Home សុខភាព កុមារប្រើប្រាស់ទូរស័ព្ទដៃមុនអាយុ១៣ឆ្នាំ នឹងប៉ះពាល់សុខភាពផ្លូវចិត្តខ្លាំងពេលពេញវ័យ

កុមារប្រើប្រាស់ទូរស័ព្ទដៃមុនអាយុ១៣ឆ្នាំ នឹងប៉ះពាល់សុខភាពផ្លូវចិត្តខ្លាំងពេលពេញវ័យ

6
0

ឪពុក-ម្តាយជាច្រើនបណ្តោយឱ្យកូនៗប្រើប្រាស់ទូរស័ព្ទដៃលេងបណ្តាញសង្គមតាំងពីមុនអាយុ១៣ឆ្នាំ ដោយពុំបានគិតពីផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់កូនឡើយ ដោយសារយល់ថា កូនខ្លួននឹងឆ្លាតពេលធំឡើង និងអាចរៀនសូត្រពីបច្ចេកវិទ្យា ឬចំណេះដឹងផ្សេងៗដោយខ្លួនឯង ។ ប៉ុន្តែបើតាមការស្រាវជ្រាវចុងក្រោយបង្ហាញថា កុមារប្រើប្រាស់ទូរស័ព្ទដៃមុនអាយុ១៣ឆ្នាំ នឹងប៉ះពាល់សុខភាពផ្លូចិត្តខ្លាំងពេលពេញវ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHi6xAwpEDpy7pwgfH5yXxoC_6m4e4ozmKR-FqtNEuKRlZD-2uyKdXRaKxX-WsUXJzm6UXZMfi_hMBT_UX9SdcADEKXi7pDEyJG57B9rcbIvCMMYWgNyHkQFW6K2Xf-a8crauTJ9X9ip-_DS8L_LbABHUEE0oPaNQVSi6zRT8Uv4kUb4_n-wiYN7A4iQHv/s848/photo_2026-02-03_08-32-04%20(2).jpg
យោងតាមការស្រាវជ្រាវចុងក្រោយរបស់អ្នកស្រាវជ្រាវនៅទូទាំងពិភពលោក កុមារប្រើប្រាស់ទូរស័ព្ទដៃមុនអាយុ១៣ឆ្នាំ នឹងប៉ះពាល់សុខភាពផ្លូវចិត្តខ្លាំងពេលពេញវ័យ បើធៀបនឹងកុមារដែលប្រើប្រាស់ទូរស័ព្ទដៃក្រោយអាយុ១៣ឆ្នាំ ។ លើសពីនេះ ពួកគេប្រឈមនឹងការធុញថប់ ជំងឺធ្លាក់ទឹកចិត្ត ចង់ធ្វើអត្តឃា.ត និងមើលមិនឃើញតម្លៃរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO_rE3wybOMoyQ0-q8PhOMV4c7RCytucFl_sMqELtQXxHsONyUgaNSAOPnTluz1ekie7jQb-j5jJ3jBDczwmAvlpPuRJBcCyXSuoJ3nGiQqr3AmhBVuWO828nGGUdgp1KsruoTE1s08NQSgufgr3YwMivTskJZwJSwqqwoPO7R-ggdkGe3foWOXydwOXQx/s800/photo_2026-02-03_08-32-04%20(3).jpg

ការស្រាវជ្រាវផ្សព្វផ្សាយក្នុង Journal of Human Development and Capabilities ដែលវិភាគទិន្នន័យរបស់មនុស្សអាយុចាប់ពី១៨ឆ្នាំ ទៅ២៤ឆ្នាំ ស្មើជាង១សែននាក់ បង្ហាញថា កុមារដែលចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដៃ ឬស្មាតហ្វូនតាំងពីអាយុតិច គឺប្រឈមនឹងបញ្ហាផ្លូវចិត្ត និងអាកប្បកិរិយា ។ ក្រៅពីនេះ ការប្រើប្រាស់ស្មាតហ្វូនបណ្តាលឱ្យគេងមិនគ្រប់គ្រាន់, រងការគំរាមកំហែងតាមអ៊ីនធើរណេត និងខ្វះការទំនាក់ទំនងជាមួយក្រុមគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2FZIvxNp8RVwfpZGGsSl771MXMzBqSdgfKi2qGokBFyfTpNx6llAKouEwPFlhmLpbuHOQ7JvvX40BVnpRkVcr1x-mJ7U0sajAgG-2AzrUffIG3Ae9mqsaijYBnQuqBlMG9WGUoVXBTntfxwsNCgg3q_ViK1EwImTx7bfsKKBm1FMWa563USkheONWAxk/s1024/photo_2026-02-03_08-32-04.jpg
ទោះជាការស្រាវជ្រាវនេះមិនអាចបញ្ជាក់ពីស្មាតហ្វូន គឺជាមូលហេតុចម្បងធ្វើប៉ះពាល់ផ្លូវចិត្ត ប៉ុន្តែគ្រូពេទ្យ និងអ្នកស្រាវជ្រាវ ដាស់តឿនថា ការបណ្តោយឱ្យកុមារលេងស្មាតហ្វូនឆាប់រហ័សពេក ជាពិសេស គ្មានការគ្រប់គ្រងពីឪពុក-ម្តាយ ឬឱ្យមើលអ្វីតាមចិត្តក្នុងបណ្តាញសង្គមតាំងពីអាយុតិច នឹងធ្វើឱ្យពួកគេកាន់តែប្រឈមនឹងជំងឺផ្លូវចិត្តរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjbIhm3CE8bNAv4YumrU_v2TfqhpwofPUiPwZf5jW6iz5ZQ88q7lWUkNrXe75eB3VtfPQZ9ixrOWmy6HEpeYuvGXan4RtgxL4GrK47F4R8MektejWte3UJ1ljFXQt9Cs559XCjsXTrHveb_i4qn2EJBMjeUQBL1YPQBxK_NSo0kPZEQF2V-iCZJpDQutHN/s1024/photo_2026-02-03_08-32-05%20(2).jpg

ក្រៅពីនេះ នៅមានផលប៉ះពាល់ជាច្រើនទៀតដោយសារការប្រើប្រាស់ស្មាតហ្វូនមុនអាយុ១៣ឆ្នាំ ដូចជា ៖

-ការអភិវឌ្ឍខួរក្បាល និងអារម្មណ៍ ៖ បាត់បង់សមាធិ អារម្មណ៍ឆេវឆាវ និងឆាប់មួរម៉ៅ
-រាងកាយ ៖ ឈឺភ្នែក ឈឺក កើតជំងឺធាត់ និងសម្រាកមិនគ្រប់គ្រាន់
-ការអភិវឌ្ឍសង្គម ៖ ខ្វះទំនាក់ទំនងជាមួយអ្នកដទៃ និងជំនាញប្រើប្រាស់ភាសាយឺតយ៉ាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOfHkeYbehANcoCNtQS8GZfzcoL-fo0VwPW85pPh9cFZ-NfjCylNweQ5pQfd5QKo-NpB9uNoa035Bvgw451k7DopyYCrdd23cRZYvCuNpemrcO9E4jv3YgFg7r_4_3OwWmbBcj0ph-AM_qq0D9OU8gFYKIqmZrQDi5hDQYfZFpKw0mhOfQnDK3RUT8D6I_/s800/photo_2026-02-03_08-32-05.jpg

ឪពុក-ម្តាយគួរតែកំណត់ពេលវេលាការប្រើប្រាស់ស្មាតហ្វូនរបស់កូនៗ និងដាក់លក្ខខណ្ឌដល់ពួកគេ ដូចជា ៖ ប្រើប្រាស់ស្មាតហ្វូនបន្ទាប់ពីធ្វើកិច្ចការសាលារួចរាល់ ហាមប្រើប្រាស់ស្មាតហ្វូនមុនគេង និងមិនបណ្តោយឱ្យមើលអ្វីតាមចិត្ត ៕