Home ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន ព្រមានពីហានិភ័យជម្លោះនៃការបែងចែកនិកាយក្នុងសាសនាឥស្លាមនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ព្រមានពីហានិភ័យជម្លោះនៃការបែងចែកនិកាយក្នុងសាសនាឥស្លាមនៅកម្ពុជា

16
0

សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្ដាញសង្គម Facebook បង្ហាញការព្រួយបារម្ភចំពោះការជជែកលើបណ្ដាញសង្គមពាក់ព័ន្ធនឹងមតិរបស់អ្នក​ផលិតមាតិកា ឈ្មោះ កន្និដ្ឋា។

សម្តេចបានលើកឡើងថា៖”ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។

សម្តេចតេជោ ចាត់ទុកការលើកឡើងរបស់កន្និដ្ឋាមានចរិតជាការគំរាមកំហែងមក
លើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។

សម្តេចតេជោ ក៏បានព្រមានថា ការលើកឡើងបែបនេះអាចបង្កជាជម្លោះ ដោយអាចនាំឱ្យមានការបែងចែកនិកាយនៅក្នុងសាសនាឥស្លាម និងបង្កការបែងចែករវាងសាសនាផ្សេងៗនៅក្នុងសង្គមកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា៖” ក្នុងរយៈពេលជាង៤៧ឆ្នាំនៃការចូលរួមដឹកនាំប្រទេស សម្តេចបានខិតខំលើកកម្ពស់សុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ ឬជម្លោះសាសនានោះឡើយ”៕