Home ព័ត៌មានអន្តរជាតិ ប្រាក់១០លានដុល្លារនិងសិទ្ធិរស់នៅអាមេរិកស្របច្បាប់ ដោយគ្រាន់តែផ្តល់ដំណឹងពីកន្លែងលាក់ខ្លួនមេដឹកនាំកំពូលៗ

ប្រាក់១០លានដុល្លារនិងសិទ្ធិរស់នៅអាមេរិកស្របច្បាប់ ដោយគ្រាន់តែផ្តល់ដំណឹងពីកន្លែងលាក់ខ្លួនមេដឹកនាំកំពូលៗ

13
0

តើពេលនេះ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei និងមន្ត្រីជាន់ខ្ពស់សំខាន់ៗជាច្រើនទៀតកំពុងតែលាក់ខ្លួននៅទីណា? នេះជាសំណួរដែលរដ្ឋាភិបាលអាមេរិកចង់ដឹងបំផុត ពីព្រោះតាំងពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រ.ហារអ៊ីរ៉ង់ថ្ងៃដំបូង គឺលោក Mojtaba មិនទាន់បង្ហាញមុខជាសាធារណៈទេ ដោយអវត្តមានពីប្រព័ន្ធផ្សព្វផ្សាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSoIeprF6n2w6vDLoj8QUWnQtDaGECFHwYxOggrwHiLPwTZgoi1wdoetTkb1ZKMdZiBl801GbRm_L1pwR8MoPdZvkEtU6RZwhdbbApCqs3oQ13LH9F_YwZUVpjOjgxOlIQtC7jRYH7oAGusYNdgoDmeBQw5vN1yspls15jlxPQC1bVBC12wNWpByb5B374/s600/photo_2026-03-13_12-50-57%20(3).jpg
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ឱ្យពលរដ្ឋអ៊ីរ៉ង់ច្រើនបំផុតរហូតដល់១០លានដុល្លារ ថែមទាំងផ្តល់សិទ្ធិរស់នៅអាមេរិកដោយស្របច្បាប់ ប្រសិនបើពួកគេផ្តល់ព័ត៌មានពីកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba រួមទាំងមន្ត្រីជាន់ខ្ពស់ចំនួន៩នាក់ទៀត ដែលរដ្ឋាភិបាលអាមេរិកចាត់ទុកជាក្រុមភេរវករ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAq7CAFZDBm4Gnhg4MqLtk33-1uDoXoZ0m-FRc9H8hOfJbm77UIqrJ2fANyKtyc7npWjvYYIIR3r_LKIJhD1LbPWrpJy9W6-I230WBVWZfwZEQSCYB1Lz4YCFl7MC3TYZNRJtMk1JYf6x5SKBwc6u8vvcGdyLJfJKiENpTcUFGkmujLREYQ1cWJPFfGCLK/s1280/photo_2026-03-13_12-50-57.jpg
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា បើអ្នកណាដឹងពីកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងក្រុមមន្ត្រីជាន់ខ្ពស់ គឺអាចផ្តល់ព័ត៌មានមកកាន់យើង តាមរយៈកម្មវិធី Tor Tipline ឬកម្មវិធីផ្ញើសារមានសុវត្ថិភាព Signal ។ លោក Mojtaba រួមទាំងមេដឹកនាំកំពូលៗចំនួន៩នាក់ ត្រូវបានអាមេរិកកំណត់អត្តសញ្ញាណជាមេដឹកនាំសំខាន់ៗរបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលរដ្ឋាភិបាលអាមេរិកចាត់ទុកជាក្រុមភេរវករ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLM6KLbvoRhRLf3I6_iGxr6fz-kqN1TOEWgP2cL69bELCeN_VvbQlxY9aaDFhmLcehwdI5pNw0Lm4_aBBfl1pufoZTYRDcBKKwJdkVtiDeaFEVVwUIFwCRkm-XsgBykPnxpEKcWPvX9Eg0gbWY_GQqlr_CQbUfXDFjLZxTj4HeBOJS09ateD7jm3as7-I3/s876/photo_2026-03-14_11-42-20.jpg
អ្វីគួរឱ្យកត់សម្គាល់ ការប្រកាសឱ្យពលរដ្ឋអ៊ីរ៉ង់ប្រាប់កន្លែងលាក់ខ្លួនរបស់មេដឹកនាំ និងក្រុមមន្ត្រីនយាបាយជាន់ខ្ពស់ គឺអាមេរិកមិនបានបញ្ជាក់ថា តើអាមេរិកមានគោលដៅចាប់ខ្លួន ឬក៏កម្ចាត់ ។ បុគ្គលមានតួនាទីសំខាន់នៅប្រទេសអ៊ីរ៉ង់ចំនួន១០រូបដែលអាមេរិកតាមចាប់ខ្លួន រួមមាន ៖

១-លោក Mojtaba Khamenei មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងជាកូនប្រុសរបស់លោក Ayatollah Ali Khamenei
២-លោក Ali Asghar Hejazi អគ្គសេនាធិការរងការិយាល័យមេដឹកនាំកំពូល (Deputy Chief of Staff, Supreme Leader Office (SLO)
៣-លេខាធិការក្រុមប្រឹក្សាការពារជាតិ (Secretary of the Defense Council)
៤-ទីប្រឹក្សាមេដឹកនាំកំពូល (Advisor to the Supreme Leader)
៥-លោក Maj. Gen. Yahya Rahim Safavi ទីប្រឹក្សាយោធា (SLO Military Adviser)

៦-ប្រធាន Military Office Chief, SLO
៧-លោក Ali Larijani ទីប្រឹក្សា/លេខាឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ (Advisor, SLO / Secretary, Supreme National Security Council)
៨-លោក Brig. Gen. Eskandar Momeni រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (Minister of the Interior)
៩-Esmail Khatib រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍ និងសន្តិសុខ (Director, Minister of Intelligence and Security (MOIS) និង
១០-មេបញ្ជាការ The IRGC Commanderhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirn9hpAulSpsSiB_p2_BftAZPfcW68cwjBnXdI-dWQFkbFHMXBdGxp6ooqRdfanSQW0n9_Oy-7a67EizLZaJMOm1VCFKnmN2g8HoFN4Y-PXUWrIzIYhqczpeayk2tEXTBtIr5b1Tvk57qdjhzft509rSoRSxyrTZtuaZ9dj1heXYtdFmDg795hRgyARjgf/s1280/photo_2026-03-14_13-03-41.jpg

អាមេរិកបានដាក់ការសន្និដ្ឋានលើលោក Mojtaba មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសារលោកមិនបង្ហាញខ្លួនជាសាធារណៈតាំងពីថ្ងៃកើតហេតុ ព្រមទាំងចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរលើកដំបូងកាលពីថ្ងៃទី១២ ខែមីនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghe7QtGBpsGq4CZmnD9AUU8wFn-66x1mAkFfRwL-a3jNzdkv4ocz2ez0V8c8VfUGLGuilxuJ8fyBxH9Qatf8k2PqRx3UMwwr8MF3iQkcZ_Dc0z7MvOWV5JzGUfLZifzBpdqz_6eTCr0CxKFQCFNawUAVTJ1aqJqhlfsdK-5kGa_8kJagLGO3McF_9b3BIW/s1280/photo_2026-03-14_13-05-39.jpg
គួរបញ្ជាក់ថា អាមេរិកប្រកាសស្វែងរកកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូល និងក្រុមមន្ត្រីនយោបាយអ៊ីរ៉ង់ បន្ទាប់ពីមន្ត្រីនយោបាយអ៊ីរ៉ង់ជាច្រើនរូបបានចេញមកដង្ហែរក្បួនតាមផ្លូវនៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី១៣ ខែមីនា ដើម្បីចូលរួមការជួបជុំគាំទ្រពលរដ្ឋប៉ាឡេស្ទីនប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_B1AtYmkDPDqo_PYemUyA90k6D2sIeXuEVxGaccIr389qw36TEP_BQdKp9F44jjF05A7EtmrcOFhIBdKZmZXodQgQX00MSSZMadp17Qti3Po8SS1Sqy6YOv2lyvuTRMgWuWzb6vQOH2PQfKu-7dPdaCYZLfNtaAwqM4h1CFcz6yxYzRFv8LfsafX_wit/s640/photo_2026-03-13_12-50-57%20(2).jpg

កន្លងមក កងទ័ពអាមេរិកធ្លាប់បានកំណត់អត្តសញ្ញាណមន្ត្រីអ៊ីរ៉ាក់ដែលអាមេរិកចង់ចាប់ខ្លួនកាលពីឆ្នាំ២០០៣ បន្ទាប់ពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក George W. Bush ដើម្បីផ្តួលរំលំរបបផ្តាច់ការដឹកនាំដោយលោក Saddam Hussein ៕