Home តារាជាតិ នាយក្រិន មានជំងឺមួយនេះបង្កទៅជាមេរោគរាលដាលពេញឈាមនិងខួរក្បាល ខណៈបន្តការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

នាយក្រិន មានជំងឺមួយនេះបង្កទៅជាមេរោគរាលដាលពេញឈាមនិងខួរក្បាល ខណៈបន្តការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

18
0

រូបភាពរបស់នាយក្រិនដែលគេងស្តូកស្តឹងសម្រាកនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងបានបង្កឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមការបង្ហោះរបស់លោក សាវិន ហ្វីលីព នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងបានបង្កទៅជាមេរោគរាលដាលចូលពេញឈាមនិងខួរក្បាលនិងមានមេរោគរហូត២៤ពាន់មេរោគឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ6xAkB7RJybkTKHHN67l1kmupKbY9Ng91KBMduL6AB0JwD4aQ_JoqnLhzkFPBH_yUF6TD9sVJCdOLh3BbuDv2slgPUs6AZeuWcEkmP9DmWvuT53VCwDBbU7rWwAGeQ4zrkKIp15YKaJXLS-6oihL1flDxJxLgTYjS77bJRE0Uaa522KHEQbf7x7TsNj7q/s2048/image_2026-03-11_13-45-26.png

នៅថ្ងៃទី១១ ខែមីនា លោក សាវិន ហ្វីលីព ដែលជួយជ្រោមជ្រែង នាយក្រិន ឱ្យចាប់ផ្តើមអាជីពឡើងវិញបានបង្ហោះនៅលើបណ្តាញសង្គមរៀបរាប់ពីអាការៈរបស់ នាយក្រិន ខណៈតារាកំប្លែងរូបនេះត្រូវផ្លាស់ប្តូរការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លោក សាវិន ហ្វីលីព រៀបរាប់ថា «វេជ្ជបណ្ឌិតបានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែមីនា នេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរហើយបង្កជាមេរោគយ៉ាងច្រើហើយមេរោគបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាលទៅហើយរហូត២៤ពាន់មេរោគឯណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheQm-UpVhnNGrg2gr2ehKlbvlAHUlnFMaIO5OnrbNNuqZgAnluw8wtZxc97qYLkmjFcGdp5-45s9mCPUoUKoobX055mjGIld68jp2z1Vzm_u5RqbkAXAdF_seugvAA8-jeyBjDrkGnhl7gK_XikcE3dJitImPbCwNMHTD4ZZHIcyMMezY5lb6bhyphenhyphenZ3ARjs/s2048/image_2026-03-11_13-45-18.png

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែព្រួយបារម្ភតារាសម្តែងជើងចាស់រូបនេះបានបញ្ជាក់ថា ពេលនេះ នាយក្រិន វង្វេងវង្វាន់មិនស្គាល់លោកទេ ធ្វើឱ្យលោកគិតថានេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិត។ មិនបណ្ដែតបណ្ដោយទុកយូរលោក សាវិន ហ្វីលីព បានស្នើសុំគ្លីនិកនៅខេត្តបាត់ដំបងបញ្ជូននាយក្រិនមកសង្រ្គោះបន្ទាន់នៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញនឹងមានតារាកំប្លែង ប្រិមប្រិយ ចាំទទួលជួយគាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWHWJlKo48roDB_m8Pc7-7IRusWZVdKbs59BIruVqJteZr-GxUo2GHYZxjMiBjMc-jhDEZ_4vujzntUn6HufC1UdS0OYuk-LCN1xXclT4UM08Phpi5hgEzC637C91w27uW1wwrNj012SWAK3SdL8poNmiY4BRfYLHi2tN_74Zjm5zytdhzTjd_w7rB5Udh/s2048/image_2026-03-11_13-45-21%20(2).png
លោក សាវិន ហ្វីលីព ពណ៌នាថា នាយក្រិន មើលទៅកម្សត់ណាស់គ្មានអ្នកមើលថែក្នុងមន្ទីរពេទ្យក្រៅពីកូនតូចៗទាំងបី ចំណែកឪពុកនាយក្រិនវិញកំពុងដេកឈឺសួតធ្ងន់ធ្ងរដាក់អុកស៊ីហ្សែនជាប់រហូតរាប់ឆ្នាំហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg42TAYhyphenhyphenUvFFsaoBsQgSpVr3lC4NMLrXl7Lmr0iprauqs2i1ygoslLwdWtIdgCnW_qNTjLNN4nJ8SVeHvl9_2kcxd3ApVAzjnRjrOwBHRRZwbh5M-TvcE1gvbbvCTmYWBF496jRAWWvqZsMvzIZdZ_adC_soKHXTuNN3Tbm5YYv76w1YuYdEpe2cZk4EZR/s2048/image_2026-03-11_13-45-21.png
ដំណឹងរបស់ នាយក្រិន ដែលកំពុងមានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរបង្កទៅជាមេរោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឱ្យទស្សនិកជនជាច្រើនផ្ញើសារជូនពរឱ្យ នាយក្រិន ឆាប់ជាសះស្បើយពីជំងឺខណៈលោកជំទាវ ហាក់ ដាណា បានចូលរួមបរិច្ចាគទឹកប្រាក់នាយក្រិនចំនួន១០០០ដុល្លារ៕