នៅថ្ងៃទី១៩ ខែកុម្ភៈ នេះអ្នកគាំទ្របានចែករំលែកថាបវរកញ្ញា កុយ អេនណា ទទួលបានអ្នកតាមដានចំនួន១លាននាក់ហើយនៅលើបណ្តាញសង្គមហ្វេកប៊ុក។ តួលេខនេះបញ្ជាក់ពីឥទ្ធិពលរបស់នាងហើយ កុយ អេនណា ក្លាយជាបវរកញ្ញាខ្មែរដំបូងមានអ្នកតាមដានច្រើនបែបនេះ។
ពីលំដាប់រងទី១នៅក្នុងកម្មវិធីប្រកួតបវរកញ្ញា កុយ អេនណា បានសាងកេរ្តិ៍ឈ្មោះក្នុងសង្គមកាន់តែល្បីល្បាញពីមួយដំណាក់ទៅមួយដំណាក់កាលដោយមានការទទួលស្គាល់យ៉ាងច្រើនពីប្រជាជនខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះ កុយ អេនណា ក្លាយជានិមត្តិសម្រាប់ស្រ្តីខ្មែរដោយក្លាយជាទូតសុច្ឆន្ទៈក្រសួងកិច្ចការនារីដើម្បីបង្ហាញភាពជាគំរូ តម្លៃ និងស្នាដៃរបស់ស្រ្តីបន្ទាប់ពីនាងធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ លើសពីនេះទៅទៀត កុយ អេនណា ក៏ក្លាយជាទូតសុច្ឆន្ទៈមនុស្សធម៌សមាគមតន្ត្រីសំនៀងជនពិការ។
ទាំងការងារសង្គម ទាំងការងារសិល្បៈបានជំរុញឱ្យបវរកញ្ញារូបនេះកាន់តែទទួលបានការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃរហូតពេលនេះនាងក្លាយជាបវរកញ្ញាខ្មែរដំបូងមានអ្នកតាមដានលើបណ្តាញសង្គមរហូតដល់១លាននាក់។ ការគាំទ្រពីសំណាក់ទស្សនិកជននេះបវរកញ្ញាមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះបានបង្ហោះសួរចំណាប់អារម្មណ៍របស់អ្នកគាំទ្រចង់ឱ្យនាងធ្វើអ្វី។ សំណួររបស់ អេនណា ត្រូវបានអ្នកគាំទ្រភាគច្រើនជំរុញឱ្យនាងវិលមកប្រកួតក្នុងកម្មវិធីបវរកញ្ញាឡើងវិញខណៈកន្លងមករូបនាងធ្លាប់បានបង្ហើបថាប្រហែល២ឬ៣ឆ្នាំទៀត។
សមិទ្ធិផលមានអ្នកតាមដានរហូតដល់១លាននាក់នេះអ្នកគាំទ្រជាច្រើនបានសម្តែងការអបអរដល់ កុយ អេនណា ដោយសង្ឃឹមថានាងនឹងចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ណាមួយដើម្បីសម្រេចបំណងហ្វេនៗ៕










