Home តារាអន្តរជាតិ Rosé ថើបថ្ពាល់ Bruno Mars នៅលើឆាកតន្រ្តីពានរង្វាន់ Grammy

Rosé ថើបថ្ពាល់ Bruno Mars នៅលើឆាកតន្រ្តីពានរង្វាន់ Grammy

6
0

Rosé សមាជិក Blackpink បានបង្កើតប្រវត្តិសាស្ត្រដោយសម្តែងបើកឆាកកម្មវិធី ប្រគល់ពានរង្វាន់ Grammy ឆ្នាំ២០២៦ ជាមួយនឹងការសម្តែងនៃបទ «APT» រួមជាមួយ Bruno Mars។ Rosé ទទួលបានការតែងតាំងពានរង្វាន់ចំនួន៣ប៉ុន្តែគួរឱ្យសោកស្តាយនាងពុំទទួលបានពានរង្វាន់ណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8EmZpq0Qq_7jYv360dmiN29_1DHTyRhdkYdejeG1FHldAJl2x8djVR688bQEm_WkYsnQrIq72z-p0FctGMt9OfUnZN8H9C-a-J-ndb6NsnuzQOq5tfmGoDp1EpEwpMZCXwsa3tQml5jVngpKoY_x_X2iTyQMgUt2mK_QCRYluyyvF_lWGKfQkaU58oR6/s2048/image_2026-02-02_11-48-08%20(2).png

ពានរង្វាន់ Grammy ២០២៦ ដែលបានធ្វើឡើងនៅយប់ថ្ងៃទី១ កុម្ភៈ នៅឯសហរដ្ឋអាម៉េរិកត្រូវនឹងព្រឹកថ្ងៃទី២ កុម្ភៈ Rosé បានក្លាយជាសមាជិកនៃក្រុមចម្រៀងនារី K-pop កំពូល Blackpink បានបង្កើតប្រវត្តិសាស្ត្រ K-pop នៅឯពានរង្វាន់ Grammy Awards ឆ្នាំ ២០២៦ដោយក្លាយជាសិល្បករទោល K-pop ដំបូងគេដែលបានសម្តែងនៅលើឆាកពិធីប្រគល់រង្វាន់។ បន្ទាប់ពីដើរលើកម្រាលព្រំក្រហម Rosé សម្តែងបទចម្រៀង« APT »ជាមួយ Bruno Mars ហើយអ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល Rosé បានថើបថ្ពាល់ Bruno Mars ដូចទៅនឹង MV របស់អ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC7vBx2pEAKULETcKK327P7NlLnqGWp5V36O3_ncI-3JHLK8SQNDGhwdBuV2dAVWWAgmbpG1ngp5X28xTa4gUk8iMFNg1aPI1hmLSP90lBOw-UAIBZiqRM-f47O-a_-7B5yC24cPQA0vkaiRWohkER-7lGSXucc3Csqz7mZi2-JVd0J_8zNsxwysJ_s4ws/s1843/image_2026-02-02_08-43-20.png
ការសម្តែងបើកឆាករបស់ Rosé ត្រូវបានគេចាត់ទុកថាគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ K-pop ជាពិសេសនៅពេលដែលវាត្រូវបានជ្រើសរើសដើម្បីបើកកម្មវិធី ដែលបង្ហាញថា K-pop បានក្លាយជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ពេញនិយមនៅក្នុងទីផ្សារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj67t_Z_6XRnqMAbPtAwHwzrwVq67IgXytZ64nLBangyB12BwutANogROXvrSyuG4WH37tizvMCq66pmnphYufd4U8sezBgu8Rhy9ZlQJti3-qtsY_0JBwHQgdkFFdlIJQ1ywOM6tYhGvzSVaPAGZFIimASpztxZljaY5kkhOMf0Ex6QrmS1wjLlV8VnWoz/s1835/image_2026-02-02_08-43-21.png
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែល Rosé ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy នាងបានចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយមានការតែងតាំងចំនួនបី ដែលជាសមិទ្ធផលមិនធ្លាប់មានពីមុនមកសម្រាប់តារា K-pop។ នាង និង Bruno Mars បានទទួលការតែងតាំងសម្រាប់ពានរង្វាន់ Record of the Year និង Song of the Year រួមទាំង Best pop duo/group performance សម្រាប់បទចម្រៀងល្បីរបស់ពួកគេគឺ «APT»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigOcsJuJO8UTZGdEg24EQh7iVes0a_AJ0ZCoZ-wkFjhuAsiogied-oerFQH2xurJBxANCLTtJ2CVGpYxdllq3x1Qf9b1tIPVXldxafOh7I5EjLy8SVTvQuuUH4N2nqkAr5kIDdXIcsru5bMoO-CKbcPt8p6S7FrNdSKHvibgeKlbeElQ4pyb6gmeMlbicD/s1688/image_2026-02-02_11-48-07.png

យ៉ាងណាមិញពិតជាគួរឱ្យសោកស្តាយណាស់សម្រាប់ Rosé ដោយនាងពុំទទួលបានពានរង្វាន់ណាមួយឡើយសម្រាប់ការតែងតែពានរង្វាន់ Grammy ទាំង៣ប្រភេទនេះ។ ដ្បិតថា Rosé ពុំទទួលបានពានដូចការរំពឹងទុកប៉ុន្តែអ្នកគាំទ្រនៅតែបង្ហាញអារម្មណ៍មានភាពមោទនភាពចំពោះតារាចម្រៀងរូបនេះ៕