ការអានសៀវភៅអាចមានឥទ្ធិពលជាងអ្វីដែលយើងគិត ពីព្រោះមានការស្រាវជ្រាវជាច្រើនរបស់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស បង្ហាញថា ការអានសៀវភៅជាប្រចាំនឹងជួយឱ្យមនុស្សចាស់អាយុកាន់តែវែង កាត់បន្ថយការតានតឹងផ្លូវចិត្ត ខួរក្បាលចងចាំបានល្អ ការពារជំងឺវង្វេងវង្វាន់ រាងកាយបានសម្រាក និងកាត់បន្ថយអារម្មណ៍ឯកា ពីព្រោះសៀវភៅដើរតួនាទីជាមិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh96WTbyO406zMdkV_PvJVXJS-uXdYezTIbWm_TdbnXzoVpMZq6gNaPK4YIkHhV1ZsUex_e-ToOODQJQdzrokV0ifKxWk5r7C6Q-gUcvTR24S3QBhMJV9dmcNg9_woChKbC51XTYWaq1EvpRsK5MHyZmAHKvV9xiayiMtltU3nEf4Dl5bQoz74SOCTxAkxy/s1280/photo_2026-01-30_09-46-18.jpg
បើតាមអ្នកព្យាបាលផ្លូវចិត្តនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដែលបានស្រាវជ្រាវអំពីទំនាក់ទំនងរវាងការអានសៀវភៅ និងអាយុរបស់មនុស្ស គឺនៅពេលអានសៀវភៅ យើងនឹងស្ថិតក្នុងស្ថានភាពមួយដូចការធ្វើសមាធិ ហើយវានឹងជួយការពារផលប៉ះពាល់សុខភាពផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpWkQofJti5C18SBZwn0WP5aIs1FrLTDIgh5QRRhsMU9900Qm8BxVhSa4Gs0whCZszd-QhEsLMshHZbA2LvDs2H1LhywD4CVpUSv_1P5-amaxdpeNaIYckOLqS3_zFm89-hEoujmyR_WY-OgQ1wy7D9-qioEKWP3Yq5tRIrsBZrxkR3T3n4QvbxSbxs40Q/s1280/photo_2026-01-30_09-46-19%20(2).jpg

ការស្រាវជ្រាវមួយទៀតរបស់សាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក ស្តីពីទំនាក់ទំនងរវាងការអានសៀវភៅ និងអាយុរបស់មនុស្ស ដែលការស្រាវជ្រាវនេះចំណាយពេលរហូតដល់១២ឆ្នាំ ដើម្បីតាមដានមនុស្សចាស់អាយុចាប់ពី៥០ឆ្នាំឡើង ចំនួន៣,៦៣៥នាក់ បង្ហាញថា អ្នកអានសៀវភៅជាប្រចាំនឹងមានអាយុវែងជាងមុនជាមធ្យម ចំនួន២៣ខែ បើធៀបជាមួយអ្នកមិនបានអានសោះ ប៉ុន្តែកម្រិតការសិក្សា ប្រាក់ចំណូល ការធ្លាក់ទឹកចិត្ត និងសមត្ថភាព មិនពាក់ព័ន្ធនឹងអាយុវែងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUb6lIIjKZVqeC_AmOvLAL4eBhDi_zZbbNnWsHQQtMEOpn21CfHGhenaEeOvZuJFf-raxcjDiFGZkDzJh_wnuU_gVIJ7LZZz1sMnv5e3fxH2zhDbhMUEd7NaOVQND5gB6_CuFb3Ep28z4Ii9MjwuwPP8ILDWgSZz9ygbYPdqKwl96Vp4iCniAfZJ0IVo0J/s1200/photo_2026-01-30_09-46-19.jpg

សាស្ត្រាចារ្យចិត្តវិទ្យាមកពីសាកលវិទ្យាល័យ York ប្រទេសអង់គ្លេស លើកឡើងថា សៀវភៅអាចជួយកាត់បន្ថយអារម្មណ៍ឯកាបាន ដោយវាដើរតួនាទីជាមិត្តភក្តិរបស់យើង ។ បច្ចុប្បន្ន ភាពឯកាជាកត្តាហានិភ័យធ្ងន់ធ្ងររួមចំណែកដល់ការស្លាប់មុនអាយុ ហើយវាដូចគ្នានឹងការជក់បារី ឬជំងឺធាត់ ខណៈអ្នកអានដែលចូលរួមជាក្រុមនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ឬបង្កើនទំនាក់ទំនងក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ4UH7l4TVLQPNZVxd9bfmrxqbljKbK7-eOULijLAA0xib7unBFaueIOFYHV9LGwQ-W-sx2Dak7R_dp_w0vKXywLSxKYZNjEfbImN1sv_PaYnGTABXdODVIEWPTBxkWXY1-EAe70pxGbgeeXGSik_O-KoGt3iV8MNCZ7Q0kdIRAjSSnruhJxOifeAfh4Qi/s1200/photo_2026-01-30_09-46-18%20(2).jpg
ការស្រាវជ្រាវផ្សេងទៀតដែលចំណាយពេលរហូតដល់១៤ឆ្នាំ និងផ្សព្វផ្សាយកាលពីឆ្នាំ២០២០ បង្ហាញថា មនុស្សចាស់ដែលបានអានសៀវភៅទៀងទាត់នឹងអាចការពារជំងឺវង្វេងវង្វាន់ ច្រើនជាងអ្នកមិនអានសៀវភៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc0T2dMSnyY2eS5BakBx8QxC1SauUy9NpqK_G6deohshGpkCQKxc4oVhMkwCVIPmoOU92xinSSEYkibf6472vmerHtGzce011BKgWHFwpiZatY_zxBcXn_4p_xwjoAEVoqgcxFFIl0h1NaY573JIp0NqXg2V-xE1NGJGki3r4sz7Y-z6bafg7slTfOX94t/s1000/photo_2026-01-30_09-46-18%20(3).jpg

ការស្រាវជ្រាវចុងក្រោយ ដែលផ្សព្វផ្សាយក្នុងទស្សនាវដ្តី JAMA Neurology គឺការអាន និងសរសេរ មានទំនាក់ទំនងជាមួយការចងចាំរបស់ខួរក្បាល ការអានដូចគ្នានឹងការអង្គុយសមាធិយ៉ាងស្ងាត់ស្ងៀម ។ វាកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងជួយឱ្យកាន់តែអាយុវែង ពីព្រោះភាពតានតឹងផ្លូវចិត្តធ្វើឱ្យមនុស្សឆាប់ចាស់ រំខានដំណេក ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងប៉ះពាល់សរសៃឈាមបេះដូង ។ ហេតុនេះ គួរអានសៀវភៅដើម្បីឱ្យប្រព័ន្ធប្រសាទមានតុល្យភាពឡើងវិញ ជួយជំរុញខួរក្បាល និងរាងកាយបានសម្រាក ៕