មនុស្សភាគច្រើនមានទម្លាប់ទុករបស់របរប្រើប្រាស់ក្នុងផ្ទះ ឬតម្រៀបគ្រឿងសង្ហារិមនៅក្បែរបង្អួច ពីព្រោះមានពន្លឺគ្រប់គ្រាន់ ធ្វើឱ្យបរិវេណផ្ទះធំទូលាយ ស្រឡះល្អ និងគួរឱ្យចង់រស់នៅ ប៉ុន្តែតើជ្រាបទេថា កំដៅថ្ងៃ និងសំណើមដែលចូលតាមបង្អួច អាចធ្វើឱ្យរបស់របរប្រើប្រាស់ក្នុងផ្ទះឆាប់ខូចគុណភាព និងបែកបាក់ ។ តើមានរបស់របរអ្វីខ្លះដែលពុំគួរទុកក្បែរបង្អួច និងគួរប្រុងប្រយ័ត្នដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja3biVkw3a3tHCT5je8yPJcgbPYFs4EZvpNzCMbyfonXzEQDdYKiFnfTjFfuCKsJZJhpvAH6WgH8rBVMz5x1G3x4NmbpsQJj5CEMp_pSuvIV7HdvRPKZ28Y23tsFKRzm4E80an7Wi5DGiNxeCZsb6iuSVWcGIKnyVA99sYhri5HgdmIdpi2xfyDLRFJOGN/s1024/image_2026-01-13_14-58-38.png

១-សម្ភារៈអគ្គិសនី ៖ ការទុកទូរទស្សន៍ កុំព្យូទ័រ ឧបករណ៍បំពងសំឡេង កង្ហារ និងសម្ភារៈអគ្គិសនីមានទំហំតូចនៅក្បែរបង្អួច អាចធ្វើឱ្យសម្ភារៈទាំងនេះទទួលកំដៅថ្ងៃដោយផ្ទាល់ ហើយផ្នែកខាងក្នុងរបស់វាកាន់តែក្តៅខ្លាំង ។ ផលប៉ះពាល់ គឺឆាប់ខូចគុណភាព ថែមទាំងប្រឈមនឹងការឆេះ ជាពិសេស ពេលភ្លៀងធ្លាក់ ឬមានទឹកភ្លៀងសាចតាមបង្អួចចូលមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmO0fNjWv0T0jB917_shpJfRLuP8kXNlEwGB7estLB74zlq26C9IZ1GS6NcZKKk5p3J0SkOXqYU05J3-vVIM427vWs4YlwvnZvyEFoqpHYo2g0vPQnpaVRJCNQCGWG6H60B2hZDvw4YNiiia2RuSSRTPIPKPN423OhGoiUicfBTIkH7B6miO7fD4qGiN4/s612/photo_2026-01-13_14-34-07%20(3).jpg
២-គ្រឿងសង្ហារិមឈើ ៖ តុ ទូរ ឬធ្នើឈើនៅជិតបង្អួច ពេលវាទទួលកំដៅថ្ងៃខ្លាំងរយៈពេលយូរនឹងធ្វើឱ្យសាច់ឈើស្ងួត បែកបាក់ ខូចទ្រង់ទ្រាយ ឬស្លេកពណ៌ឈើលឿនជាងធម្មតា ។ ក្រៅពីនេះ សំណើមចូលតាមបង្អួចនឹងធ្វើឱ្យគ្រឿងសង្ហារិមដុះផ្សិត និងទាក់ទាញសត្វល្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim2QD_qbMrKmNh-xmU6mzgrpXe4YnySYsCJN9EhiWGI78EPDlBHioWufFCLIo659n5S1bLNBJ31oN2FThrPfFeOyyS0w7ZVj8xvfwYzdChWKdLG2RAR41YR2GH_qGb-oe0sjrOtL3v3EMA-wWBSHpaltcr_S7T4hbSv-ACPHr4uV1McUyLDdn-45Or7lOa/s1280/image_2026-01-13_15-05-21%20(2).png

៣-សម្ភារៈផ្លាស្ទិក ៖ ប្រសិនបើទុកធុងជ័រ កៅអីផ្លាស្ទិក ឬដបទឹកនៅក្បែរបង្អួចទទួលកំដៅថ្ងៃខ្លាំង គឺកំដៅនឹងធ្វើឱ្យផ្កាស្ទិកមានសភាពផុយស្រួយ ឆាប់បែកបាក់ ស្លេកពណ៌ និងបញ្ចេញសារធាតុគីមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQdabZNVgTIV9ohXUxyX3HuvMS4wxLyWI2IUuQ6owyrXjECSI-JJBy3nnB3G3WFjc3aDEqooN8gF70mPLX48gsy_kd0NhYoZeYS5SXwJZMVNczG8bLtydHCZ3gm2kctxck5k4bleyX_mBhQI-3K7J_onedK662WwySGRZrYEKDwVd3_fsq2l1ozXUdxrWP/s800/photo_2026-01-13_14-34-07%20(2).jpg៤-គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក ៖ ហាមទុកឡេលាបស្បែក ទឹកអប់ និងគ្រឿងសម្អាងផ្សេងៗនៅក្បែរបង្អួច ពីព្រោះកំដៅថ្ងៃនឹងធ្វើឱ្យសារធាតុក្នុងគ្រឿងសម្អាងខូចគុណភាព, ផ្លាស់ប្តូរក្លិន និងពណ៌ និងរលាកស្បែកពេលប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTxF8zqA-ouovd7dHsc9NQ1eSS9ucLpg9UGNrZTt_KNLtb89s4KmcBhuKWCI0vUQE-s4mY_5ulKzTTSYXnz6OgZ0HaDGQXzhuSeH731WRYYB8KzlUAD8B9xQWw4TXD3ezVOT5fPY3VALtR6Nb_XpmEK2vIqiVdSjJ1NCJU-JugFwrGPSjvbqqcbYOp5upR/s960/photo_2026-01-13_14-34-07.jpg

៥-សៀវភៅ ឯកសារ និងរូបថត ៖ ក្រដាសសៀវភៅ និងទឹកថ្នាំងាយស្រូបពន្លឺព្រះអាទិត្យខ្លាំងណាស់ ហើយការដាក់សៀវភៅ ឬឯកសារនៅក្បែរបង្អួច នឹងធ្វើឱ្យក្រដាសក្លាយជាពណ៌លឿងស្លេក ស្រួយ ។ បើមានសំណើមខ្លាំង វានឹងដុះផ្សិត និងមានក្លិនមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFF-aSay-g-qOZGpSzl_DcPAy4RPKoGERHux2A8DWChxxcnKiCrA_hIQW9bCjsljqoSPvu_dzPHWXTlF8jcEa7b_zqIiuydn9B1jE1VDqPqm9gFZbCCcxSIBAjR6pQz3CevhJnGkMco-xlNU3Y6rRNCs76xgWK84LELDoJkrxje3Pt8rkICJ2S_2MG50ty/s1024/image_2026-01-13_15-05-21.png

៦-របស់របរតុបតែងផ្ទះដែលមានកាវ ឬជ័រ ៖ ស៊ុមរូបភាព នាឡិកា ឬរបស់របរតុបតែងផ្ទះមួយចំនួន បើទុកវាក្បែរបង្អូច គឺកំដៅថ្ងៃនឹងធ្វើឱ្យឆាប់ខូចគុណភាព របកថ្នាំលាបខាងក្រៅ ខណៈកាវ ឬជ័ររលាយស្អិតជាប់ដៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjec-coEVcw1hHwpXTG-csA32fmZPBwJBj4L6kck566DYXT12PLid-l6_DDmkmrXTGHPvu5SjSBfv82O-gMqTaIbB5b6SEkB1yg3FTNk71zqWPeRoBAQMiXtvBbM1BZ4tJEz2TpIlcycFlwxsbrvoLomMkcqxKGlh_AcpqYK4fgvbyEulrUHO_lNJFvPFSR/s1280/photo_2026-01-13_14-34-17%20(3).jpg
៧-ទៀនក្រអូប ៖ វានឹងរលាយខូចរូបរាងពេលត្រូវកំដៅថ្ងៃ និងបាត់ក្លិនក្រអូប បន្ទាប់ពីវារលាយអស់នឹងប្រឡាក់កម្រាលឥដ្ឋ ឬគ្រឿងសង្ហារិមនៅក្បែរនោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHpgNzMDQf4VBglpd0eDiLQbDlWq23RLEGJdOGNm27o35_UgZzW8bQWYGpsdE739FFDUT4DzwhhyiyptdogV3sGKJ1OxV6wYHo6wjuGzhgBn7GKm-j7S5z93iNGy0wEEped6acKXvUlIi75Dtjsz-Ck24iiVcpn7RnZTJHh5PJKaWkXsQBArIQziHB1-sB/s680/photo_2026-01-13_14-34-17%20(2).jpg

    • ៨-អាហារក្រៀម និងគ្រឿងផ្សំ ៖ ការដាក់អង្ករ ម្សៅ ស្ករ ប្រេងសណ្តែក និងគ្រឿងផ្សំអាហារផ្សេងៗនៅក្បែរបង្អួចដែលក្តៅខ្លាំងបណ្តាលឱ្យមានក្លិនស្អុយ ដុះផ្សិត មានស្រមោច និងសត្វល្អិត ថែមទាំងខូចគុណភាពអាហារ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidwQ3Gu55yBhIr0rVzCzQ7R9tKlv_PLp1l0JAlOMm1z18TtnB5WLXqPvVYV4py-_dJAMSzomFkvxRtBSXLY1OKL_11CGtcjH3oTs5_gln1UNTPfQv_-ozTOxSaKd4d0VWxBbhLAu-I6XDUg0oBJ8A0AV7dVO1qyO0Gik1RBqflQR71C5WGcgsLzgaEAfzL/s1280/photo_2026-01-13_14-34-17.jpg

សរុបមក ទោះជាបង្អួចជាកន្លែងសមស្របសម្រាប់ដាក់របស់របរផ្សេងៗ ប៉ុន្តែមិនមែនរបស់របរទាំងអស់សុទ្ធតែធន់នឹងកំដៅថ្ងៃ និងសំណើមនោះទេ ។ ការដាក់របស់របរនៅកន្លែងត្រឹមត្រូវ គឺជាការរក្សារយៈពេលផុតកំណត់ កាត់បន្ថយការខូចខាត និងផ្ទះមានសុវត្ថិភាពយូរអង្វែង ៕