុធ ប៉ុន្តែគេរំពឹងថា អាមេរិកនឹងមិនស្តាប់តាមការលើកឡើងរបស់ចិនទេ ។

តាមការអះអាងរបស់មន្ត្រីអាមេរិក គឺពេលលោកប្រធានាធិបតី Trump ចុះហត្ថលេខាអនុម័តការលក់សព្វាវុធរួចរាល់ អាមេរិកនឹងប្រកាសពីការលក់នេះភ្លាមៗ ។ ក្រៅពីនេះ អាមេរិកក៏ត្រៀមលក់សព្វាវុធការពារជាតិផ្សេងទៀតឱ្យតៃវ៉ាន់ផងដែរ ស្មើទឹកប្រាក់៦ពាន់លានដុល្លារ និងកំពុងរង់ចាំការចុះហត្ថលេខាពីលោកប្រធានាធិបតី Trump ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGoD6-uSvXVQdCtCsWu3Uppql5buFx3Xw8Wb0019L6twpXcJE14dqYDuwhClLzHx3TgdGWxugRGRejp1VcbsVqCHS7PPVs6LbfbHtPO_FMdv2Ayk7eMEeW8C5maUCI-DWSvMTr7T8-3-4jOLB-ySad9RdYjuxKOLwNa8tcE8GB3bTJDhfpqM2420fkap8f/s1280/photo_2026-03-16_08-34-41%20(2).jpg

ការលក់សព្វាវុធឱ្យតៃវ៉ាន់ក្នុងអំឡុងពេលលោកប្រធានាធិបតី Trump ឡើងកាន់តំណែងអាណត្តិទី២ គឺមានចំនួនទឹកប្រាក់ច្រើនជាងអំឡុងពេលលោក Joe Biden កាន់តំណែងរយៈពេល៤ឆ្នាំទៅទៀត ។ រដ្ឋាភិបាលអាមេរិកទើបតែលក់សព្វាវុធឱ្យតៃវ៉ាន់ ស្មើទឹកប្រាក់១ម៉ឺន ១ពាន់លានដុល្លារកាលពីខែធ្នូ ឆ្នាំ២០២៥ ដូចជា ៖ កាំជ្រួច ដ្រូន និងកាំភ្លើងធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM2PLWl5dKL5VTAY95tIv4dK1Vo0cmJTZYoSXYuXBxREMJ8_zsO2JxO14C-QaMQ_miSktt3gvpg5w-4HvLSya_Bfn_3x2bdRSiy2JHhyphenhyphenrEjwp8ignyDNDNlRr-DZqlnPNPJAfgTmDVb2velRcCho7ETo02-LQcOOXyAi1Dmzyp5cfLr2vJIcYNbb5CXiWg/s1280/photo_2026-03-16_08-34-41.jpg

ចំណែករដ្ឋាភិបាលតៃវ៉ាន់ក្រោមការដឹកនាំរបស់លោក Lai Ching-te បានតាមដានពីដំណើរការលក់សព្វាវុធពីព្រោះបារម្ភថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump ទៅចិនឆាប់ៗនេះ ចិនអាចបញ្ចុះបញ្ចូលឱ្យអាមេរិកពន្យារពេលលក់សព្វាវុធ និងបង្កើតបរិយាកាសស្និទ្ធស្នាលមុនដំណើរទស្សនកិច្ច ។

គួរបញ្ជាក់ថា ស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើងរវាងតៃវ៉ាន់ និងចិនកាលពីខែធ្នូ ឆ្នាំ២០២៥ រហូតដល់ចិនបើកសមយុទ្ធកងទ័ពដ៏ធំសម្បើមឡោមព័ទ្ធកោះតៃវ៉ាន់ គឺបន្ទាប់ពីអាមេរិកសម្រេចកាលពីពាក់កណ្តាលខែធ្នូ យល់ព្រមលក់សព្វាវុធឱ្យតៃវ៉ាន់ ។ រីឯការសម្រេចចិត្តលើកនេះ តើនឹងធ្វើឱ្យចិនប្រតិកម្មដូចលើកមុនឬយ៉ាងណា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1ElJ-QLIWdNQttCXeL9q0CJQ54AjYC25iqtuw2g9Kftst542b5ekeWm8OIxtzS-6SejzbLdU-B6MlGprnvg7yXfVwJVy8tJsq3V94YmD9ohCLxjaCEaUjTHDP-b4SP-7A3u23PZGksDjT9K6o9mxKdIFMuC_RM824pkGT9S6xCZO_JN6QA-ZJ0NIerRs/s1000/photo_2026-03-16_08-34-41%20(3).jpg