បន្ទាប់ពីអង្គការសប្រជាជាតិបានចេញមុខប្រកាសជាផ្លូវការថាខ្លួនប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុក្នុងពេលដ៏ខ្លី ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា អាមេរិកអាចជួយដោះស្រាយបញ្ហាបញ្ហានេះបានយ៉ាងងាយ ប្រសិនបើលោក Antonio Guterres ប្រធានអង្គការនេះហាមាត់សុំជំនួយពីលោកត្រង់ៗ។ .jpg)
ថ្លែងប្រាប់ទីភ្នាក់ងារ Politico នាថ្ងៃអាទិត្យ ទី១ កុម្ភៈនេះលោក Trump បាននិយាយថា លោកមិនបានដឹងអំពីបំណុលរបស់សហរដ្ឋអាមេរិកចំពោះអង្គការសហប្រជាជាតិទេ ប៉ុន្តែលោកជឿជាក់ថា លោកអាច “ដោះស្រាយបញ្ហាហិរញ្ញវត្ថុបានយ៉ាងងាយងាយ” និងធានាថាប្រទេសដទៃទៀតក៏នឹងបង់ប្រាក់ឲ្យស្ថាប័ននេះផងដែរ។
.jpg)
ដោយឡែកបើតាមមន្ត្រីអង្គការសហប្រជាជាតិដែលមិនបញ្ចេញឈ្មោះម្នាក់ បានរាយការណ៍ប្រាប់ ABC News កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនបច្ចុប្បន្នជំពាក់ថវិការបស់អង្គការនេះចំនួន 2.2 ពាន់លានដុល្លារ និងថវិកាបន្ថែមចំនួន 1.8 ពាន់លានដុល្លារទៀតសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ខុសពីប្រទេសរុស្ស៊ីដែលបានបង់វិភាគទានពេញលេញដល់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ 2026 រួចរាល់កាលពីខែធ្នូ។

ស្ថានភាពហិរញ្ញវត្ថុគឺអាក្រក់ខ្លាំងណាស់ ដែល UN អាចបញ្ចប់ការបោះបង់ចោលទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងញូវយ៉ក នេះបើយោងតាមរបាយការណ៍របស់កាសែត New York Times ដោយដកស្រង់សម្តីប្រភពជាន់ខ្ពស់នៅក្នុងស្ថាប័ន។ ប៉ុន្តែត្រាំបែរជាច្រានចោលការវិវត្តបែបនេះ ដោយលើកឡើងថា «អង្គការសហប្រជាជាតិមិនចាកចេញពីទីក្រុងញូវយ៉កទេ ហើយក៏មិនចាកចេញពីទឹកដីអាមេរិកដែរ ព្រោះ UN មានសក្តានុពលយ៉ាងខ្លាំង»។

សេចក្តីថ្លែងការណ៍នេះផ្ទុយនឹងការរិះគន់ពីមុនរបស់ប្រធានាធិបតីចំពោះ UN ដែលលោកបានចោទប្រកាន់ថាគ្មានប្រសិទ្ធភាព។ កាលណោះ លោកត្រាំបានចោទថា តើគោលបំណងរបស់អង្គការសហប្រជាជាតិជាអ្វី? អ្វីដែលពួកគេធ្វើគឺសរសេរលិខិតដែលមានពាក្យពេចន៍ខ្លាំងៗ ហើយបន្ទាប់មកមិនដែលធ្វើតាមលិខិតនោះឡើយ។ វាជាពាក្យទទេ ហើយពាក្យទទេមិនអាចដោះស្រាយសង្គ្រាមបានទេ។
គួរជម្រាបថា ចាប់តាំងពីលោក Trump បានវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីវិញកាលពីជិតមួយឆ្នាំមុន សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកម្មវិធី និងអង្គការជាច្រើនរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានទាំងអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារវប្បធម៌ UNESCO ផងដែរ៕










