Home ព័ត៌មានអន្តរជាតិ អគ្គិភ័យឆាបឆេះវត្តម៉ុនពូយក្សរបស់ថៃដែលមានអាយុកាលជាង១០០ឆ្នាំ

អគ្គិភ័យឆាបឆេះវត្តម៉ុនពូយក្សរបស់ថៃដែលមានអាយុកាលជាង១០០ឆ្នាំ

10
0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វត្តម៉ុនពូយក្ស មានអាយុកាលជាង១០០ឆ្នាំ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បី ស្ថិតនៅឃុំព្រះបាទ ស្រុកមឿង ខេត្តឡាំប៉ាង ប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេ.ច និងមានផ្សែងខ្មៅហុយងងឹតមេឃ បើទោះជារថយន្តបា.ញ់ទឹកជាច្រើនគ្រឿងព្យាយាមពន្លត់ភ្លើងក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-XcbOvt8u9C1FPSN2FkN9O7MX4D42jPUl0mqP9ywEvwGWR-QzSySboPSda3XKtkwFnRjcvhtRtjlbkqjsPF2_554E4RG2R584bbtweMRlOGie3pj-WhXQUHznQQ3tINUJjcq5wyii6kIzZBJrxPn6SviOQxIuIg42u_msfaAWlPhwF6gNmkkSHXbuoHE/s1280/photo_2026-02-02_11-25-20.jpg
ពលរដ្ឋខេត្តឡាំប៉ាង បានត្រឹមតែស្រែកយំដោយការសោកស្តាយ និងមើលឃើញភ្លើងឆេះវត្តបុរាណយ៉ាងសន្ធោសន្ធៅពីចម្ងាយ ដោយសារវត្តស្ថិតនៅទីខ្ពស់ ។ ហេតុការណ៍នេះធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោយ៉ាងខ្លាំង ជាពិសេស អ្នកមានផ្ទះនៅជុំវិញវត្ត បារម្ភពីភ្លើងឆេះរាលដាលកាន់តែខ្លាំងពិបាកគ្រប់គ្រងស្ថានការណ៍ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZx7sIH-82BxABuV1rlfUHNVN8w0bX-lpQsqOws16axGy7m80te6I7irnRt5GaaaRUJqCx_PlQlG6iMtaj_2iFtBZxCwCPrtsY2c78SuDip41lAHDtfd7Ec0LCTBB-h-K5Wsh0jBeiRYKGB2Qd2WYMfHd_0DJTwbuUyumwNK7kNEyoDcBjJMr9qGKXkb5P/s1280/photo_2026-02-02_11-27-14.jpg

    លោក វិវ៉ាត់ អ៊ីនថៃវង្ស អភិបាលខេត្តឡាំប៉ាង បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធបញ្ជូនកម្លាំង និងរថយន្តបាញ់ទឹកជាច្រើនគ្រឿងទៅពន្លត់ភ្លើងនៅវត្តបុរាណដើម្បីគ្រប់គ្រងស្ថានការណ៍ជាបន្ទាន់ ។ ប៉ុន្តែទោះជាការបាញ់ទឹកធ្វើឡើងជាបន្តបន្ទាប់ និងខ្លាំងក្លាក្តី ក៏មិនអាចជួយអ្វីបានទេ ដោយសារភ្លើងឆេះរាលដាលខ្លាំងពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCrOZpC2siB0iqHpNriNbxkBGgJubPI2uPaaXPH5vWLi753dwkJKwo3RFP4qLPfOTM7CdRpdS54VFF8Y6VnR7xS9v41xskO64D521d26TvFmrDzssCeAPhfirv4baMGakiXLlC5mowm7J-ZvM73_GsVKkfCaahTi5EWr1dkiEH3Zo0c5lAHmXi2CArbe0/s1280/photo_2026-02-02_11-27-24.jpg

    ភ្នាក់ងារពន្លត់ភ្លើងបានចំណាយពេល១ម៉ោង ទើបអាចពន្លត់ភ្លើងមិនឱ្យឆេះរាលដាលទៅផ្ទះសម្បែងពលរដ្ឋនៅជុំវិញ ។ បើតាមព័ត៌មានបឋម គ្មានមនុស្សរងរបួស ឬស្លាប់ក្នុងហេតុការណ៍នេះទេ ប៉ុន្តែអគារកុដិក្នុងវត្តត្រូវបានភ្លើងឆេះខូចទាំងស្រុង ពីព្រោះកុដិនេះសាងសង់ពីឈើកាលពីជាង១០០ឆ្នាំមុន ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZ1i4QyeRrCdmj8YncYc1vn0NW74eME7yaqk227qFlKxSA7u5jJAqsRaHoC5wVL9guJTH072YKPByDlxG2hcRfkII0o_KcUHkx4GpqfCKg3FrV5GiRwkipBIq1OusREyu0JsW37RfawXvmfHsYK8qdAySMalh9cPkc298ZVYKhMVW3T4WXuag3J0va-XS/s1280/photo_2026-02-02_11-27-45.jpg
    ពេលកើតហេតុ ព្រះចៅអធិការវត្តមានធុរៈទៅខាងខាងក្រៅ ពេលមកដល់វត្តវិញឃើញថា អគារវត្តក្លាយជាចំណីភ្លើងទាំងអស់ ខណៈពលរដ្ឋបានត្រឹមតែស្រែកយំដោយការសោយស្តាយ ។ សមត្ថកិច្ចកំពុងតែស៊ើបអង្កេត និងទាក់ទងទៅភ្នាក់ងារពិសោធន៍ភស្តុតាងមកត្រួតពិនិត្យបរិវេណវត្តយ៉ាងលម្អិតដើម្បីរកមូលហេតុភ្លើងឆេះ និងវាយតម្លៃទំហំខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1kxOfIuIZk8gcw3uIrjilx6PhBb58YZoORbuxohztZfq_gl8qt4EoeCueNGjGK6VN0ddcqoSTnRAPiICFqnS1yPxkTz7WkDRmSbe4xiQa47HmODDZWbgoU0T5SxDt4LU-rTkM1PhRul_P9BS7lQ4b-uKd80_nkqdPNK6qXp0IwM8UKbyNhyFMM2xhTn3q/s1280/photo_2026-02-02_11-25-12.jpg

    គួរបញ្ជាក់ថា វត្តនេះឈ្មោះ «វត្តម៉ុនសាំងថាន» ឬ «វត្តម៉ុនពូយក្ស» គឺជាវត្តបុរាណដ៏ល្បីល្បាញមួយនៅខេត្តឡាំប៉ាង និងត្រូវបានចាត់ទុកជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយសារមានការតុបតែងវត្តដោយសិល្បៈបែបជនជាតិមីយ៉ាន់ម៉ា ៕