ថ្មីៗកន្លងមកនេះបណ្តាញសង្គមហាក់មានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែង ជីហ្ស័ង បាននិយាយនៅក្នុងកម្មវិធីមួយរហូតមានមតិរិះគន់ថានាងជាមនុស្សស្រីមុខ។ ជាមតិយោបល់ផ្ទាល់ខ្លួនសេដ្ឋីនីចិត្តធម៌ Sophea Böttcher បានលើកឡើងថាការជ្រើសរើសស្វាមីដែលមានសមត្ថភាពមិនមែនជាការលោភលន់ទេប៉ុន្តែជាការគោរពតម្លៃខ្លួនឯង។
.png)
នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនលោកស្រី Sophea Böttcher បានរៀបរាប់ចែករំលែកជាទស្សនៈផ្ទាល់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែមីនា ថា « កុំយល់ច្រឡំថា មនុស្សស្រីដែលជ្រើសរើសបុរសមានសមត្ថភាព គឺជាមនុស្សស្រីមុខលុយ។មនុស្សស្រីឆ្លាត គឺដឹងថាជីវិតអាពាហ៍ពិពាហ៍ មិនមែនមានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះទេតែត្រូវមានការទទួលខុសត្រូវ សមត្ថភាព និងអនាគតច្បាស់លាស់ផងដែរ»។

សេដ្ឋីនីចិត្តធម៌ដែលញឹកញាប់តែងតែជួយប្រជាជនក្រខ្សត់បានបន្តទៀតថា «មនុស្សស្រីដែលឱ្យតម្លៃខ្លួនឯងមិនជ្រើសរើសបុរសដែលគ្មានគោលដៅគ្មានសមត្ថភាពថែរក្សាគ្រួសារ
ឬឱ្យស្ត្រីជាអ្នកចេញចំណាយគ្រប់យ៉ាងនោះទេ។នៅក្នុងវប្បធម៌អាស៊ីបុរសត្រូវមានតួនាទីជាអ្នកទទួលខុសត្រូវលើគ្រួសារថែរក្សាភរិយា កូនៗផ្តល់ការអប់រំល្អនិងបង្កើតសុវត្ថិភាពសម្រាប់អនាគតគ្រួសារ។ការជ្រើសរើសស្វាមីដែលមានសមត្ថភាពមិនមែនជាការលោភលន់ទេប៉ុន្តែជាការគោរពតម្លៃខ្លួនឯងគោរពគ្រួសារ និងគោរពប្រពៃណីសង្គម»។
មុននឹងបានជួបស្វាមីជាសេដ្ឋីអាល្លឺម៉ង់ពីមុនលោកស្រី Sophea Böttcher បានឆ្លងកាត់ការលំបាកជាច្រើន។ យ៉ាងណាមិញ ដោយសារតែមានអត្តចរិតជាកុលស្រ្តីខ្មែរបណ្តាលឱ្យលោកស្រីបានជួយនឹងបុរសល្អនិងបានកសាងជីវិតគ្រួសារដ៏មានសុភមង្គលជាមួយគ្នា។
មានដើមកំណើតនៅខេត្តកំពង់ធំលោកស្រី Sophea Böttcher បានជួយប្រជាជនខ្មែររាប់លានដុល្លារនិងទទួលបានការកោតសរសើរជាច្រើនពីសាធារណជន៕










