Home ព័ត៌មានអន្តរជាតិ Trump គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ក្រោយប្រទេសនេះបដិសេធសំណើររបស់ខ្លួន

Trump គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ក្រោយប្រទេសនេះបដិសេធសំណើររបស់ខ្លួន

10
0

ចំជាចិត្តក្ដៅមែន! ប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារបានគំរាមបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ ភ្លាមៗបន្ទាប់ពីប្រទេសនេះ បានបដិសេធមិនឱ្យយោធាអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនដើម្បីវាយប្រហារលើអ៊ីរ៉ង់។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLJc10V9NYNm5Gr2Z1O7Rrf-htImjAIl-x0ahufOMXQXaz_1Bfi1R78UThFFB3n46GG59a4k0huUvN5ikA6RprZdQKH1XH_jqiebj6ZQebwWhfXl2Ad864KY4XLGb3ow84xPgvCkDzp2pal3diIE_MqFPojz_7KGC6eZ7cPQ4aS2YbEzXs4rCW_OkNT_jK/s960/photo_2026-03-04_10-46-01.jpg
ថ្លែងនៅឯសេតវិមានក្នុងអំឡុងពេលជួបជាមួយលោក Friedrich Merz អធិការបតីអាល្លឺម៉ង់ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ ក្រោយពេលអេស្ប៉ាញអះអាងថាខ្លួនមិនបានគាំទ្រសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានបរាជ័យក្នុងការបង្កើនការចំណាយលើការការពារជាតិ ដូចដែលលោកបានជំរុញឱ្យសមាជិក NATO ឲ្យធ្វើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmy-B51C9FHtXAJJd0jM3OXDUQyyJ-zlu-SSZwOppJd3EEDMgLGXYF62OtyNvm1HmRqFlpnYVZY2JhGKxpyKYw2-hTCEIGx2KFnLmtZh4-Bx4Y73ciaZbrdI6df8cF2VV86N1kSexBbSUedYJwHnZ4Y-F4zFUFC6xyxYvgFisShswiYZmQwU_p2Xev2nAh/s600/photo_2026-03-04_10-46-01%20(2).jpg
គួរជម្រាបថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិកដូចខាងលើនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក José Manuel Albares បាននិយាយថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានប្រតិបត្តិការរួមគ្នានៅភាគខាងត្បូងប្រទេសអេស្ប៉ាញក្នុងការវាយប្រហារណាមួយដែលមិនមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSDq1bkq6uuVEMboJnlosGT5DOlusip577_GB7g_LOobXbDdgc5Gy9iLk2MqEvBDbmADSqm61JwzCCiqz2hRNCTteZEzdo7sNYF0y49Fy7XfXZdVl5YO-S-_q95_qjV8G_UB2gwpZhLDK5NhvQ8RxVyQsE-DQJxUDpLv4SwBqWILXMvrwhOknJfomymmk0/s1080/photo_2026-03-04_10-46-01%20(3).jpg
បន្ថែមលើនោះ ទីក្រុងម៉ាឌ្រីដក៏បានកត់សម្គាល់ផងដែរថា ការបដិសេធរបស់ខ្លួនក្នុងការមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពសម្រាប់ប្រតិបត្តិការយោធា គឺផ្អែកទៅលើលក្ខខណ្ឌសន្ធិសញ្ញា និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មន្ត្រីអេស្ប៉ាញបានបដិសេធជំហររបស់សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ការពិនិត្យឡើងវិញណាមួយនៃទំនាក់ទំនងពាណិជ្ជកម្មត្រូវតែគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចរចារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfIDbpUKT6DlOywNTxY9hr686UCqvf6LKJZDSea2ePf0RYA3tqor4ahVaSqPdTXLCWzhikwrCvQj0-yVDWzTe_vNaxqdA0GeD1LvwHXvrQ313CV32g6aiRTzpU3okMDscKS7jjZsVUkETPtZqZhux-dClIHCLftaf9N_D69DPFgMZ0D9UHcq1eLLPh98D/s1024/photo_2026-03-04_10-46-03.jpg

ជម្លោះនេះតំណាងឱ្យការបែកបាក់ជាសាធារណៈដ៏កម្រមួយរវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងអង្គការ NATO ក្នុងអំឡុងពេលនៃភាពតានតឹងសកលកាន់តែខ្លាំងឡើង ហើយវាគូសបញ្ជាក់ពីរបៀបដែលការមិនចុះសម្រុងគ្នាលើគោលនយោបាយសន្តិសុខ និងកិច្ចសហប្រតិបត្តិការយោធាអាចរីករាលដាលយ៉ាងឆាប់រហ័សទៅក្នុងវិស័យការទូត និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕