ជាមិត្តរួមជំនាន់ប្រកួតក្នុងកម្មវិធីតែមួយកាលពី១១ឆ្នាំមុន តារាចម្រៀង ឃុន វុត្ថា បានជួយនឹង ប៊ុត សីហា ដែលជាអតីតម្ចាស់ពានដោយបង្ហាញថា សីហា ទទួលការងារសិល្បៈវិញហើយ។ ឃុន វុត្ថា ព្រលយពាក្យមួយឃ្លាថា «គ្មានអ្នកណាមិនធ្លាប់ធ្វើខុសនោះទេ»។.png)
ថ្មីៗនេះតារាចម្រៀង ឃុន វុត្ថា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង ប៊ុត សីហា អមមកជាមួយនឹងពាក្យពេចន៍ថា «អរគុណមិត្តភក្តិដែលបានមកលេងគ្នាដល់ហាង ខានជួបគ្នាយូរហើយនឹកពេលវេលាប្រលងជាមួយគ្នាណាស់មួយភ្លែតសោះជាង១០ឆ្នាំបាត់ទៅហើយ សង្ឃឹមថាក្រោយភ្លៀងមេឃនឹងស្រឡះ»។ មិនត្រឹមតែប៉ុណ្ណោះ ឃុន វុត្ថា បានបង្ហោះវីដេអូបន្ថែមទៀតសួរនាំពីសុខទុក្ខរបស់ ប៊ុត សីហា និងស្ថានភាពរបស់លោកបច្ចុប្បន្ន។
.png)
ប៊ុត សីហា បាននិយាយថាពេលនេះខ្លួនគេពុំសូវមានការងារនោះទេខណៈរូបគេនៅឯខេត្តកំពង់ស្ពឺមិនបានរស់នៅទីក្រុងភ្នំពេញឡើយចំណែកឯការងារសិល្បៈវិញ សីហា នៅតែទទួល។ មិនត្រឹមតែបានជួយផ្សព្វផ្សាយលើក ប៊ុត សីហា ឱ្យមានអ្នកចាប់អារម្មណ៍ហៅអតីតម្ចាស់ពានរូបនេះទៅច្រៀងរកកម្រៃប៉ុណ្ណោះទេប៉ុន្តែ ឃុន វុត្ថា ក៏បានផ្តល់ជាស្បែកជើងសម្រាប់ ប៊ុត សីហា ទុកគ្រាន់ឡើងឆាកតន្រ្តីផងដែរ។

ទឹកចិត្តរបស់ ឃុន វុត្ថា មានសម្រាប់ ប៊ុត សីហា ដែលធ្លាប់ដើរផ្លូវខុសនេះក៏ទទួលបាននូវការកោតសរសើរជាច្រើនពីទស្សនិកជនដោយចាត់ទុកថានេះហើយគឺជាមិត្តភាពពិតប្រាកដ ដែលមិនបោះបង់គ្នា ហើយនៅតែជួយជ្រោមជ្រែងតាមដែលអាចធ្វើទៅបាន។
គេចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅពេលទទួលដំណឹងពី ប៊ុត សីហា ប្រព្រឹត្តបទល្មើស ឃុន វុត្ថា បានចេញមកបង្ហោះសារថា «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រឡប់មកវិញនឹងកែប្រែខ្លួនឯងឡើងវិញមិត្តរួមជំនាន់ប៊ុត សីហា»។
ប៊ុត សីហា គឺជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ហើយ ឃុន វុត្ថា គឺជាបេក្ខជន TOP4 នៅក្នុងការប្រកួតរួមជាមួយនឹង សយ រតនៈ និង ចម្រើន សុភ័ក្ត្រ៕










