Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ព្រមានវា.យពន្លិចជប៉ុនឲ្យនៅក្រោមទឹក បើហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ

កូរ៉េខាងជើង ព្រមានវា.យពន្លិចជប៉ុនឲ្យនៅក្រោមទឹក បើហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ

13
0

ស្របពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងធ្វើឲ្យពិភពលោកមានភាពជ្រួលច្របល់ កម្ដៅនៅអាស៊ីបូព៌ាឯណោះក៏ហាក់កំពុងកើនឡើងបណ្ដើរៗផងដែរ ដោយកូរ៉េខាងជើងបានព្រមានប្រទេសជប៉ុនជុំវិញផែនការដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយថ្មីមួយទៅកាន់ខេត្ត Kumamoto ថានឹង «នាំមកនូវការលិចលង់» ដល់កោះនេះ ប្រសិនបើសកម្មភាពនេះនៅតែបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNeHUa6z-IESgqBS40f9QmgE33nPbeOQsRJWc-p4pPQhBYEcH-hAPi48FvjopdvIqgM0uONIpw2F3GMeHeDIbdUlU10RP9nsIwj6tlqa9oBWfzLNYtOzn85S_7RCU_fDy3KlYCw6DeRFsr0ScjIjmwM9gWETUR4LntP743VkWM6JFkgM-BP1H0swnWNKMV/s1057/photo_2026-03-14_16-49-21.jpg
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA នៅថ្ងៃទី 13 ខែមីនា បានឲ្យដឹងថា កូរ៉េខាងជើងបានចោទប្រកាន់ជប៉ុនថាបានបង្កើនហានិភ័យសន្តិសុខក្នុងតំបន់ដោយការពន្លឿនការដាក់ពង្រាយ និងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយនិយាយថាការកសាងយោធារបស់ទីក្រុងតូក្យូគឺស្មើនឹងការត្រៀមលក្ខណៈសម្រាប់ការវាយប្រហារនាពេលអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeWGz_3mSyexjwUY3Y6q6Ho6vrwz63TJXYP5oSz6ME-YoUKnFi9Qjf4eRl-9biBbbMlW9CQb15LeBV_jlmY5CG_rl7G-XqCfsts9gYnjkOXLqXyMatJsnYLFV3t7udWxtrXwFG2fhpuALky9dBb3Y2EVZrVG9-wqWgKMst9NVnFcOd8EqK9uEm7bmVqCsn/s1280/photo_2026-03-14_16-49-22.jpg
KCNA បានបន្ថែមទៀតថា ជប៉ុនបានចាប់ផ្តើមដាក់ពង្រាយមីស៊ីលប្រភេទ Type 12 ជំនាន់ថ្មីរបស់ខ្លួន ដោយមានគម្រោងដាក់ប្រព័ន្ធមីស៊ីលរយៈចម្ងាយ 1,000 គីឡូម៉ែត្រ នៅបន្ទាយ Kengun របស់កងកម្លាំងការពារដីគោករបស់ខ្លួន ក្នុងខេត្ត Kumamoto ហើយមានផែនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀតនៅក្នុងខេត្ត Shizuoka និង Miyazaki។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxxcrfNPCWnnFPTFd7zzlO4kbUmR0vEFz985VUV0nBXchtyiYaG_BXtLPLLv7yQzsCJlKNuPHcmTaDGpJvmkRcr6c0ohAqd9kCCgo4Zh7xWgHnhj6ShvGmXJHtVs6deoFvdkm31tZLEkA2ne9SyDQjkYEU0-b78Donha29hTNHMkIaZcGDCv6AY7Zvt-bL/s1280/photo_2026-03-14_11-14-49.jpg
ទីភ្នាក់ងារនេះបានបញ្ជាក់ថា “ប្រសិនបើផែនការនេះជោគជ័យ ប្រទេសជប៉ុននឹងដាក់ពង្រាយមីស៊ីលដែលរក្សាប្រទេសជិតខាងឱ្យស្ថិតនៅក្នុងចម្ងាយវាយប្រហារនៅទូទាំងប្រជុំកោះទាំងមូល” ដោយបន្ថែមថា “វាអាចត្រូវបានពិពណ៌នាថាជាគម្រោងយោធាដ៏គ្រោះថ្នាក់បំផុត”សម្រាប់ប្រទេសក្បែរខាងជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU490o8Ze-ReEJvqgBGezV2HAGDLtURCSWELdIT5u0yfFF5iJb5urNH9HUJbpcoscwhXKNvrNdXp4Xm1zQc9DsiLSQ_riV45X0NK-biXmCb_-6M80qGAlsABhA_p444ZOo-eoA7ld7fx5wiLDe5eRfDo6L3oGOgCVIH1VFzTSk9WJMY6A35bZOZQsff6uH/s1280/photo_2026-03-14_11-14-50.jpg

កត្តនេះបានជំរុញឲ្យកូរ៉េខាងជើងយល់ឃើញថា ទង្វើរបស់ជប៉ុនគឺជាល្បែងយោធាដ៏គ្រោះថ្នាក់ និងជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលធ្លាប់សន្យាថានឹងប្រើប្រាស់កម្លាំងយោធាត្រឹមតែក្នុងគោលបំណងការពារខ្លួនប៉ុណ្ណោះ។ ទីក្រុងព្យុងយ៉ាងបានអះអាងថា ការដាក់ពង្រាយអាវុធវាយប្រហារទាំងនេះ គឺជាការត្រៀមលក្ខណៈយ៉ាងច្បាស់ក្រឡែតសម្រាប់ឈ្លានពានយោធានៅពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrORZjbZOhUJwOiHmTrflpoC3dk5g7LyKCGiszTR8i4VZmIf-5o1uOBt10Ce-_mDOlUTd8VXHKdClQYK5Eh0_2G3DeWijI_aI0k-gWvzRE9gn7q1o4m8WYXS1NSehlfys30Xkasg4vYygzmnHaz2yZ7t9Nn0pAPKO1FzMxYt9qnsPtjRHUpElMcL_USaY/s1200/photo_2026-03-14_11-14-51.jpg

មិនតែប៉ុណ្ណោះ កូរ៉េខាងជើងក៏បានព្រមានចំៗផងដែរថា ជប៉ុនកំពុងដើរចូលទៅកៀកនឹង «បន្ទាត់ក្រហម» ហើយ។ ខណៈ KCNA បានបន្ថែមថា ការទិញអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ប្រទេសជប៉ុននៅពេលនេះបានបង្ហាញថា ប្រទេសនេះកំពុងខិតជិតដល់ការប្រើប្រាស់សមត្ថភាពទាំងនោះដើម្បីគំរា.មកំហែ.ងសន្តិសុខក្នុងតំបន់ ហើយបានព្រមានថា ទីក្រុងតូក្យូប្រឈមនឹងផលវិបាកកាន់តែធ្ងន់ធ្ងរ ប្រសិនបើវាបន្តដើរលើផ្លូវនេះ៕