Home ព័ត៌មានអន្តរជាតិ ចិនផ្ដើមប្រើប្រាស់នាវាបំបែកស្រទាប់ដី«ខ្នាតយក្ស»ដើម្បីខួងយកប្រេងនិងឧស្ម័នពីបាតសមុទ្រ

ចិនផ្ដើមប្រើប្រាស់នាវាបំបែកស្រទាប់ដី«ខ្នាតយក្ស»ដើម្បីខួងយកប្រេងនិងឧស្ម័នពីបាតសមុទ្រ

14
0

ខ្ចិលខ្វល់នឹងបញ្ហារបស់លោកខាងលិចនិងមជ្ឈិមបូព៌ា ប្រទេសចិនកំពុងផ្ដោតលើការអភិវឌ្ឍសមត្ថភាពផលិតប្រេងតាមរយៈការដាក់ចេញនូវនាវាបំបែ.កស្រទាប់ដីក្រោមបាតសមុទ្រខ្នាតយក្សដំបូងគេបង្អស់ដែលខ្លួនបានរចនាឡើង ដើម្បីចាប់ផ្ដើមដំណើរប្រើប្រាស់ជាផ្លូវការក្នុងការទាញយកប្រេង និងឧស្ម័នពីបាតសមុទ្រដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh04dGLjBMONpK4h6zPHH-q-Zmg-LWhO-WUIG1-MzamSdU0dU0xMFZGntu7Id0hLfwsYgSCjAFcC9GRaPpQyBoviODoQRkY6LgfSzS_D_JtJcXQlWmkz59rTGMa9TnL9wl8b64uUtnKftlMuC6qLZXoBfK_cXX1nz5ZaQsmii8895IxHp5GR83z3LrKcTOS/s1280/photo_2026-03-11_10-47-00%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN របស់ចិនកាលពីថ្ងៃអង្គារ ទី១០ ខែមីនា បានឲ្យដឹងថា នាវាឈ្មោះ Haiyang Shiyou 696 នឹងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ប្រេងនៅឯនាយសមុទ្រក្នុងដែនទឹកដាច់ស្រយាលរបស់ប្រទេសចិន រួមទាំងសមុទ្រ Bohai ដើម្បីអនុវត្តប្រតិបត្តិការបំបែកដីយកប្រេង ដែលមានគោលបំណងជំរុញផលិតភាពពីអាងស្តុកប្រេង និងឧស្ម័នបាតសមុទ្រដែលមានភាពជ្រាបចូលទាប និងការចល័តទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgojo9eq-FNeTqCZXbQPMm0r9J5DlhXe7sUpk42M-xFwEBW4OCYILRog63gAINRSqV0-RrUzw5PiqOwe_VgreQXjAUCMVXjjNBTIuMJ_Ta39hHSJwIx4mdXbt4qS1ngZ8Q3LnoIgw_Bid0HopZYvjEUw6dG03rgrwxpw5CoXP7c_OLVREuLbJj5RWlCAEWG/s1080/photo_2026-03-11_10-47-00.jpg
នាវាខ្នាតយក្សនេះ ត្រូវបានចាត់ទុកថាជាឧបករណ៍វិស្វកម្មដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធាននៅឯនាយសមុទ្របែបនេះប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ការដាក់ចេញឲ្យប្រើប្រាស់នូវនាវា Haiyang Shiyou 696 នឹងបំពេញចន្លោះប្រហោងនៃបច្ចេកវិទ្យាបំបែកប្រេង និងឧស្ម័ននៅឯនាយសមុទ្រ ហើយត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពអភិវឌ្ឍន៍ថាមពលនៅឯនាយសមុទ្រ និងសន្តិសុខថាមពលរបស់ប្រទេសចិនបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzEqhAibdIXbyGYUgm7ilBRfgenPqln9AUYcM2Hg5BGYiZllVheO0tV2Jj2Oj0FAy6RA_Yksd5wje4In9WTzOlvsAkBmBP-wW43r-dqwSiMlTg8Drqp-0JKH8h3AYtie6OCCPJzpa8Dlel3rIXAgcLU1NLVYWpT8SDUdqR-p8pZ2SMq_P2Bz3HXrrQFQRx/s1280/photo_2026-03-11_10-46-58.jpg

លោក Zhang Ming ប្រធានវិស្វករផ្នែកខួង ដែលបញ្ចប់នៅវិទ្យាស្ថានស្រាវជ្រាវវាលប្រេង Bohai នៅតំបន់ Tianjin នៃសាជីវកម្មប្រេងជាតិនៅឯនាយសមុទ្រចិនបាននិយាយថា «យើងបានបំពាក់នាវានេះជាមួយនឹងមជ្ឈមណ្ឌលបញ្ជាការសម្រេចចិត្តឆ្លាតវៃដែលប្រើប្រាស់ប្រព័ន្ធទិន្នន័យជាក់ស្តែង (Real-time data) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកជួយក្នុងការវិភាគ និងសម្រេចចិត្តលើរាល់ប្រតិបត្តិការបច្ចេកទេស ជំនួសឱ្យការប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនដូចមុន ដែលធ្វើឱ្យការងារកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ និងមានសុក្រឹតភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOov8WRd3coQSh8UrISmrTOKeiqrqXq7TWqlldI17Rcs2yoDa61Tq9x1l3F8ucFAaY3IV42Gvr9U4-5LiKuqTK24OIUput-TIiOHTYip8Os9iQsa5IpLSZ2NPULUP8g_hbQK_VS5g2x9AmO_fpMSDKvgHW7IB4ppkcZGjaS0nOHrqp7SRI-qfUAxJMT_7z/s960/photo_2026-03-11_10-46-59%20(2).jpg

គួរជម្រាបថា នាវា ‘Haiyang Shiyou 696’ គឺជានាវាដំបូងគេដែលត្រូវបានសាងសង់សម្រាប់ប្រតិបត្តិការបំបែកស្រទាប់ដីយកប្រេងដោយក្រុមហ៊ុន CNOOC ដោយមានប្រវែង 99.8 ម៉ែត្រ ជាមួយនឹងផ្ទៃនាវាមានទំហំប្រហាក់ប្រហែលនឹងទីលានបាល់បោះស្តង់ដារមួយ។ នាវានេះជាប់ចំណាត់ថ្នាក់ជានាវាធំជាងគេបំផុតរបស់ពិភពលោកនៃប្រភេទរបស់វា និងមានតម្លៃប្រមាណ 514.42 លានដុល្លារអាមេរិក៕